លោកឃឹម ប៊ុនសុងចៅហ្វាយខេត្តសៀមរាបនឹងជា គណៈបញ្ជាការឯកភាពសម្ងំស្ងៀមមិនមានវិធានការបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រទបណ្ដោយឲ្យកើតមានពេញបន្ទក់ ត្រូវបានគេសង្ស័យថាជាប្រភពសេដ្ឋកិច្ចរបស់ខេត្ត

ខេត្តសៀមរាប ៖ ថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យសមត្ថកិច្ច នឹងមន្ត្រីថ្នាក់ក្រោយអនុវត្តន៍ បង្ក្ក្រាបនូវល្បែងស៊ីសងគ្រប់ប្រភេទ ដែរកើតមាននៅពេលបច្ចុប្បន្ន ដោយឡែក នៅខេត្តសៀមរាប គេនៅតែសង្កេតឃើញ កើតមានល្បែងស៊ីសង យ៉ាងពេញបន្ទក់ ជាពិសេស ទីតាំងល្បែងភ្នាល់ចាក់បាល់ និងល្បែងផ្សេងៗ ជាច្រើនទៀត ឡាយផ្ទាល់ពីកាស៊ីណូ ជ្រកក្រោមស្លាក អ៊ីនធឺណិត ២៤ម៉ោង នៅក្រុងសៀមរាប មិនទាន់មានការបង្ក្រាប នៅឡើយ។

ទីតាំងល្បែងទាំងនោះ ត្រូវបានគេអះអាងថា ម្ចាស់អាជីវកម្ម ភាគច្រើន គឺជាសមត្ថកិច្ច ជាបើកកន្លែងល្បែងផ្នាល់ទាំងនេះ និងកំពុងនាំគ្នាសប្បាយ ប្រមូលលុយ ដាក់ហោប៉ៅ ផ្ទុយនិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជាពិសេស គឺផ្គើនទៅនឹង ប្រសាសន៍ សម្ដេចក្រឡាហោម សខេង តែម្ដង។

ប្រភពពីមន្ត្រីតូចតាច សាលាខេត្តសៀមរាប បានបង្ហើបឲ្យដឹងថា៖ ទីតាំងល្បែងភ្នាល់ចាក់បាល់ និងល្បែងផ្សេងៗទៀត ឡាយផ្ទាល់ពីកាស៊ីណូនោះ គេឃើញមាននៅចំនួន២សង្កាត់ ក្នុងក្រុងសៀមរាប គឺនៅក្នុងសង្កាត់ស្វាយដង្គុំ និងសង្កាត់គោកចក មានទីតាំងភ្នាល់ចាក់បាល់ នឹងចាក់បៀរ ៣ទីតាំង គឺជារបស់លោក ផ្កាយ១ ហើយល្បែងទាំងនេះ បង្កឲ្យមានភាពក្រីក្រ និងមានអំពើហឹង្សាជារើយៗផងដែរ កើតមានចោរលួច ចោរប្លន់ជាដើម ។ល។

ពាក់ព័ន្ធករណីល្បែងស៊ីសង ត្រូវបានប្រជាពលរដ្ឋ នឹងអាជ្ញាធរមូលដ្ឋាន បានសម្ដែងនូវការមិនពេញចិត្ត នឹងបានលើងឡើងថា៖ តើករណីល្បែងកក្រើក ក្នុងខេត្តសៀមរាបនេះ លោកស្នងការនគរបាលខេត្ត នឹងលោក ឃឹម ប៊ុនសុង ចៅហ្វាយខេត្ត ពិតជាមិនដឹងមែន? ឬក៍ដឹង តែធ្វើមិនដឹង ធ្វើមិនឭ? សម្ងំស្ងៀម ទុកឲ្យពួកនោះ ងាយស្រួលប្រមូលលុយ យកមកដាក់ហោប៉ៅ សម្រាប់ទុបតំណែងស្នងការ? នឹងតំណែងចៅហ្វាយខេត្ត? តទៅទៀត? ព្រោះចៅហ្វាយខេត្ត ជាគណៈបញ្ជាការឯកភាព ក្នុងការបង្ក្រាបបទល្មើស បែជាមិនបង្ក្រាប គឺសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ក្នុងការផ្គើន ទៅនឹងបទបញ្ជា សម្ដេចក្រឡាហោម ស ខេង ដែរបានដាក់ឲ្យ អនុវត្តន៍កន្លងមក។

ប្រភពពីក្រុមអ្នកញៀននិងល្បែងស៊ីសង ដែរមានឡាយផ្ទាល់ពីកាស៊ីណូ បានប្រាប់អង្គភាព CSN ដឹងថា ពួកគេតែងតែ មកលេងនៅទីនេះ ជារៀងរាល់ថ្ងៃ នឹងមិនភ័យខ្លាច ក្នុងការចាប់ចង ពីសមត្ថកិច្ចផង ត្រាន់តែថា នៅទីនេះស៊ីឆៅពីអ្នកមកលេងយ៉ាងខ្លាំង មិនដែរបានលុយពីទីនេះ ច្រកហោប៉ៅទៅផ្ទះទេ មកលេងទីនេះ អ្នកចាញ់
៧០ ទៅ៩០ ភាគរយ ឱកាសអ្នកឈ្នះ តិចណាស់ ក្នុងម្នាក់ៗ ចូលទៅចាក់បាល់ក្នុង១ថ្ងៃ មានអ្នកខ្លះចាញ់អស់រាប់រយដុល្លារ រហូតរាប់ពាន់ដុល្លារ ក៍មមានដែរ។

ពាក់ព័ន្ធករណី ល្បែងស៊ីសងខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺ ពីលោកស្នងការនគរបាលខេត្ត នឹងលោក ឃឹម ប៊ុនសុង អភិបាលខេត្តបានទេ ដោយឡែក លោក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាប នៅពេលអ្នកយកព័ត៌មានយើង ធ្វើការទំនាក់ទំនងទៅលោក បានប្រាប់ថា ជាប់ប្រជុំនៅស្នងការ ។ អង្គភាពយើង រង់ចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ ករណីនេះអង្គភាព CSN នឹងធ្វើការចេញផ្សាយ ជាបន្តបន្ទាប់ នៅពេលក្រោយៗទៀត៕ ដោយអ្នក ប្រមាញ់ 097 777 6000

 

1483144835944 1483144076608

សូមជួយស៊ែរព័ត៌មាននេះផង: