លោកផ្កាយ៣ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃមានការរិះគន់ ពីមន្ត្រីក្រោមឱវាទថាឲ្យកើតមានអំពើពុករលួយក្នុងអង្គភាព នឹងលើកស្ទួយតែបក្ខពួកខ្លួន

ចេញផ្សាយដោយ ៖ អង្គភាព CSN

ភ្នំពេញ ៖ មកទល់ពេលនេះ នៅតែមានការលើកឡើង នឹងនិយាយតៗគ្នា ពីក្រុមមន្ត្រីប៉ូលីសតូចតាច បានឲ្យដឹងថា ចាប់តាំងពី លោកផ្កាយ៣ ចាន់ វ៉ាន់ធឿនបានឡើងកាន់តំណែង ធ្វើជាប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ពេលណាមក មានការរឹតបន្តឹង ការងារគ្រប់ការិយាល័យ និងគ្រប់ផ្នែក។ ហើយបញ្ហានោះ នាំឲ្យនាយនាយរងនគរបាល ក្នុងអង្គភាព តាមការិយាល័យនីមួយៗ ចំណុះឲ្យនាយកដ្ឋាននេះ មានការងារធ្វើ រួមទាំងតម្រូវឲ្យចុះហត្ថលេខា មួយថ្ងៃ ២ដងថែមទៀតផង។

ប៉ុន្តែនៅមាន ចំណុចខ្វះខាតមួយចំនួន នូវអ្វីជាការរិះគន់ ដោយសារតែ មាននាយនគរបាលខ្លះ ជាខ្សែហរបស់លោកប្រធាននោះ គឺសុទ្ធតែបានទៅកាន់ប៉ុស្តិ៍កន្លែងខ្លាញ់ ដែលជាទីតាំងក្ដោបប្រមូល ប្រភពសេដ្ឋកិច្ច មិនចេះរីងស្ងួត។ ហើយក៏មាននូវប៉ុស្ដិ សម្ខាន់ៗមួយចំនួនទៀត មានការរៀបចំដាក់តូ ឫដេញថ្លៃដូចប៉ុស្តិ៍រដ្ឋ តាមរបៀបពុករលួយ ដេញថ្លៃ បង់លុយតណ្ដើមគ្នា ចុះប៉ុស្តិ៍គោលដៅ ត្រូវប៉ាន់យ៉ាងអនាធិបតេយ្យ បំផុត។

បញ្ហានេះ គឺជាភាពអនាធិបតេយ្យមួយ ដែលផ្ទៃក្នុងមន្ដ្រីលើកឡើងថា មិនគួរឡើយ នាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ និង ក្រសួងមហាផ្ទៃ មើលរំលងទង្វើរអសកម្ម មិនប្រក្រតី របស់លោកផ្កាយបី មេនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាន់ វ៉ាន់ធឿន នោះទេ។

បើតាមប្រភពផ្ទៃក្នុង បានលួចខ្សឹបទៀតថា៖ ថ្មីៗនេះលោក អ៊ុំ មុនី ក្នុងនាមជាអនុប្រធាន នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្ទាប់ពីមានរឿងអាស្រូវ មានភាពអសកម្ម គ្មានការងារធ្វើ ជិត១០ឆ្នាំនោះបែរជា ត្រូវបានតែងតាំង ឲ្យជំនួសការងារ លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្នុងការគ្រប់គ្រងបង្ការ បង្ក្រាបបទល្មើសសេដ្ឋកិច្ចមហាផ្ទៃ ក៏ដូចជាទប់ស្កាត់ការហូរចូលនូវចំណីអាហារ មានជាតិពុល ក្នុងរាជធានីភ្នំពេញ យ៉ាងក្រអឺតក្រទមឡើងវិញភ្លាម។

ប្រភពបង្ហើបទៀតថា៖ ប្រការដែលត្រូវបានតែងតាំងចំៗកន្លែងខ្លាញ់ៗនេះ ក៏ដោយសារតែ លោក អ៊ុំ មុនី ជាមនុស្ស ស្និទ្ធរបស់លោកប្រធាន នាយកដ្ឋានថ្មី ចាន់ វ៉ាន់ធឿន ជាអ្នកលើកស្ទួយ ឲ្យកាន់តួនាទី មានអំណាច ប្រមូលសេដ្ឋកិច្ច ដ៏ធំជាងគេ នោះបើគេប្រៀបធៀប ទៅនឹង ប៉ុស្តិ៍នាយនគរបាល សេដ្ឋកិច្ចនានា ដែលចុះទៅតាមបណ្តាខេត្តក្រុង ឬ ផ្លូវជាតិមួយចំនួន តាមប៉ុស្ដិ៍ក្របខ័ណ្ឌ នគរបាលសេដ្ឋកិច្ចមួយចំនួន នូវទូទាំងប្រទេស ។

តាមផ្ទៃក្នុង មន្ត្រីក្នុងនាយកដ្ឋាន បានលើកឡើងទៀតថា៖ លោក អ៊ុំ មុនី គឺជាមនុស្សអសមត្ថភាព ហើយគឺគ្មានជំនាញទប់ស្កាត់ នឹងបង្ក្រាបបទល្មើសទាល់តែសោះ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដឹកនាំនាយ នាយរងនគរបាល ស៊ើបអង្កេត នឹងតាមដាន បង្កាបង្ក្រាប បទល្មើសសេដ្ឋកិច្ច និងចំណីអាហារមានជាតិ
ពុលនោះទេ។ ប៉ុន្ដែបែរជាត្រូវបានលោក ចាន់ វ៉ាន់ធឿន លើកស្ទួយទៅវិញ បណ្ដាលអោយកើតមាន ពាក្យជាច្រើនរិះគន់។

ជុំវិញការរិះគន់នោះ ដូចជាខ្លួនឯងអសមត្ថភាព ហើយគួរណា អ៊ុំ មុនី ខ្លួនឯងជួយខ្លួនឯងសិនទៅ បែរជាបង្កើតបក្ខពួកនិយម ពេញក្នុងអង្គភាព ដែលផ្ទៃក្នុងគេទម្លាយថា៖ គឺបុគ្គល  អ៊ុំ មុនី បានឃុបឃិត យកលោក សានសាធុការ ដែលជាជនល្បីឈ្មោះ ប្រព្រឹត្តអំពើពុករលួយ ខាងគាបជម្រឹតប្រជាពលរដ្ឋនោះ ទៅធ្វើជាដៃស្តាំរបស់ខ្លួន ព្រោះតែជននេះ មានជំនាញខាងប្រមូលលុយខ្មៅ ពីឈ្មួញរកស៊ី បទល្មើសសេដ្ឋកិច្ច សម្រាប់ប្រមូលលុយសេដ្ឋកិច្ច ពីក្រុមឈ្មួញ ប្រចាំទីក្រុងភ្នំពេញ។

ផ្ទុយទៅវិញ បុគ្គល អ៊ុំ មុនី រូបនេះ ពុំបានគោរពតួនាទីឲ្យមានប្រសិទ្ធភាពនោះទេ បែរជារវល់ឃុបឃិត រៀបចំរចនាសម្ព័ន្ធ ចាំជម្រឹតយកលុយ ពីក្រុមឈ្មួញប្រជាពលរដ្ឋ ដឹកបន្លែបង្ការបន្តិចបន្តួច នឹងករណីឃុបឃិឲ្យបុគ្គល សាន សាធុការ ជាដៃស្ដាប់ដឹកនាំជម្រិញ ធ្វើស្ថិតិ ពីចំនួនទីតាំង ឃ្លាំងស្តុកទំនិញ នឹង សម្បុកបទល្មើសស្តុកទំនិញនាំចេញ ចូល រាជធានីភ្នំពេញ ទាំងអស់ដើម្បីប្រមូល ក្តោបយកប្រភពចំណូលលុយខ្មៅ រាជធានីភ្នំពេញ ទាំងអស់ទៅអោយខ្លួន តាមដានចាស់របស់នាយនគរបាល សេដ្ឋកិច្ច ឡុង ស្រេង។

ដោយឡែក ជុំវិញការក្ដោបចំណូល យ៉ាងមូលក្នុងដៃនេះ សម្រាប់លោក អ៊ុំ មុនី ដែលថា ត្រូវបង់ឡើងទៅឲ្យលោកនាយផ្កាយបី ចាន់ វ៉ាន់ធឿន មួយខែៗ ប៉ុន្មានលាន ប៉ុន្មានសែនដុល្លា នោះទេ គឺប្រភពមិនទាន់បង្ហើបជាផ្លូវការទេ។ ប៉ុន្ដែផ្ទៃក្នុងគ្រាន់តែបង្ហើប បញ្ជាក់ថា៖ បើប្រអប់សេដ្ឋកិច្ច ក្រុងមានប៉ុណ្ណា សេដ្ឋកិច្ចមហាផ្ទៃប្រាកដ ជាមានប៉ុន្នឹងដែរ ឫអាចមានកញ្ចប់ធំខ្មៅ លើសក្រុងទៅទៀត ព្រោះថា ៖ នូវមានក្រុមហ៊ុនរកស៊ី របៀបបង់ពន្ធពាលមិនគ្រប់ ជាច្រើនទៀត ដែលជាប្រភពខ្មៅមិនចេះរីងស្ងួត ក្នុងរាជធានីភ្នំពេញ ដែលសេដ្ឋកិច្ចភ្នំពេញ មិនហ៊ានទៅក្បែរផង ដែរព្រោះជាទំនិញរបស់មេៗ ឫហៅថា៖ ជាចំណូលឆ្នាំងបាយរបស់មេ ។

ពាក់ព័ន្ធនឹងភាពអសកម្មការងារ របស់បុគ្គល អ៊ុំ មុនី នោះ គឺសង្ឃឹមទៅលើ លោក សាន សាធុការ ដែលជាដៃស្តាំ ធ្លាប់មានជំនាញ និងប្រវត្តិកាប់ដាវ ប្រមូលប្រាក់ខ្មៅ ពីការដឹកជញ្ជូនទំនិញ របស់ឈ្មួញខុសច្បាប់ ឆ្លងកាត់ផ្លូវជាតិលេខ១-២-៣ និងផ្លូវជាតិលេខ២១០-១១០ បង្កបញ្ហាជាមួយឈ្មួញ សឹងរាប់ភ្លេចទៅហើយ ។ ហើយមកដល់កាន់តំណែងប្រមូលសេដ្ឋកិច្ច ក្ដោបបទល្មើសសេដ្ឋកិច្ច ប្រចាំរាជធានីភ្នំពេញទៀត គឺបានដៃបុគ្គល សាន សាធុការ ហើយ។

ជាងនេះទៅទៀត ក្រុមមន្ត្រីផ្ទៃក្នុង ក៏បានលើកឡើងថា៖ គួរតែមហាផ្ទៃពិចារណា លប់បំបាត់អំពីចុះបេសកកម្មត្រូវតែបង់លុយ ជាប្រាក់កំណល់ថ្លៃបេសកកម្ម មួយ ខែ បី ខែ ប្រាំមួយខែ ៥០០០$ ១០០០០$ នោះចេញទៅ វាមិនល្អមុខមាត់នគរបាលថ្នាកលើ និងថ្នាក់ជាតិនោះទេ ។ ហើយករណីនោះ វាក៏គ្មានគំនាបណាមួយសម្រាប់គាបទៅលើមន្ដ្រី ដែលចុះបេសកកម្ម តាមខេត្តក្រុងប្រចាំការនោះដែរ ។ ហើយរឿងតែម្យ៉ាង ដែលទទួលបាន គឺកិត្ដិយស នឹងសេចក្ដីថ្លៃថ្នូរ និងតម្លាភាពមុខមាត់របស់នគរបាលជាតិ ក្នុងការទប់ស្កាត់បទល្មើសសេដ្ឋកិច្ច ។ ហើយបុគ្គល ដែលមិនអនុវត្តន៏ តាមច្បាប់វិន័យ ដែលដាក់ចុះគួរតែមានវិធានការ លុបបំបាត់ព្រមានការងារចោល ទៅជាការស្រេចមិនមែនបែ ទៅជា ឱបក្រសោប គាំពារបុគ្គល ពុករលួយដូចការដឹកនាំរបស់បុគ្គល អ៊ុំ មុនី នោះទេ។ ហើយដែលក្រុមមន្ដ្រីសំណូមពរ សំណូមពរទៀត អោយអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ មិនគួរអោយកើតមាន នូវបេសក
កម្ម ដាក់លុយជាសំណូក នូវការវាយប្រថ័បត្រានោះទេ។

ជំវិញការលើកឡើង ចេញពីផ្ទៃក្នុង ក្រុមមន្ត្រីប៉ូលីស មិនពេញចិត្ត នូវកាដឹកនាំ បែបពុករលួយ នឹងបក្ខពួកនិយមខាងងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺណា មួយពីលោក អ៊ុំ មុនី នឹងបុគ្គលកពាក់ពាន់បានទេ នៅថ្ងៃនេះ អង្គភាពយើងរង់ចាំការបក
ស្រាយ បំភ្លឺនៅពេលក្រោយ ៕ ដោយអ្នក ប្រមាញ់ 097 777 6០០០

 

img_20161231_070939

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author