មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សហព័ន្ធ​កីឡា​បាល់ទាត់​ បន្ត​កិច្ចសន្យា ៣ ឆ្នាំ ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយក្នុង​រង្វង់​ទឹក​ប្រាក់ ១ លាន ៥ សែន​ដុល្លារ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នឹង​ចុះ​ហត្ថលេខា​បន្ត​កិច្ចសន្យា​ព្រមព្រៀង​រយៈ​ពេល ៣ ឆ្នាំ ខាង​មុខ​ទៀត ជាមួយ​ក្រុមហ៊ុន​មិត្តហ្វូន ក្នុង​រង្វង់​ទឹក​ប្រាក់ ១ លាន ៥ សែន​ដុល្លារ នៅ​វេលា​ម៉ោង ១១ ថ្ងៃ​ស្អែក ទី ៨ តុលា ឆ្នាំ ២០១៤ នៅ​សណ្ឋគារ​កាំបូឌីយ៉ា។

យោង​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​កីឡា​ បាល់ទាត់​កម្ពុជា​ ចុះ​ថ្ងៃ​ទី ៧ តុលា នេះ កិច្ចសន្យា​​ខាង​លើ​នឹង​គិត​ចាប់​ពី​ឆ្នាំ ២០១៦ ដល់ ២០១៨ ខណៈ​កិច្ចសន្យា​ចាស់​ក្នុង​ឆ្នាំ ២០១៥ ខាង​មុន​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​នោះ​ទេ។

 

ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង លោក Hoang Trung Hhanh អគ្គនាយក​ក្រុមហ៊ុន​មិត្តហ្វូន នឹង​ចុះ​ហត្ថលេខា​រួម​គ្នា ក្នុង​កិច្ចសន្យា​​ប្រាក់​លាន​ដុល្លារ​នេះ។

 

នេះ​ការ​​ចុះ​កិច្ចសន្យា​លើក​ទី៣ ហើយ​​រវាង​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង ក្រុមហ៊ុន​ទូរស័ព្ទ​ឯកជន​មួយ​នេះ ដោយ​លើក​ដំបូង​ចាប់​ពី ឆ្នាំ ២០១០ ដល់ ២០១២ និង លើក​ទី ២ គិត​ពី​ឆ្នាំ ២០១៣ ដល់ ២០១៥។

 

គេ​មិន​ទាន់​ច្បាស់​ថា ទឹក​ប្រាក់​ចំនួន ១ លាន ៥ សែន​ដុល្លារ​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​​ចំណាយ​លើ​អ្វី​ខ្លះ​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​ជា​ថ្នូរ​នឹង​​​កិច្ច​ព្រមព្រៀង ​​លីក​​បាល់ទាត់​កំពូល​កម្ពុជា បាន​ប្តូរ​ឈ្មោះ​ខ្លួន​ទៅ​ជា «មិត្តហ្វូនខេមបូឌានលីក» គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក​ផង​ដែរ។

ប្រភព៖ sabay

Share on Facebook