ខេត្តស្ទឹងត្រែង~មានសេចក្តីរាយការណ័ពីខេត្តស្ទឹងត្រែងបានឲដឹងថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤កងរាជអាវុធខេត្ត ក្រោមការដឹកនាំបញ្ជា លោក អៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធខេត្តដឹកនាំកម្លាំងចុះបង្ក្រាប នឹងចាប់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងបានជាបន្តបន្ទាប់។
លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រាប់អ្នកយកព័តិ៍មាន ការសែត កម្ពុជា ជោគជ័យ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ ឲបានដឹងថា ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ គឹប រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឈើក្រម ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ទី២-ឈ្មោះ ណូ សុកាន់ ភេទប្រុស អាយុ១៧ឆ្នាំ បុខរបរជាងសិប្បកម្ម ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ទី៣-ឈ្មោះ កែវ ឧត្ដម ភេទប្រុស អាយុ២០ឆ្នាំ នឹងទី៤-ឈ្មោះ ណូ គឹម សេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងសិប្បកម្មកែឆ្នៃគ្រឿងសង្ហារឹម រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ព្រមទាំងវត្ថុតាងរួមមាន ទី១- គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹក កក ) ម្សៅព័ណស ជាង១០កញ្ចប់តូច ស្មើរ៣៥ក្រាម ទី២-ម៉ូតូចំនួន២គ្រឿង ១-ម៉ាកវិវ៉ា១២៥សេរីទំនើបពណ័ខ្មៅអត់ស្លាកលេខ១គ្រឿង ទី២-ម៉ូតូម៉ាកCBR(ស៊ីប៊ីអ) ១គ្រឿងពណ័ខ្មៅអត់ស្លាកលេខដូចគ្នា ទី៣-ទូរសព្ទ័ដៃចំនួន១០គ្រឿង ទី៤-កាំភ្លើងខ្លីម៉ាកស្មីត១ដើមមានគ្រាប់៥គ្រាប់ ទី៥-កាំភ្លើងស្នប់១ដើម ទី៦-កាំបិតខ្វាវ១កណ្ដៀវ១ ទី៧-ខ្សែដៃផ្លាកទីន១ខ្សែ ទី៨-ខ្សែករ១ខ្សែ ទី៩-ជញ្ជៀន៤វង់ ទី១០-លុយដូល្លា ចំនួន៣០៤ដូល្លា នឹងលុយខ្មែរចំនួន ៩៩ម៉ឺន ២០០០រៀល ទី១១-មានគ្រាប់K ( ការ៥៤ ) ចំនួន១១គ្រាប់តែអត់មានកាំភ្លើង។
លោក អៀង វ៉ាន់ឌី មេបញ្ជាកងរាជអាវុធខេត្តបានបន្តទៀតថា មុនឈានទៅចាប់ខ្លួនជនសង្ស័យ៤នាក់ខាងលើនេះបានសូមបទបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងរួចហើយ ទើបចេញតាមរកបក្ខពួកជនសង្ស័យខាងលើនេះគឺមានកាលំបាកណាស់ មុននឹងចាប់បានជនសង្ស័យទាំង៤នាក់នេះ ព្រោះថាជនសង្ស័យទាំង៤នាក់នេះមានទីកន្លែងលាក់ខ្លួនខុសៗគ្នា១នៅខាងលិចបន្ទាយទាហ៊ានជាង៣០០ម៉ែត្រនៅជាប់ជើងភ្នុំព្រះធាតុទីពីរនោះត្រូវប្រើរថយន្តជាច្រើនគ្រឿងតាមរកបក្ខពួកជនសង្ស័យខាងលើនេះរហូតដល់ភូមិរាជានុកូល ( ហៅថាគឺឡូបី ) លាក់ខ្លួននៅក្នុងដេប៉ូសាំងសូគីម៉ិច ស្ថិតនៅសង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជនសង្ស័យម្នាក់នេះ ត្រូវជាប្អូនបង្កើតរបស់ថៅកែ ដេប៉ូសាំងសូគីម៉ិចនេះតែម្ដង បន្ទាប់មកតាមរកឃើញ២នាក់ទៀត លាក់ខ្លួននៅជនបទនៅស្រុកថាឡាបរិវ៉ាត់ រួចក៍បាននាំខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សាកសួនឹងកសាងសំណុំរឿង។
ជនសង្ស័យទាំង៤នាក់ខាងលើ កងរាជអាវុធហត្ថបានសាកសួរ នឹងកសាងសំណុំរៀងចប់ បានបញ្ជូនជនសង្ស័យទាំង៤នាន់ នឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃចន្ទ័ទី០៦ ខែតុលា ឆ្នាំ២០១៤ ដើម្បីចាត់កាទៅតាមច្បាប់។
គួបញ្ជាក់ផងដែលថា តាមសេចក្ដីរាយការណ៍បានឲដឹងថា ជនសង្ស័យទាំង៤នាក់បច្ចុប្បន្នត្រូវបានបញ្ជូនទៅកាន់ពន្ធនាគាខេត្តស្ទឹងត្រែងហើយ៕
ដោយ៖ នួន ពុទ្ធា
កម្ពុជាជោគជ័យ