មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ហេតុការគ្រោះថ្នាក់ចរាចណ៍នៅប្រទេសថៃ បណ្ដាលឲ្យស្លាប់២៥នាក់នឹងរបួសធ្ងន់២នាក់

ចេញផ្សាយដោយ ៖ អង្គភាព CSN

ប្រទេសថៃ ៖ យោងតាមសេចក្ដីរាយការណ៍ ពីប្រទេសថៃ បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ២៥នាក់ ក្នុងចំណោមអ្នកដំណើ ២៧នាក់ បានស្លាប់នៅក្នុងអណ្ដាតភ្លើង ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនីសាន់ដឹកអ្នកដំណើ នឹងរថយន្ត ម៉ាកតួរិស ដឹកអ្នកដំណើ បានបុកគ្នា បណ្ដាលឲ្យផ្ទះឆេះ ក្នុងនោះគេសង្ស័យ មានក្មករខ្មែរផងដែរ ។

ប្រភពរាយការណ៍ បានបន្តថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ដ៏គួរអោយរន្ធត់ នៅក្នុងប្រទេសថៃ បន្ទាប់ពីមានរថយន្ត ដឹកអ្នកដំណើរ ចំនួនពីរគ្រឿងបានប៉ះទង្គិចគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យធ្លាយធុងហ្គាសឆាបឆេះតែម្តង ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២ រសៀល ថ្ងៃទី ២ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ ៣៤៤ ក្នុងភូមិ១ ឃុំណងអុីរុណ ស្រុកបានបឹង ខេត្តឆុនបុរី ប្រទេសថៃ ។

លោកបាន់ឆា ប៉ានណាំ សាក្សីដែលបានឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកតួរីសដឹកអ្នកដំណើរ ពាក់ស្លាកលេខបាងកក ១៥.១៣៥២ ដែលបានធ្វើដំណើរក្នុងទិសដៅ ពីខេត្តច័ន្ទបុរី ប្រទេសថៃ ( ព្រំដែនកម្ពុជា )ជាប់នឹងខេត្តប៉ៃលិន ឆ្ពោះទៅកាន់ទីក្រុងបាងកក ។
ទំនងអ្នកបើកបររថយន្តតួរីស ហាក់បីដូចជាងងុយដេក គឺបានរេចង្កូត ខណៈដែលរថយន្ត កំពុងមានល្បឿនលឿន ហើយបានជ្រុលទៅបុក នឹងរថយន្តមួយគ្រឿងទៀត ម៉ាកនីសាន់ ពាក់ស្លាកលេខ បាងកក ២៤៨៣ ដែលកំពុងធ្វើដំណើរ ច្រាស់ទិសគ្នា យ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តបានធ្លាយធុងហ្គាស ហើយក៏មានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ។

ក្រោយពេលកើតហេតុ និងបន្ទាប់ពីទទួលបានព័ត៌មានរួចមក កម្លាំងតម្រួត ផ្នែកអគ្គីភ័យ បានចេញប្រតិបត្តិការ ដើម្បីជួយពន្លត់អណ្តាយភ្លើងនេះ ជាលទ្ធផលនៅក្នុងហេតុការណ៍នេះដែរ គេសង្គេតឃើញថា មនុស្សដែលជិះនៅក្នុងរថយន្តតួរីស ដែលសរុបមានចំនួន១៤នាក់ បានស្លាប់ទាំងអស់ គឺមានប្រុស៤នាក់ និងស្រី១០នាក់ ដោយឡែក នៅក្នុងរថយន្តនីសាន់ មានអ្នកដំណើរសរុប ១៣នាក់ បានស្លាប់ ដោយសារអណ្តាតភ្លើងអស់ចំនួន១១នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី ៦នាក់ ចំណែកអ្នកដំណើរពីរនាក់ទៀត បានរងរបួសជាទម្ងន់
ដែលត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ។

នៅក្នុងពេលនោះដែរ នៅក្នុងចំណោមជនរងគ្រោះទាំងអស់ គេមិនទាន់ដឹងថា តើមានពលករខ្មែរ ដែរឬទេ ព្រោះទិសដៅពីច័ន្ទបុរី ឆ្ពោះទៅក្រុងបាងកក គឺគេសង្ស័យថា អាចមានខ្មែរ នៅក្នុងនោះដែរ ប៉ុន្តែចំពោះព័ត៌មានលំអិត អង្គភាព CSN នឹងធ្វើការចេញផ្សាយ នៅពេលក្រោយ ៕

 

img-20170103-wa0009 img-20170103-wa0017

Share on Facebook