លោកឃុតភិនអធិការនគរបាលស្រុកបុរីជលសារ ខិងទាលុយពីម្ចាស់ទូកដឹកឈើមិនបាន បែជាចោទអ្នកកាសែតថាកាងបទល្មើស

ចេញផ្សាយដោ ៖ អង្គភាព CSN

តាកែវ ៖ អ្នកយកព័ត៌មាន ចំនួន២នាក់ មកពីអង្គភាពផ្សេងគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លមកនេះ ទី១មានឈ្មោះ ញឺម ញ៉ន មកពីអង្គភាព ភ្នំពេញប្រេស ទី២ ឈ្មោះ លី រតនា មកពីអង្គភាព រស្មី ៧មករា មកទល់ថ្ងៃនេះ នូវមិនទាន់មានការដោះលែងនៅឡើយទេ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ខណៈក្រុមអ្នកយកព័ត៌មាន បាននឹងកំពុងចុះបេសកកម្ម នៅស្រុកបុរីជលសា ខេត្តតាកែវ ក្នុងករណី បទល្មើសនេសាទ ដែរកើតមានសព្វថ្ងៃ។

យោងតាមប្រភពប្រជាពលរដ្ឋ រស់នៅក្បែរចំណុចកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានទូកស្មាច់ចំនួន២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ហៅចូលមកខាង ស្របពេលអ្នកាសែត២នាក់ ក៍នៅទីនោះផងដែ ឈរស្ដាប់អស់លោកប៉ូលីស ចរចារឿងលុយពីម្ចាស់ទូកដឹកឈើ ក្នុងទូកមួយ គឺចំនួន១០ម៉ឺនរៀល ទូក២ចំនួន២០ម៉ឺនរៀល ដោយឃើញសកម្មភាព មិនប្រក្រតី របស់សមត្ថកិច្ចបែបនេះ អ្នកកាសែតបានថតយករូបភាព ហើយ ក៍ប៉ះពាក្យសម្ដីគ្នា រវាងសមត្ថកិច្ច នឹងអ្នកកាសែត មួយសន្ធុះក្រោយ
មក មានការបញ្ជាពី លោក ឃុត ភិន អធិការនគរបាល ស្រកបុរីជលសា ឲ្យនាំខ្លួនអ្នកកាសែត ទាំង២នាក់ ទៅសួរនាំនៅ អធិការដ្ឋានគរបាល ស្រុកបុរីជលសា ហើយបញ្ជូនខ្លួន មកកាន់ស្នងការនគរបាលខេត្តកែវ តែម្ដង។

ជំវិញករណីចាប់ខ្លួនអ្នកកាសែតខាងលើ មតិមហាជនជាច្រើនបានលើងឡើងថា ការចោទប្រកាន់ទៅលើអ្នកកាសែត វាជាលេសរបស់ក្រុមប៉ូលីស ក្រោមការដឹកនាំ របស់លោក ឃុត ភិន អធិការស្រុក បុរីជលសារ តែបណ៉្ណោះ មកពីក្រុមអ្នកកាសែតទាំងនោះ ទៅធ្វើជាឆ្អឹងទទឹងក របស់ពួកគេ ដែរពួកគេធ្លាប់រកស៊ី បានកន្លងមក ទង្វើបែបនេះ មិនគួរ ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងលោក អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ មើលរំលង ក្រុមប៉ូលីស ដឹកនាំដោយ លោក ឃុត ភិន អធិការស្រកបុរីជលសារ នឹងក្រុមបក្ខពួកគេនោះទេ។

ប្រភពពីអាជ្ញាធរមូលដ្ឋាន ក៍ដូចមន្ត្រីសាលាស្រុកបុរីជលសារ បានលើកឡើងឲ្យដឹងផងដែដរថា៖ នេះជាការទម្លាប់របស់ ប៉ូលិសក្រោមការដឹងនាំ មេប៉ូលីសស្រុកបុរីជលសារ មុខលុយ ដែរតែងតែ បញ្ជាឲ្យកូនចៅរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ គាបជំរិតយកលុយ ពីក្រុមប្រជាពលរដ្ឋដឹកស្រូវ នឹងក្រុមឈ្មួញ ដឹកទំនិញ ឆ្លងកាត់ទី
នោះ ទាំងយប់ទាំងថ្ងៃ ពី៥ម៉ីនរៀល ១០ម៉ឺនរៀល ទៅ២០ម៉ីនរៀល ទៅតាមប្រភេទទំនិញ ។

បើយោងតាមប្រភពប្រជាពលរដ្ឋ ឈរមើលហេតុការណ៍បានឲ្យដឹងថា ករណីឈានទៅដល់ការឃាត់ខ្លួនអ្នកកាសែតខាងលើ បណ្ដាលមកពី ក្រុមប៉ូលីសទាលុយពីម្ចាស់ទូកដឹកឈើមិនបាន ក៏ក្រុមប៉ូលីសទាំងនោះ គាត់កើតការក្តីក្តៅក្រហាយ នឹងខ្មាសអៀនផងនោះ ក៍បែរមកចោទប្រកាន់ អ្នកសារព័ត៌មានទាំងនោះថា ជាអ្នកកាង ទូកដឹកឈើខុសច្បាប់ទៅវិញ ហើយក៍លេងសំដីគ្នា ទៅវិញទៅមក គ្មានជំរើសក្រុមសមត្ថកិច្ច ស្រុកបូរីជលសារ ខេត្តតាកែវ ក៏ប្រើយុទ្ធសាស្ត្រ អនុវត្តច្បាប់ ប្រម៉ែប្រមូលឃ្នីគ្នា ចាប់ខ្លួនអ្នកកាសែត យកមកឃុំខ្លួន ក្នុងស្នងការនគរបាល ខេត្តតាកែវតែម្ដង ។

សូមបញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះ នៅមិនទាន់ដឹងថា អ្នកសារព័ត៌មានទាំង២នាក់ ត្រូវបានគេចោទប្រកាន់ តាមសំណុំរឿងបញ្ជូនទៅតុលាការ ដោយការសំរេចដាក់បន្ទុកឃុំខ្លួន បណ្តោះអាសន្ន ឬមួយត្រូវបានដោះស្រាយ ឲ្យរួចខ្លួននៅឡើយទេ ។

ពាក់ព័ន្ធករណីឃាត់ខ្លួន អ្នកកាសែតខាងលើ មកទល់ពេលនេះ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លីណាមួយ ជំវិញហេតុការនេះ ពីលោកស្នងការខេត្តតាកែវបានទេ អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺនៅពេលក្រោយ ៕ ដោយអ្នក ប្រមាញ់

 

1483436219309 img-20170102-wa0089 img-20170102-wa0101

 

សូមជួយស៊ែរព័ត៌មាននេះផង: