ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តមណ្ឌលគិរី ៖ ពលរដ្ឋក៍ដូចប្រជាសហគមន៍ ក្នុងស្រុកកោះញែក បានធ្វើការលើកឡើង នឹងរិះគន់ទៅលើ សមត្ថកិច្ច នឹងមន្ត្រីតុលាការ ក្នុងការបង្ក្រាបរថយន្តបង្កុង ដឹកឈើ របស់លោក ឧកញ៉ា តុប វិដា ឈ្មួញឈើដ៍ល្បីល្បាញ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ខណៈរថយន្តដឹកឈើ ២គ្រឿង កំពុងដឹកឈើចូលបរិវេណ ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន យូនីហ្គ្រីន នោះថា ពួកគេបានមើលឃើញ ក្នុងការបង្ក្រាប ដោយមានកិច្ចសហការ ពីមន្ត្រីតុលាការផងនោះ គ្រាន់តែធ្វើឲ្យល្អមើលតែប៉ុណ្ណោះ។
ប្រភពបានបន្តថា ក្នុងការបង្ក្រាប របស់សមត្ថកិច្ច បានឃាត់ខ្លួន អ្នកបើកបររថយន្ត២នាក់ និងព្រូរថយន្ត៣នាក់ផងដែរ នៅពេលពួកគេធ្វើសកម្មភាព ដឹកជញ្ជូនឈើគគីរ ដែរពួកគេ កាប់ពីខាងក្រៅ យកចូលទៅបរិវេណឃ្លាំង ក្រុមហ៊ុន យូនីហ្រ្គីន ចំណែករថយន្ត២
គ្រឿងទៀត បានគេចចូលព្រៃបាត់ នៅពេលដឹងថា សមត្ថកិច្ច ចាត់វិធានការបង្ក្រាប។
ប្រជាពលរដ្ឋក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ពីព្រៃសហគមន៍ និងព្រៃការពារ ចូលទៅឃ្លាំង ក្រុមហ៊ុន យូនីហ្គ្រីន នៅចំណុចជើងភ្នំក្រោលកំពុងកើតឡើងយ៉ាងពេញបន្ទុក ដោយឈ្មួញខិខូចយកអាជ្ញាប័ណ្ណក្រុមហ៊ុន មកបិទបាំង។ ទន្ទឹមនឹងនេះប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកកោះញែក ពុំមានជំនឿ លើសមត្ថកិច្ចក្នុងការបង្ក្រាប បទល្មើសព្រៃឈើជាបន្តបន្ទាប់កន្លងទៅនេះឡើយ ព្រោះសមត្ថកិច្ចបានត្រឹមតែធ្វើឲ្យល្អមើល ហើយឈ្មួញធំៗ ដូចជាឧកញ៉ា តុប វីដា នៅតែអាចធ្វើអ្វីៗ តាមអំពើចិត្ត។
ជាងនេះទៅទៀត ឧកញ៉ា តុប វីដា បានប្រើប្រាស់រថយន្តធំៗ ដឹកជញ្ជូនឈើ ធ្វើឲ្យខូចផ្លូវលំ និងផ្លូវជាតិក្នុងខេត្តមណ្ឌលគិរី ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិត ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយ។
ប្រជាសហគមន៍ ការពារព្រៃឈើ ក្នុងស្រុកកោះញែក បានឲ្យដឹងថា សព្វថ្ងៃប្រភេទឈើល្អៗ ដូចជា សុក្រំ គគីរ ផ្ចឹក ធ្នង់ និងស្រឡៅជាដើម ស្ទើរគ្មានសេសសល់ក្នុងព្រៃ តទៅទៀតទេ ព្រោះក្រុមហ៊ុន យូនីហ្គ្រីន បានបំពាន កាប់ឈើក្រៅបរិវេណ ដីសម្បទាន ហើយដឹក
ជញ្ជូនចូលក្នុងឃ្លាំងក្រុមហ៊ុន យ៉ាងរលូន។ ឈ្មួញដែលដឹកជញ្ជូនឈើច្រើនជាងគេ ចេញពីស្រុកកោះញែករយៈពេលប៉ុន្មានខែ ចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ នេះគឺ ឧកញ៉ា តុប វីដា ព្រោះឈ្មួញម្នាក់នេះ មានការឃុបឃិត ជាមួយមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងអាចមានការស្និទ្ធ ជាមួយចៅហ្វាយខេត្តផងដែរ ក្រៅពីនេះនៅមាន សមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នទៀត តាមរយៈការបែងចែកផលប្រយោជន៍ ជាប្រចាំ។
ជាក់ស្តែង ការបង្ក្រាបរថយន្តដឹកឈើ របស់ឧកញ៉ា តុប វីដា កាលពីយប់ថ្ងៃទី០១ ខែមករាឆ្នាំ ២០១៧ សមត្ថកិច្ចបានត្រឹមឃាត់ខ្លួនអ្នកបើកបររថយន្ត និងព្រូរថយន្តទៅសាកសួរប៉ុណ្ណោះ គ្មានវិធានការអ្វីទាំងអស់ ចំណែកឧកញ៉ា តុប វីដា នៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើ ពីខាងក្រៅចូលក្រុមហ៊ុន យូនីហ្គ្រីន ហើយធ្វើការដឹក
ជញ្ជូនបន្ត ទៅលក់នៅស្រុកយួន បានយ៉ាងរលូន ដោយយកលេស ក្រុមហ៊ុនស្របច្បាប់។
ពាក់ព័ន្ធករណីបទល្មើសព្រៃឈើខាងលើ អង្គភាពCSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺណាមួយ ពីលោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី បានទេ អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺនៅពេលក្រោយ ៕ ដោយអ្នក ប្រមាញ់ 097 777 6000