ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តក្រចេះ ៖ ចុងឆ្នាំ២០១៦ ដើមឆ្នាំ២០១៧នេះ មេឈ្មួញទាហានឈើដុះស្លែ គង់ ក្រឹង មានឈ្មោះកាន់តែល្បីល្បាញកាន់តែខ្លាំង នៅតាមបណ្ដាញសង្គម ហ្វេសប៊ុក ក៍ដូចប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកមួយចំនួន បានចេញផ្សាយពាក់ព័ន្ធ មេឈ្មួញរូបនេះ បំពានច្បាប់រដ្ឋ ដោយហ៊ានយកគ្រឿងចក្រ រុញឈូសឆាយដីព្រៃរបស់រដ្ឋ ធ្វើផ្លូវ ដើម្បីដឹកជញ្ជូនឈើ ទៅលក់នៅស្រុកយួន ចរិតពើងទ្រូង របស់មេឈ្មួញឈើរូបនេះ លោក ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានជ្រាបព័ត៌មាន ពីករណីមេឈ្មួញ គង់ ក្រឹង ដឹកជញ្ជូនឈើប្រណិត យកទៅលក់នៅស្រុកយួន រួចហើយ? តាមរយះប្រព័ន្ធផ្សព្វ
ផ្សាយ ក្នុងស្រុក។
ពាក់ព័ន្ធករណីខាងលើ អ្នកយកព័ត៌មានយើង បានរាយការណ៌ និងបានផ្តល់ព័ត៌មាន ពីករណីខាងលើនេះ ជូន លោកទៀ បាញ់ ជ្រាបផងដែរ ហើយលោក ទៀ បាញ់ បានមានប្រសាសន៌ថា ( លោកទទួលបាន ) ប៉ុន្តែផ្ទុយទៅវិញ មកទល់និងពេលនេះ លោក ទៀ បាញ់ នៅមិនទាន់ បានចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះកូនចៅរបស់គាត់ឈ្មោះ គង់ ក្រឹង នៅឡើយនោះទេ? ដែលបានយកតួនាទី ជាទាហាន ទៅរកស៉ីដឹកឈើប្រណិតយកទៅលក់ នៅស្រុកយួន តាមតែអំពើចិត្ត បណ្តាលឲ្យប៉ះពាល់ ដល់ស្ថាប័នក្រសួងការពារជាតិ យ៉ាងធ្ងន់ធ្ងរ។
ពាក់ព័ន្ធនិងករណីខាងលើនេះ មហាជនទូទៅបានរិះគន់ចំៗ ទៅលើ លោកទៀ បាញ់ ថា៖ បានបើកដៃឲ្យមេឈ្មញ គង់ ក្រឹង ឈូសឆាយដីព្រៃ ដើម្បីដឹកឈើប្រណិត យកទៅលក់នៅស្រុកយួន ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់ និងបង្ក្រាប តាមបទបញ្ជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ?។
ជាក់ស្តែង កាលពីពេលថ្មីៗ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណះគម្មាការចម្រុះដែលដឹកនាំដោយ លោកសៅសុខា មេប៉េអឹមផ្ទៃប្រទេសដើម្បីអនុវត្តបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ នៅទូទាំងប្រទេសកម្ពុជា ឲ្យខាងតែបាន ខណះពេលដែលសម្បត្តិធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ជិតរលាយហិនហោចអស់ហើយ?។
ជាក់ស្តែងករណីមេឈ្មួញឈើប្រណិតដុះស្លែ ដ៏ល្បីឈ្មោះ គង់ ក្រឹង មេបញ្ជាការរង ការពារវរព្រំដែនលេខ២០៤ បានយកអំណាច របស់ខ្លួនទៅឈូសឆាយដីព្រៃ នៅចំណុចឃុំត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ដោយចណាយថវិកាអស់ចំនួនជាង10000$ ដើម្បីធ្វើផ្លូវសម្រាប់ដឹកឈើប្រណិត យកទៅលក់នៅស្រុកយួន? តាមច្រក D2 និងD3 ស្ថិតក្នុងចំណុចភូមិ ជ្រៃ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
យោងតាមប្រភពត័ត៌មាន ច្បាស់ការមួយ បានឲ្យដឹងថា មេឈ្មួញ គង់ ក្រឹង បានធ្វើសកម្មភាពឈូសឆាយដីព្រៃ ខាងលើនេះ ជាយូរមកហើយ ដោយយកលេសថា? ធ្វើផ្លូវជូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ តែតាមធាតុពិត មេឈ្មួញ គង់ ក្រឹង ធ្វើសម្រាប់ដឹកឈើ យកទៅលក់នៅស្រុកយួនតែប៉ុណ្ណោះ? ដោយមានសមត្ថកិច្ច និងអាជ្ញា
ធរពាក់ព័ន្ធគ្រាក់ៗ ជាអ្នកជួយសម្រួលមើលការខុសត្រូវ និងជួយលាក់បាំង ដល់ថ្នាក់លើ ដើម្បីមេឈ្មួញ គង់ ក្រឹង មានភាពងាយស្រួល ក្នុងការធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត យកទៅលក់នៅស្រុកយួន បានយ៉ាងរលូន? ដោយករណីខាងលើនេះ គេសង្ស័យថា?លោក ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅពីក្រោយខ្នង មេឈ្មួញ គង់ ម្រឹត នឹងជាអ្នកបើកដៃ ឲ្យប្រព្រឹត្តបទល្មើសនេះផង បានជា មេឈ្មួញ គង់ ក្រឹង ចរិត ក្រអឺតក្រទម មិនញញើតច្បាប់សោះ។
ប្រភពខាងលើបានបន្តទៀតថា ក្រោយពីមេឈ្មួញ គង់ ក្រឹង បានក្លាយខ្លួនជាមហាសេដ្ឋី ដ៏មហិមារ នៅក្នុងទឹកដីស្រុកស្នួលខេត្តក្រចេះ ទាក់ទងទៅនិងមុខជំនួញឈើប្រណិតនេះផងដែរ? នៅពេលថ្មីៗនេះ គេសង្កេតឃើញ មេឈ្មួញ គង់ ក្រឹង ត្រូវបានគេហៅ ងារជា ឯកឧត្តមៗ ពេញៗមាត់? ហើយគេមិនដឹងថា មេឈ្មួញ គង់ ក្រឹង ឡើងជាឯកឧត្តម តាមរយះជួយសង្គមជាតិ ឬក៌តាមរយះបំផ្លាញព្រៃឈើនោះទេ?។
បើតាមប្រភព ពីឈ្មួញរកស៊ីឈើ ម្នាក់នៅ ខេត្តក្រចេះ បានអោយដឹងថា កាលពីខែមុន ក្រុមប៉េអឹម ផ្ទៃប្រទេស របស់នាយ ឧត្តមសេនីលោក សៅ សុខា បានចុះមកដល់ ស្រុកស្នួល ខេត្តក្រចេះ ភ្លាមក៏បាន ឡោមព័ទ្ធ កន្លែងស្តុបឈើ និងផ្ទះរបស់មេឈ្មួញ គង់ ក្រឹង ម្តងរួចមកហើយ តែតាមពិតវាគ្រាន់តែ ជាឆាកល្ខោន បំភ័ន្តភ្នែក ប្រជាពលរដ្ឋ និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ? ក្រោយមកក៏បានត្រូវរូវគ្នាទៅវិញ ហើយក៏ ដកកម្លាំង ចេញទៅវិញដោយមិនបានចាប់ឈើនៅក្នុងឃ្លាំងរបស់មេឈ្មួញ គង់ ក្រឹងនោះឡើយ? រហូតមក ទល់នឹង ពេលសព្វថ្ងៃនេះ ។
ប្រភពខាងលើបានឲ្យដឹងទៀតថា? បច្ចុប្បន្ននេះ មេ ឈ្មួញ គង់ ក្រឹង កំពុងតែធ្វើផ្គរ ធ្វើភ្លៀង ចេញឈើ ប្រណិត រាប់សិបតោន ក្នុងមួយថ្ងៃៗ ដោយមិនខ្លាច សមត្ថកិច្ច ណាទាំងអស់ សូម្បីតែ កម្លាំងប៉េអឹមផ្ទៃ ប្រទេស កំពុងតែបំពេញ បេសកម្ម នៅលើ ទឹកដីខេត្ត ក្រចេះ។ សព្វថ្ងៃនេះ បទបញ្ជា របស់ លោកនាយក រដ្ឋមន្ត្រី ដែលជា ប្រមុខ រាជរដ្ឋាភិបាល ហាក់គ្មានប្រសិទ្ធទេ? ចំពោះមេឈ្មួញគង់ ក្រឹង នៅតែមិន ខ្លាចញញើត សូម្បីតែបន្តិច ។
ហេតុផលនេះ មហាជនបានដាក់ការសង្ស័យថា ទៅលើពួកអស់លោកសមត្ថកិច្ច ទាំងនោះ រួមមាន មេព្រៃ និងប៉េអឹម ផ្ទៃប្រទេស ព្រមទាំង សមត្ថកិច្ច តាមដងផ្លូវ ពីស្រុក ចិត្របុរី រហូតដល់ ស្រុកស្នួល ត្រូវបាន មេឈ្មួញ គង់ ក្រឹង ដាក់ថ្នាំ សណ្តំអស់ទៅហើយ? បានជាយក បទបញ្ជា របស់សម្តេច មកធ្វើជា ល្បែងលេងហើយឃុបឃិត ប្រព្រឹត្តិ បទល្មើស យកលុយ ដាក់ហោប៉ៅ ស្រេចតែ អំពើចិត្ត ដោយហ៊ាន បណ្តោយឲ្យ លោក គង់ ក្រឹង ដែលគ្រាន់តែ ជាអនុវរៈសេនាតូចការពារ ព្រំដែន២០៤ ម្នាក់សោះ ហ៊ានប្រឆាំង បទបញ្ជា របស់សម្តេច បានទៅ តាមអំពើ ចិត្តយ៉ាង ដូច្នេះ ។
ប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវក្នុង ស្រុកស្នួល កំពុងតែរិះគន់យ៉ាងខ្លាំង ទៅលើសមត្ថកិច្ច ខេត្តក្រចេះ ថាគ្មាន សមត្ថភាព ក្នុងការបង្ក្រាបបទល្មើសព្រៃឈើឡើយ គឺឈរនៅតាមដងផ្លូវចាំតែយកលុយពីបទល្មើសតែប៉ុណ្ណោះ ហើយ រាជរដ្ឋាភិបាល ដែលខំទុក ចិត្តទៅលើលោក សៅ សុខា ដែលបាន តែងតាំង ជាប្រធាន គណៈកម្មាធិការ ទប់ស្កាត់ បទល្មើស ព្រៃឈើ ត្រូវបាន បរាជ័យ ហើយនៅពេលនេះ តើរាជរដ្ឋាភិបាល គួរតែ ទុកចិត្ត អ្នកណាទៅវិញ បើសូម្បី តែក្រុម បង្ក្រាប បទល្មើស របស់លោក សៅ សុខា ហើយនៅ តែបង្ក្រាបមុខជំនួញឈើប្រណិតរបស់មេឈ្មួញ គង់ ក្រឹង មិនបានផងនោះ?។
សូមបញ្ជាក់ថា? បច្ចុប្បន្ននេះមេឈ្មួញ គង់ ក្រឹង បានយកលុយក្នុងមួយខែៗ រាប់សិបម៉ឺនដុល្លារ ដើម្បីយកទៅបិទភ្នែក បិទត្រចៀក និងបិទមាត់ដល់ស្ថាប័នពាក់ព័ន្ធ ក្នុងករណីមុខជំនួញឈើប្រណិត របស់មេឈ្មួញគង់ ក្រឹង ?។ គេមិនដឹងថា? ពាក់ព័ន្ធនិងករណីខាងលើនេះ? តើលោក ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ ជាអ្នកបើកដៃ ឲ្យមេឈ្មួញ គង់ក្រឹង ឬមួយយ៉ាងណា? ឬមួយលោក ទៀ បាញ់ ត្រូវថ្នាំសណ្តំ របស់មេឈ្មួញ គង់ ក្រឹង ដែល ឬយ៉ាងណា?។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះ អង្គភាព CSN មិនអាចស្វែងរកការបំភ្លឺ ពីសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ បានទេ អង្គភាពយើងរង់ចាំ ការបកស្រាយពី ស្ថាប័នពាក់ព័ន្ធ នឹងមេឈ្មួញ គង់ ក្រឹង នៅពេលក្រោយ។ ដោយអ្នក ប្រមាញ់ 078 55 11 12