សង់០១៥នឹង០១៦បណ្ដេញគ្នាមុខក្រោយ គេចពីរថយន្តឈប់ទិញផ្លែឈើជ្រុលទៅបុក រថយន្តCRVស្លាប់២របួស២

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តកណ្ដាល ៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ មួយបានកើតឡើងរវាង ម៉ូតូ C125 ពីរគ្រឿង បុកជាមួយ រថយន្ត CRV កាលពីវេលាម៉ោង៨ នឹង១២នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិ លេខ៦អា នៅចំណុចទល់មុខហាងនំបុ័ង គីម ហេង ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលបណ្ដាលឲ្យស្លាប់២នាក់ភ្លាមៗ នៅកន្លែងកើតហេតុ របួសធ្ងន់ម្នាក់ នឹងរបួសស្រាលម្នាក់។

បើតាមប្រភពពីប្រជាពលរដ្ឋ ក៍ដូចអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦អា បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងបណ្ដាលមកពី ចិនជួសជុលផ្លូវម្ខាង ខាងលិច ហើយមានកាសរបិទផ្លូវម្ខាងនោះ មិនឲ្យរថយន្តធ្វើដំណើរ ដោយឲ្យរថយន្តបើកបរ តែផ្លូវមួយទាំងទៅទាំង លុះមកច្រាសទិសគ្នា ដល់ចំណុចកើតហេតុខាងលើ មានផ្លូវតូចចង្អៀត ដោយមានការដាក់លក់ផ្លែឈើ ជាច្រើនតូប ហៀរមកលលើផ្លូវ ថែមទាំងរថយន្តឈប់ទិញផ្លែឈើ នៅទីនេះទៀត គឺបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ ជារើយៗផងដែរនៅទីនេះ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យ CSN ដឹងថា មុខពេលកើតហេតុ ក៊គេបានឃើញ ម៉ូតូ C125 ពីគ្រឿពណ៍ខ្មៅ ១សេរី ០១៥ នឹង១គ្រឿងទៀត សេរី ០១៦ ជិះគ្នាពីរៗនាក់ បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ដដេញតាមក្រោយគ្នា លឿនដូចហោះ លុះមកដើចំណុចកើត
ហេតុ ម៉ូតូ ម៉ាកសង ០១៦ ពាក់ស្លាក់លេខ ភ្នំពេញ 1DE.9762 បើកពីមុុខ ម៉ូតូសង់ ០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FD.6673 បានគេចពីរថយន្តមិនស្គាល់ម៉ាក ២-៣គ្រឿង ដែរឈប់ទិញផ្លែឈើ ហើយក៍បានទៅបុក រថយន្ត CRV ពណ៍សំបកឪឡិក ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D.88 48 កំពុងបើកបរក្នុងទិសដៅ ពីជើងទៅត្បូង យ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ ទាំង២នាក់ រីឯម៉ូតូ ០១៥ បើកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ ទៅបុកបន្ថើម បណ្ដាលឲ្យដួល របួសធ្ងន់ម្នាក់ នឹងររបួសស្រាលមម្នាក់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះ នៅមណ្ឌល់សុខភាពព្រែកអញ្ចាញ។

បើតាមសម្ដី ប្អូនប្រុស អ៊ែល រងរបួសស្រាលក្នុងចំណោមអ្នកស្លាប់ នឹងរបួសធ្ងន់ បានឲ្តដឹងថា រូបគេទាំសង៤នាក់ ធ្វើដំណើពីភ្នំពេញ ទៅខេត្តកំពង់ចាម មកដល់ចំពុចកើតហេតុ ក៍បានគេចពីឡាន ឈប់នៅទីនេះ ហលយក៍ជ្រុលទៅបុក ឡាន CRV តែម្ដង អ្នកស្លាប់ទី១ មានឈ្មោះ ស្រី មុំ ភេទស្រី នៅខេត្តព្រៃវែង ទី២ ឈ្មោះ ស៊ី សៀក ភេទប្រុស នៅស្រុកបាធាយ ខេត្តកំពង់ចាម រីឯអ្នករងរបួសធ្ងន់ មានឈ្មោះ សុខ ភា នឹងរូបគេផ្ទាល់ ឈ្មោះ អ៊ែល នៅស្រុកបាធាយ ខេត្តកំពង់ចាមដួចគ្នា។

ក្រោយកើតហេតុ ប៉ូលីសប៉ុស្តិ៍ នឹងប៉ូលីសចរាចរណ៍ ស្រុកមុខកំពូល បានចុះមកដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ នឹងធ្វើការវាស់វែងរួច ម៉ូតូទាំង២គ្រឿង នឹង រថយន្ត CRV ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ចរាចរជើងគោក ស្រុកមុខកំពូល រងចាំដោះស្រាយ ទៅតាមនិតិវិធីច្បាប់ នៅពេលក្រោយ រីឯសពជនរងគ្រោះ ត្រូវបានសម្ត្ថកិច្ច ដឹកនករកហសាទុកនៅ វត្តរតនមុប្ផារាម ( ហៅវត្តព្រែកអញ្ចាញ ) រងចាំបងប្អូនកហរុមគ្រួសារ នៃសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។/

 

1483830273077 blurimage8-1-2017_5-57-43

dav
dav
mde
mde
សូមជួយស៊ែរព័ត៌មាននេះផង: