A.C.U គ្រោងបង្កើតការិយាល័យប្រឆាំងអំពើពុកររលួយ តាមបណ្ដាលខេត្តមួយចំនួននៅកម្ពុជា

ចេញផ្សាយដោយ ៖ អង្គភាព CSN

ភ្នំពេឍញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ គ្រោងនឹងបង្កើត ការិយាល័យប្រឆាំងអំពើពុករលួយ នៅតាមបណ្ដាខេត្តមួយចំនួន នៅក្នុងឆ្នាំ២០១៧ នេះ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ទុកថា ជាគោលដៅមានអំពើពុករលួយ។

លោក ឱម យិនទៀង បានឲ្យដឹងដែរថា នៅពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ មាននគរបាលយុត្តិធម៌ចំនួន ៥០នាក់។ លោកថា ការពង្រីកការិយាល័យប្រឆាំងអំពើពុករលួយនេះ អង្គភាពនឹងត្រូវរៀបចំកម្លាំងនគរបាលយុត្តិធម៌ ចំនួនជិត ២០០នាក់ទៀត។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៦ ខែមករា ថា ការិយាល័យប្រឆាំងអំពើពុករលួយនេះ នឹងត្រូវបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញ រួមនឹងខេត្តមួយចំនួនទៀត គឺខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លើសពីនេះទៀត អង្គភាពនេះនឹងបង្កើតក្រុមមន្ត្រីនគរបាលទៅតាមជំនាញ ដើម្បីផ្ដល់សិទ្ធិអំណាចដល់នគរបាលយុត្តិធម៌ក្នុងការបំពេញការងារប្រឆាំងអំពើពុករលួយ ឲ្យកាន់តែមានប្រសិទ្ធភាព។

បើទោះជាយ៉ាងណា លោក ឱម យិនទៀង មានប្រសាសន៍ថា ការអប់រំផ្សព្វផ្សាយ ពីការប្រឆាំងអំពើពុករលួយ នៅជា តម្រូវការចាំបាច់នៅកម្ពុជា។ លោកក៏បានអំពាវនាវ ឲ្យវិស័យឯកជន ចូលរួមការងារ ប្រឆាំងអំពើពុករលួយនេះ ជាមួយអង្គភាព របស់លោកផងដែរ។

កាលពីថ្ងៃទី៣ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយ បានចេញរបាយការណ៍ ស្ដីពីការធ្លាក់ចុះ នៃបណ្ដឹងទាក់ទិនអំពើពុករលួយ នៅក្នុងឆ្នាំ២០១៦។ ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកឡើងថា ការធ្លាក់ចុះនៃបណ្ដឹងនេះ មិនទាន់ឆ្លុះបញ្ចាំង ពីការថយចុះ នៃអំពើពុករលួយនោះ នៅឡើយទេ ហើយអង្គការ តម្លាភាពអន្តរជាតិ រកឃើញថាកម្ពុជា នៅតែជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ នៅអាស៊ីអាគ្នេយ៍នេះនៅឡើយ ខាងប្រព្រឹត្តអំពើពុករលួយ៕

 

 

img-20170109-wa0010

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author