ពលរដ្ឋចោទប្រកាន់លោកគឹមរស្មីមេប៉េអឹមខេត្តរតនគិរី ជាអ្នកបើកដៃឲ្យកូនចៅឈ្មោះបុលជាមេប៉េអឹមរងស្រុកអូរជុំ នឹងឈ្មោះឡាក់សេងហនមេប៉េអឹេងស្រុវើនសៃរកស៊ីបទល្មើស ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ទៅលក់នៅស្រុកយួន

ចេញផ្សាយដោយ អង្គគភាព CSN

ខេត្តរតនគិរី ៖ បទល្មើសព្រៃឈើ ក្រោយពីមានការស្ងប់ស្ងាត់មួយរយៈខ្លី មានន័យថា ការចុះបង្ក្រាប ពីកម្លាំងចម្រុះ ជាពិសេសគឺកម្លាំងប៉េអឹម ដឹកនាំកម្លាំងដោយផ្ទាល់ ពីនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមផ្ទៃប្រទេស ក្រោយពីមានបទបញ្ជា ពីសម្ដេច តេជោ ហ៊ុន សែន នឹងថ្មីៗនេះ ក៍មានបទបញ្ជា ពីសម្ដេសក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជា ឲ្យថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ខេត្តនឹងកងកម្លាំងទាំងអស់ ធ្វើការបង្ក្រាបឲ្យខាងតែបាន រាល់បទល្មើសព្រៃឈើ បទល្មើសគ្រឿងញៀន នឹងល្បែង
ស៊ីសងគ្រប់ប្រភេទ ដែរកំពុងកើតមានសព្វថ្ងៃ។

តែផ្ទុយទៅវិញ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនឹងមន្ត្រីមូលដ្ឋាន នៅស្រុកវើនសៃ បានឲ្យដឹងថា បច្ចុប្បន្ន មានមន្ត្រីប៉េអិមម្នាក់ ឈ្មោះ បុល ជាប៉េអឹមស្រុកអូជុំ កំពុងប្រេីអំណាច តួនាទីកាង និងប្រព្រិតបទល្មេីស ដឹកជញ្ជូនឈេឺប្រណិតខុសច្បាប់ ទៅលក់នៅប្រទេសរៀតណាម យ៉ាងសកម្ម ដោយអួតអាងថា ខ្លួនជាសមត្តកិច្ច គ្មាននណាហ៊ានប៉ះពាល់ នឹងរំខានដល់មុចរបរ ក្នុងការធ្វើជំនួញ ទិញប្រមូលនឹងដឹកជញ្ជូនឈើប្រណិត ទៅលក់នៅស្រុកយួននេះឡើយ បើពួកគេមិនចាប់ តើមានអ្នកណាហ៊ានមកចាប់ ។

ប្រភពពីឈ្មួញរកស៊ីតូចតាច បានឲ្យដឹងថា ឈើធ្នង់រាប់ម៉ឺនកំណាត់ ត្រូវបានឈ្មោះ បុល ជាមន្ត្រីប៉េអឹមស្រុកអូរជុំ នឹងឈ្មោះ ឡាក់ សេងហន មន្ត្រីប៉េអឹមនៅស្រុកវើនសៃ ខេត្តរតនគិរី បាននឹងកំពុងធ្វើសកម្មភាពប្រមូលទិញឈើខុសច្បាប់ នៅចំណុចបឹងកំសាន ហើយធ្វើសកម្មភាព ដឹកជញ្ជូនតាមរថយន្ត សាំងយ៉ុងពណ៍ខៀវ
ពាក់ស្លាកលេខ ភ្នំពេញ 2U. 1080 នឹងរថយន្តឡង់គ្រស័រ ពាក់ស្លាកលេខ ភ្នំពេញ 2A.8510 ចែកចេញជា២ផ្នែក ទីមួយរបស់មេឈ្មួញឈ្មោះ បុល យកមកស្ដុកទុកនៅស្រកអូរជុំ ចំណែកមេឈ្មួញ ឈ្មោះ ឡាក់ សេងហន យកមកសដ្ដុកនៅមាត់ទន្លែសេនសាន ស្ថិតនៅក្នុងស្រកវើនសៃ រួចទេីបដឹកបន្តទៅលក់ នៅប្រទេសវៀតណាម តាមច្រក់អូយាដាវ ដោយគេសង្កេតឃេីញថា ពីចំណុចក្រុងបានលុង នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ទៅដល់ស្រុកអូយាដាវ មានសម្ត្តកិច្ច ដាក់កុងត្រូលជជុះ ចាំរាប់ក្បាលឡាន យកលុយជាច្រេីនកន្លែង នឹងរួមទាំងលោក ឡេង យុគ នាយផ្នែករដ្ធបាលព្រៃឈេីស្រុកបកែវផងដែ មិនដែលបង្ក្រាប់ម្ដងណាសោះ។

ពាក់ព័ន្ធករណីមន្ត្រីប៉េអឹម២រូប រកស៊ីបទល្មើសឈើខាងលើ លោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី បានឲ្យអង្គភាព CSN បានដឹងតាមទូរស័ព្ទនៅថ្ងៃទី១៦ ខែមករា នេះថា ក្នុងរឿងនេះ លោក ក៍បានទទួលព័ត៌មាន ថាមានមន្ត្រីប៉េអឹម ២នាក់ ម្នាក់ឈ្មោះ បុល ជាមេប៉េអឹមរងស្រុកអូរជុំ ហើយម្នាក់ទៀតឈ្មោះ ឡាក់ សេងហន ជាមេប៉េអឹនស្រុកវើនសៃ បានពាក់ព័ន្ធករណីខាងលើ ក្រោពីបានទទួលបញ្ជាពីមេលើ លោកក៍បានចុះមកធ្វើការ នឹងស្រាវជ្រាវផងដែរ ដើម្បីធ្វើការរឿងនេះ។

ជុំវិញបញ្ហាខាងលេីេីនេះ ប្រជាពលរដ្ឋ នឹងមតិមហាជនជាច្រើន បានលើកឡើងថា នេះគ្រាន់តែជាលេសមួយប៉ុណ្ណោះ គេបានដាក់ការសង្ស័យថា មុនបែកធ្លាយ រឿងនេះឡើង តេីលោក គឹម រស្មី មេប់េអិមខេត្តរតនគិរី បានដឹងដែលឬទេ ដែរកូនចៅលោក កំពុងតែយកតួនាទី
នឹងអំណាចជាប៉េអឹម ទៅកាង និងរកសុីបទល្មេីសឈើ យ៉ាងពេញទំហឹងបែបនេះ ឬក៍លោកដឹងដែរ តែធ្វើមិនដឹង ធ្វើមិនឭ បើកដៃឲ្យមន្ត្រីក្រោមឱវាទ ដែរជាកូនចៅរបស់ខ្លួន ប្រព្រឹត្តអំពើខុសច្បាប់ ទាំងខ្លួនជាមន្ត្រីអនុវត្តច្បាប់ ក្នុងការបង្ក្រាបបទល្មើស បែជាមានការពុករលួយ គំរាមគំហែង ចាប់ឈ្មួញតូចតាច ដើម្បីឲ្យឈ្មួញទាំង
នោះខ្លាច នាំគ្នាមកលក់ឲ្យបក្ខពួករបស់ខ្លួន មិនខុសអីពី វ៉ៃទឹកបង្អើត្រី ឲ្យរត់ចូលស៊ងខ្លួននោះទេ នឹងបានផលប្រយោជន៍ ចែកគ្នាដាក់ហោប៉ៅ ដើម្បីធ្វើមានបានតែបក្ខពួករបស់ខ្លួនមួយចំនួនតូច ប្រឆាំងទៅនឹងបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដែរដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ទៀតផង។

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយបំភ្លឺពីលោក បុល នឹងលោក ឡាក់ សេងហន ព្រមទាំស្ថាប័នពាក់ព័ន្ធវានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង ររងចាំធ្វើការបកស្រាយបំភ្លឺពីអស់លោក នៅពេរលក្រោយ ។/ ដោយអ្នក ប្រមាញ់ 097 777 6000 / 078 55 11 12

 

1484537646357 IMG-20170116-WA0068 IMG-20170116-WA0067 IMG-20170116-WA0077

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author