ដោយ រស់ សុភា ចេញផ្សាយដោយ អង្គភាព CSN
មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត មានពិធីរៀបចំផ្លាស់ប្ដូរមុខងារ នឹងបំពាក់ឋានន្តរសក្ដិ ជូនដល់កងកម្លាំង នៃកងរាជអាវុធហត្ថ ខេត្តរតនគិរី ចំនួន៧រូប ក្នុងនោះ វរៈសេនីយ៍ត្រី ចំនួន៣រូប នឹងវរៈសេនីយ៍ទោ ចំនួន៤រូបផងដែរ។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានថ្លែងនៅក្នុងពីធី ប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ នោះថា តួនាទី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសែនមនោរម្យ មិនមែនជាការដកហូត តួនាទីនោះទេ គឺលោក លាង ស៊ុនដានិត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសែនមនោរម្យចាស់ ត្រូវបានឡើងឋានន្តរសក្តិ ជាវរសេនីយ៍ត្រី ដែលត្រូវទៅកាន់មុខតំណែងថ្មី ជានាយរងសេនាធិការដ្ឋាន កងឯកភាពកងរាជអាហត្ថខេត្តត្បូងឃ្មុំវិញ ។
លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានបន្តថា ចំពោះលោកអនុសេនីយ៍ឯក ញ៉ឹក សារ៉ុម នាយការិយាល័យវិស្វកម្មកងឯកភាព កងរាជអាវុធហត្ថខេត្តមណ្ឌុលគីរី មកកានតំណែងថ្មី ជាអនុសេនីយ៍ឯក មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសែនមនោរម្យ កងឯកភាព កងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ក្នុងនាមជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសែនមនោរម្យ ធ្វើយ៉ាងណា ត្រូវសហការជាមួយអាជ្ញាធរ តានដានរកមុខសញ្ញា រាល់បទល្មើស និងស្រាវជ្រាវរកប្រភព វត្ថុតាង ដែលកើតឡើង នៅក្នុងមូលដ្ឋាន អោយបានទាន់ពេលវេលា ដើម្បីការពារនូវសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ អោយមានសុវត្ថិភាព៕