លោកស្វាយសំអ៊ាងចៅហ្វាយខេត្តមណ្ឌលគិរី នឹងលោកវង្សសុខសេរីមេព្រៃខេត្តត្រូវបានពលរដ្ឋ នឹងមន្ត្រីរាជការក្នុងខេត្តសង្ស័យថា៖ជាអ្នកបើកដៃ ឲ្យមេឈ្មួញឈើផ្កាយ១ឧញ៉ាតុបវីរ៉ាដាកាប់នឹងដឹកជញ្ជូនឈើ ទៅលក់នៅស្រុកយួនតាមតែអំពើចិត្តផ្គើនទៅនឹង បទបញ្ជារបស់រាជរដ្ឋាភិបាល

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តមណ្ឌលគិរី ៖ ប្រជាសហគមន៍ការពារ ព្រៃឈើនៅស្រុកកោះ ញែក នឹងមន្ត្រីតូចតាច នៅខេត្តមណ្ឌលគិរីបានខ្សឹបខ្សៀវតៗគ្នាថា មួយរយៈពេល កន្លងទៅនេះ នឹងពេលបច្ចុប្បន្ន គេពុំទាន់ដឹងថា លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរី នឹងលោក វង្ស សុខសេរីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ទទួលកញ្ចប់ខ្មៅក្រោមតុ ពីមេឈ្មួញ វីរ៉ាដា ប៉ុន្មានសែនដុល្លារ នោះទេក្នុង១ខែៗ? សម្រាប់ក្នុងការ ធ្វើមិនដឹងមិនឮ? បើកដៃឲ្យមេឈ្មួញរូបនេះ ដឹកជញ្ជូនឈើ តាមអំពើចិត្ត? ដោយយកលេស ជ្រកក្រោមស្លាក ក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ដែរមានឈ្មោះ យូនី ហ្គ្រីន មកប្រើដើម្បី កាប់ឈើក្រៅបរិវេណ ដីសម្បទាន យ៉ាងពេញបន្ទុក ដឹកជញ្ជូនចូលក្នុងក្រុមហ៊ុន រួចដឹកជញ្ជូនបន្ត ទៅលក់ស្រុកយួនយ៉ាង គគ្រឹកគគ្រេង តាមច្រកឡាប៉ាខេ។

ប្រភពបានឲ្យដឹងទៀតថា  រយៈពេលចុងឆ្នាំ២០១៦នេះឧកញ៉ា តុប វីរ៉ាដា បានសម្រុកកាប់ឈើ និងដឹកជញ្ជូន ឈើចេញពីព្រៃ ក្រៅបរិវេណដីសម្បទានសេដ្ឋកិច្ច យកមកស្តុកក្នុងឃ្លាំង នៅជិតភ្នំក្រោល ដែលមានទី តាំងជិតប្រជុំជន ស្រុកកោះញែកតែម្តង ពុំដែរឃើញស្ថាប័នពាក់ព័ន្ធ ធ្វើការទប់ស្កាត់ នឹងបង្ក្រាបឡើយ ជាពិសេស គឺលោក ស្វាយ សំអ៊ាង អភិបាលខេត្ត ដែរជាគណៈបញ្ជាការឯកភាពខេត្ត នឹងលោក វង្ស សុខសេរី នាយខណ្ឌរដ្្ឋបាលព្រៃឈើខេត្ត ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ បែជាគ្មានចំណាត់ការ បើកដៃឲ្យមន្ត្រីក្រោមឱវាទ ប្រព្រឹត្តអំពើពុករលួយ មានការឃុបឃិតជាមួយឈ្មួញ ដឹកជញ្ជូនឈើទៅស្រុកលក់យួន តាមច្រកឡាប៉ាខេ មិនបង្ក្រាបបទល្មើសព្រៃឈើ តាមបទបញ្ជា របស់ប្រមុខរដ្ឋាភិបាល? ។

ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឧកញ៉ា តុប វីរ៉ាដា ធ្វើរកបានមកទល់បច្ចុប្បន្ននេះ ក៍ដោយសាតែមានបក្ខពួក ជាមន្ត្រីធំៗ នៅក្នុងខេត្ត? នឹងមានការស្និទ្ធ ជាមួយលោក ចៅហ្វាយខេត្តផងដែរ? ជាពិសេសនោះ ឧកញ៉ាខ្មូត តុប វីរ៉ាដា ជាមន្ត្រីយោធា ពាក់ផ្កាយ១ និងជាមេបញ្ជាការ រងយោធភូមិភាគ១ បានយកតួនាទីនេះ មករកស៊ីធ្វើជំនួញឈើ នឹងបន្តកាប់ឈើ ដឹកចេញពីស្រុកកោះញែក ចេញ
ទៅស្រុកយួន ដោយគ្មានញញើតអ្វីទាំងអស់?។

ប្រភពបានឲ្យដឹងទៀតថា ការដែលឧកញ៉ា តុប វីរ៉ាដា អាចធ្វើអ្វីៗតាមអំពើចិត្ត គឺអាងស្បែកខ្លួន? ជាមន្ត្រីយោធា ផ្កាយ១ មកប្រព្រឹត្តបទល្មើស រៀបចំជាក្រុម បំផុសប្រជាពលរដ្ឋ ឲ្យចូលព្រៃកាប់ឈើ ក្រៅដំបន់ ដីសម្បទានសេដ្ឋកិច្ច យកចូលក្រុមហ៊ុន ផ្គើនទៅនឹងបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល ដែរមានសម្ដេច តេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំ។ ទង្វើបែបនេះ មិនគួរលោក ទៀ បាញ់ ឧបកនាយករដថ្ឋមន្ត្រី ក្រសួងការពារជាតិ មើលរំលងទេ គួរតែចាត់វិធានការ ទៅលើបុគ្គល ដែរកំពុងយកតួនាទី ទៅប្រព្រឹត្តបទល្មើស ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ន យ៉ាងធ្ងន់ធ្ងរ មិនអាចលើកលែងបានឡើយ។

មន្ត្រីអង្គការក្រៅ រដ្ឋភិបាលក៏បានលើក ឡើងដែរថា  ឧកញ៉ា តុប វីរ៉ាដា ដែលអាងអំណាច ខ្លួនជាមន្ត្រីយោធា កំពុង ប្រើប្រាស់ឈ្មោះក្រុមហ៊ុនយូនីហ្គ្រីន ដើម្បីកាប់ឈើក្នុងព្រៃការពារ និងព្រៃអភិរក្ស ព្រៃសហគមន៍ ក្នុងស្រុកកោះញែក ដោយគ្មានញញើតអ្វីទាំងអស់ ការដែរឧកញ៉ា តុប វីរ៉ាដា  ធ្វើអ្វីៗតាមអំពើចិត្ត គឺមានការជួយសម្របសម្រួល ពីលោក មើល សឿន និងពីលោក  ឈួន សេរីវឌ្ឈន៍ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែក? ដែលល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ ជាយូរ មកហើយ?។

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយបំភ្លឺ ពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌគិរី នឹងលោក វង្ស សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ក្នុងរឿងនេះបានទេ អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ៕ដោយអ្នកប្រមាញ់ 097 777 6000

 

1484796041352 1484796407503

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author