ចេញផ្សាយដោយ ៖ អង្គភាព CSN
មណ្ឌលគិរី ៖ ជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ចំនួន៦២នាក់ ត្រូវបានសមត្ថកិច្ចបម្រុះ ធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចអង់តែន០១២ទឹកខួប ស្ថិតក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈពួកគេកំពុងមេខ្យល់ នាំរកកន្លែងលាក់ខ្លួន។
ក្រោយពីធ្វើការឃាត់ ភ្លាមៗនោះ សមត្ថកិច្ចបានបញ្ជូនជនជាតិវៀតណាមទាំង៦២នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ ទៅកាន់អធិការដ្ឋាន នគរបាលស្រុកកែវសីមា ដើម្បីត្រួតពិនិត្យមើល លិខិតឆ្លង ប៉ុន្តែជនជាតិវៀតណាមទាំង៦២នាក់នោះ មានលិខិតឆ្លងដែន តែ០៣នាក់ប៉ុណ្ណោះ។
ប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ជនជាតិវៀតណាមទាំងអស់នេះ ចូលមកក្នុងទឹកដី នៃខេត្តមណ្ឌលគិរី យូរខែមកហើយ ចូលមកតាមច្រកឡាបាខេ ដោយមានការឃុបឃិត ជាមួយមន្ត្រីប៉ូលីស អន្តោប្រវេសន៍ នឹងមសនការដឹកនាំពីមេខ្យល់ មកធ្វើជាកម្មកររ៉ែមាស មួយកន្លែង នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ដែរជារបសនាយទាហានម្នាក់ ឈ្មោះ តែ គឹមសាន នឹងរបស់លោក ឃុំចុងផ្លាស់ផងដែរ ហើយក៍មានការបើកដៃ ពីលោក សានើ ដារិទ្ធ ប្រធានមន្ទីររ៉ែ នឹងថាមពលខេត្ត ផងដែរ ទើបមានការធ្វើអាជីវកម្ម យ៉ាងគគ្រិកគគ្រេងបែបនេះ។
ប្រភពបានបន្តថា អ្វីគួរឲ្យពលរដ្ឋមានការងឿងឆ្ងល់នោះគឺ នៅពេលឃាត់ខ្លួនជនជាតិវៀតណាមនោះភ្លាម គេសង្កេតឃើញលោក តែ គឹមសាន បានមកអះអាង សម្របសម្រួល ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ដោយប្រើពាក្យសម្ដីថា៖ បងចង់សួរពីអី ខ្ញុំស្គាល់ទាំងអស់ តើទើសអ្នកណា ត្រង់ណា សុទ្ធតែគ្នាយើងទេ សម្រួលគ្នាយើងទៅ នេះជាពាក្យសម្ដីរបស់ លោក តែ គឹម សាន។ ក្រោយពីមានការអន្តរាគមន៍ នឹងសម្របសម្រួល គេឃើញលោក តែ គឹមសាន ទូរស័ព្ទជាប់រហូត មិនដឹងថាខលទៅខាងណា បន្ទាប់មក គេបានឃើញ មានការ និយាយ ជាមួយអធិការស្រុកកែវសីមា យ៉ាងសម្ងាត់ៗ ប្រហែលដូចពាក្យ លោក តែ គឹមសាន និយាយថា ខ្ញុំស្គាល់ទាំងអស់ មិនខុសមែន។
ករណីឃាត់ខ្លួន ជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ខាងលើ លោក ទៀង សៅរ័ត្ន ស្នងការរង ទទួលបន្ទុកជនអន្តោប្រវេសន៍ បានប្រាប់អង្គភាព CSN ឲ្យដឹងថា ជនជាតិវៀតណាម ទាំង៦២នាក់ខាងលើ ត្រូវបាន បញ្ជូនមកដល់ច្រកឡាបាខេហើយ កំពុងបំពេញទៅ
តាមនិតិវិធី នឹងធ្វើការបណ្ដេញចេញ ពីទឹកដីកម្ពុជា ប្រទេសរបស់ខ្លួនវិញ ពួកគាត់ចូលមកខុសច្បាប់បែបនេះ បើតាមច្បាប់ ពួកគាត់ត្រូវមានទោស ជាប់ពន្ធធានាគា ចាប់ពី៣ខែ ទៅ៦ខែ តែដោយយោងតាមកិច្ចសហប្រត្តិបត្តិការ រវាងប្រទេស នឹងប្រទេសនោះ ពេលនេះ លោកបានបញ្ជូន ជនវៀតណាមទាំង៦២នាក់ ទៅអោយខាងភាគី នៃប្រទេសវៀមណាម ឲ្យធ្វើការអប់រំ ដោយរាយការ ដល់អគ្គអន្តោប្រវេសន៍ ព្រមទាំងស្ថានប័នឯយការផងដែរ។
ទោះយ៉ាងណាមតិមហាជន នៅតែនាំគ្នាលើកឡើងថា នៅក្នុងរឿងនេះ គ្រាន់តែជាការបកស្រាយ ដើម្បីឡប់ប៊ីតែប៉ុណ្ណោះ តែការពិតមានការឃុបឃិត នឹងត្រូវរ៉ូវគ្នា ជាប្រព័ន្ធ ដោយមានការសម្របសម្រួល នឹងអន្តរាគមន៍ ពីលោក តែ គឹមសាន ទើបមានការបញ្ជូនជនអន្តោប្រវេសន៍ជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ ទាំងនោះទៅវិញ យ៉ាងរលូន គ្មានការដាក់ទោស អ្វីទៅតាមច្បាប់អន្តោប្រវេសន៍ឡើយ។
ពាាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយបំភ្លឺ ពីលោក តែ គឹមសាន បានទេ ដោយគ្មានលេខធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺនៅពេលក្រោយ៕ដោយអ្នកប្រមាញ់ 097 777 6000