ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តព្រៃវែង ៖ ឈ្មួញតូចតាច រកស៊ីដឹកទំនិញកសិផលចរញចូលតាមច្រក បន្ទាយចក្រី ខេត្តព្រៃវែង ទៅលក់ឲ្យយួន បាននាំគ្នារអ៊ូរទាំ នឹងនិយាយថា៖ មកទល់ពេលនេះ គេនៅតែមិនទាន់ដឹងទេថា លោក សុង ម៉ាឡៃ ប្រធានស្នាក់ការគយ នឹងរដ្ឋាករ ច្រកបន្ទាយចក្រី កើបប្រមូលលុយ ដាក់ហោប៉ៅ បានប៉ុន្មានម៉ឺនសែនដុល្លារ ទេក្នុង១ខែៗ? ក្នុងការបើកភ្លើងខៀវ ឲ្យឈ្មួញធំៗនាំទំនិញគេចពន្ធ នឹងបង់ពន្ធមិនគ្រប់ ចូលមកក្នុងស្រុក? មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋរកស៊ី ដឹកទំនិញបន្តិចបន្ទួច នឹងដឹកកសិផល ចេញចូលច្រកមួយនេះ ត្រូវបានលោក សុង ម៉ាឡៃ បញ្ជាឲ្យកូនចៅ ជាមន្ត្រីគយក្រោមឱវាទរបស់ខ្លួន គាបច្របាច់ក ជំរិតយកលុយ លានភ្នែកដូចក្ដាមផងដែរ?។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរកស៉ីដឹកជញ្ជូនទៅមក តាមច្រកបន្ទាយចក្រី ឱ្យដឹងថា ?លោកសុង ម៉ា ឡៃ ប្រធានស្នាក់ការគយ ប្រចាំការនៅទីនោះ? បានតម្រូវឱ្យប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផល ឆ្លងចូលទៅលក់ឲ្យយួន ត្រូវបង់លុយឲ្យពួកគេ ក្នុងមួយរ៉ឺម៉ក ចាប់ពី ១៥ម៉ឺនរៀល ទៅ ២៥ម៉ឺនរៀល? តាមប្រពៃណីយ៍វប្បធម៌ ពុករលួយ ដែលពួកគេបានកំណត់ ដោយមិនបានមកវិញ នូវវិក្ក័យបត្របង់លុយទេ? ។
ប្រភពខាងលើបានបន្តទៀតថា កន្លងមក លោក សុង មាឡៃ ប្រធានស្នាក់ការគយ ប្រចាំច្រកនេះ ក៍ធ្លាប់មានការឃុបឃិត បើកដៃឲ្យឈ្មួញ នាំម៉ូតូចូលពីយួនមកខ្មែរ ដោយគ្មានប័ណ្ណបង់ពន្ធ? តែត្រូវបង់ ឲ្យលោក សុង ម៉ាឡៃ ១គ្រឿង១០ដុល្លារ ឬ២០ដុល្លារ? តែបើសម្រាប់ឈ្មួញណា ដែរមានស្នាដៃ នាំម៉ូតូអត់ពន្ធចូលច្រើនជាងគេ គឺប្រធាស្នាក់ការគយរូបនេះ បញ្ជាឲ្យកូនចៅជាមន្ត្រីក្រោមឱវាទ លើកទឹកចិត្ត ឲ្យឈ្មួញទាំងនោះ បង់ត្រឹមតែ ក្នុង១គ្រឿង តែ១០ដុល្លារ តែប៉ុណ្ណោះ?។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា អ្វីដែលសាហាវជាងនេះទៅទៀតនោះ? គឺលោក សុង ម៉ាឡៃ ក្រៅតែពីរកចំណូល ពីការបើកដៃ ឲ្យឈ្មួញនាំទំនិញគេចពន្ធ នឹងបង់ពន្ធមិគ្រប់? គឺតម្រូវឲ្យឈ្មួញដែរដឹកជញ្ជូន ទំនិញឆ្លងកាត់បានល្អ លោក សុង ម៉ាឡៃ ប្រធានស្នាក់ការគយ ប្រចាំច្រកចក្រីនោះ តម្រូវឲ្យម្ចាស់ឡាន ដឹកទំនិញគ្រប់ប្រភេទ ដែលរកស៊ីឆ្លងកាត់ច្រកបន្ទាយចក្រី ត្រូវបង់ក្បាលឡាន ឲ្យគយថ្លៃបាយទឹកជាកំហិត គឺឡានតូចត្រូវបង់ ៦០ម៉ឺនរៀល? ក្នុង១ក្បាលឡានចំពោះឡានដឹកទំនិញធុនធំ ត្រូវបង់ ឲ្យគយចំនួន ១លាន ២សែនរៀល? ក្នុងក្បាលឡានមួយ បើម្ចាស់ឡានណារឹងរូស មិនព្រមធ្វើតាមការបញ្ជា ត្រូវចតឡានចោល វិលកង់ទៅមុខមិនរួច ដោយសន្តិវិធី ដែលមើលទៅដូចជា ស្អាតស្អំណាស់អញ្ចឹង ។
ប្រភពដដែរបានបន្តទៀតថា៖ ទាំងនេះជាការដឹកនាំ យ៉ាងវិសមភាព របស់លោក មេស្នាក់ការគយ ច្រកបន្ទាយចក្រី លោក សុង ម៉ាឡៃ មុខលុយ ជាមួយក្រុមឈ្មួញរកស៊ីទុច្ចរិត ក៏មិនដែលខ្វល់ ពីការរិះគន់ថា ប្រព្រឹត្តអំពើពុករលួយនោះឡើយ ទង្វើបែបនេះ មិនគួលោក កាំង លាង ប្រធានសាខាគយ ខេត្តព្រៃវែង នឹងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ មើលរំលង នូវសកម្មភាពមិនប្រក្រតី របស់លោក សុង ម៉ាឡៃ មេស្នាក់ការគយ ច្រកបន្ទាយចក្រី នឹងបក្ខពួកខ្លួនមួយចំនួននោះទេ។
ពាក់ព័ន្ធនឹងការ នាំទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញគេចពន្ធផ្សេងៗ បានប្រព្រឹត្តទៅដោយរលូន ហើយការរកស៊ីរបស់ពួកឈ្មួញទុច្ចរិត ឃុបឃិតនិងមន្ត្រីគយបង់ពន្ធមិនគ្រប់នោះ គេសង្ស័យថា មិនមែនលោក សុង ម៉ាឡៃ នឹងលោក កាំង លាង ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តព្រៃវែង មិនដឹងនោះទេ? តែទំនងជាកន្ទេលធំបន្លំដេកតែម្តង តាមរយៈការធ្វើមិនដឹងមិនឮ និង មិនបង្ក្រាបតែម្តង ដោយ បើកភ្លើងខៀវឲ្យមន្ត្រីក្រោមឧវាទ ប្រព្រិត្តអំពើពុករលួយ ជាមួយក្រុមឈ្មួញ? ងាយស្រួលអោយពួកនោះ កើបយកលុយមកអោយខ្លួន សម្រាប់ទប់តំណែងក្រាញអំណាច ជាប្រធានស្នាក់ការគយច្រក នឹងប្រធានសាខាគយជាបន្តទៀត?។
ប្រភពពីមន្ត្រីសាខាគយ នឹងរដ្ឋាករខេត្តព្រៃវែង សុំមិនបញ្ចេញឈ្មោះ បានទំលាយបញ្ជាក់បន្ថែបឲ្យ អង្គភាព CSN បានដឹងថា៖ លោក សុង ម៉ាឡៃ មុនបានកាន់តំណែងជាប្រធានស្នាក់ការគយ នឹងរដ្ឋាករ ច្រកបន្ទាយចក្រីនាពេលបច្ចុប្បន្ននេះ? គឺមានការស្និទ្ធ នឹងមានការជ្រោងជ្រែង ពីលោក កាំង លាង ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តព្រៃវែងនាពេលបច្ចុប្បន្នផង? ហើយលោក សុង ម៉ាឡៃ ត្រូវបានចំណាយលុយ អស់រាប់ម៉ឺនដុល្លារ ជូនលោក គុណ ញឹម អគ្គនាយកដ្ឋានគយ? ទើបលោក សុង ម៉ាឡៃ មានតំណែង ជាប្រធានស្នាក់ការគយនឹងរដ្ឋាករ អាចធ្វើអ្វីៗតាមតែអំពើចិត្ត មកទល់បច្ចុប្បន្ន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់?៕
ពាក់ព័ន្ធការរិះគន់ខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺណាមួយពីលោក សុង ម៉ាឡៃ ប្រធានស្នាក់ការគយនឹងរដ្ឋាករ ច្រកបន្ទាយចក្រី បានទេ ព្រោះគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ដោយឡែក លោក កាំង លាង ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តព្រៃវែង ក៍មិនអាចសុំការបំភ្លឺបានដែរ ដោយទូរសព្ទលោកជាប់រវល់ អង្គភាពយើង រង់ចាំការបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។ ដោយអ្នកប្រម៉ាញ់ 097 777 6000