ចេញផ្សាយដោយ ៖ អង្គភាព CSN
ភ្នំពេញ ៖ ចូលឆ្នាំចិនយួន ឈានចូលជិតមកដល់ នៅពេលឆាប់ៗខាងមុខនេះ យើងសង្កេតឃើញ បងប្អូនប្រជាពលរដ្ឋមួយចំនួន តែងតែប្រកបអាជីវកម្ម លក់ដើមអង្គសិល្បព្រៃ បាននឹងកំពុងសម្រុក នាំគ្នាចូលព្រៃ ឡើងភ្នំ កាប់ដឹកជញ្ជូន ពីតាមបណ្ដាលខេត្តនានា មកដាក់លក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ច្រើនជាងរាល់ឆ្នាំកន្លងមក។
យោងតាមការរៀបរាប់ ពីលោកពូម្នាក់ បានមកជួយលក់ដើមអង្គាសិល្បឲ្យកូន បានឲ្យអង្គភាព CSN ដឹងថា កូនរបស់គាត់តែងតែលក់ដើមអង្គាសិល្បនេះ ជារៀងរាល់ឆ្នាំ កាលពីឆ្នាំមុនៗ ដើមនេះគឺនាំគ្នាទៅកាប់ យកមកពីស្រុកឱរ៉ាល់ តែឆ្នាំនេះខាងឱរ៉ាល់អស់ហើយ ត្រូវបាននាំគ្នាទៅកាប់ ពីខេត្តបាតើដំបង នឹងខេត្តក្រចេះ។
ប្រភពដដែរបាដនបន្តទៀតថា កូនរបស់គាត់រស់នៅភូមិស្នាយមាន់ ស្ថិតក្នុងស្រុកគាស់ក្រឡរ ខេត្តបាត់ដំបង គឺនាំគ្នាទៅកាប់រហូតដល់ភ្នំចាបឯណុះ ជិតៗលែងមានហើយ ក្នុងការទៅកាប់នេះ ២-៣ថ្ងៃទើបដឹងមកត្រាំទឹកទុកនៅផ្ទះម្ដង ហើយឡើងទៅកាប់ទៀត បានគ្រប់១រថយន្តយីឌុប ទើបជួរថយន្តគេ ដឹងមកភ្នំពេញម្ដង ក្នុង១រថយន្ត ត្រូវចំណាយជាង១លានរៀល សម្រាប់ថ្លៃឡានដឹកមកភ្នំពេញ សម្រាប់ការបង់ថ្លៃបាយទឹក ឲ្យបរិស្ថាន បឹងមេព្រៃតាមផ្លូវ គឺម្ចាស់ឡានជាអ្នកដោះស្រាយ មានពេលខ្លះក៍បើកគេចផងដែរ ព្រោះពួកគេទាមទាច្រើនហួសហេតុពេច រហូត១ឡាន៣០ម៉ឺនរៀល ក្នុង១ឡាន បើមិនឲ្យទេ គេគំរាមចាប់បញ្ជូនទៅលើ។
ប្រភពបានបន្តថា ឆ្នាំនេះនៅខេត្តបាត់ដំបង គ្រាន់កាប់បានខ្លះ ឆ្នាំក្រោយអាចឡើងទៅកាប់ ដល់ខេត្តកោះកុង ទើបមានដើមអង្គាសិល្បនេះ ហើយក្នុងការដាក់លក់នេះ ទៅតាមដើមតូចនឹងធំ មានចាបើពី៥ដុល្លារ រហូតដល់៥០ដុល្លារផងដែរ ។