ចេេញផ្សាយដោយ ៖ អង្គភាព CSN
ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ច ខណ្ឌឬស្សីកែវ បានលួចឆ្មក់ចូលទីតាំង១កន្លែង ស្ថិតនៅចំណុចផ្ទះលេខ២០១ ផ្លូវបេតុង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដែរសង្ស័យជាកន្លែងប្រើប្រាស នឹងជួញដូរចែកចាយគ្រឿងញៀន បានជោកជ័យ ដោយក្របួចបានជនសង្ស័យប្រុសស្រី ចំនួន៥នាក់ នឹងវត្ថុតាងមួយចំនួនធំ ក្នុងនោះរួមមានទាំងអាវុធវែងខ្លីចំនួខន៣ដើមផងដែរ។
លោក ម៉ៅ ចាន់ថុន នាយកផ្នែកគ្រឿងញៀន ខណ្ឌឬស្សីកែវ បានប្រាប់ឲ្យដឹងថា ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ដែលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួននោះទី១ ឈ្មោះ ម៉ែន សុផល ( ហៅតូច ) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៥៥ ផ្លូវជាតិលេខ៥ ក្រុម១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ទី២ ឈ្មោះ ទេព សុភ័ក្រ ( ហៅភ័ក្រ ) ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦១១ ផ្លូវជាតិលេខ៥ ក្រុម១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ទី៣ ឈ្មោះ គង់ សារ៉ាវុទ្ធ ( ហៅហ្វូ ) ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់
នៅផ្ទះជួល ក្រុម៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ទី៤ ឈ្មោះ ទូច ទុំវិបុល ( ហៅបុល ) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២០១ ក្រុម១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ និងទី៥ ឈ្មោះ លី សុខា ( ហៅកា ) ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៣២E3 ផ្លូវម៉ៅសេងទុង ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ឲ្យដឹងថា ចំណែកឯ វត្ថុតាង នឹងសំភារៈដកហូតបាន រួមមាន កាំភ្លើងចំនួន៣ដើម ដាវនិងកាំបិត ចំនួន៣ដើម ស្លាកលេខរថយន្តចំនួន១ ថ្នាំញៀន១កញ្ចប់ ម៉ូតូចំនួន៤គ្រឿង សំលៀកបំពាក់យោធា២សម្រាប់ និងឧបករណ៍ ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕