រថយន្តសាំងយ៉ុងដឹកអ្នកដំណើរបើកលឿនមិនប្រយ័ត្ន បុកជាមួយម៉ូតូក្រឡាប់ក្នុងប្រឡាយស្លាប់៣នាក់ នឹងរបួសធ្ងន់ស្រាលជាច្រើននាក់

ចេញផ្សាយដោយ ៖ អង្គភាព CSN

ស្ទឹងត្រែង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមនុស្សសា្លប់ នឹងរបួសជាច្រើននាក់ បណ្ដាលមកពីរថយន្តដឹកអ្នកដំណើស្ទឹងត្រែង រតនគិរី បុកជាមួយម៉ូតូ ក្រឡាប់ធ្លាក់ចូលប្រឡាយ កាលពីវេលាម៉ោង៩ នឹង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចចន្លោះគីឡូម៉ែត្រ៥០២ នឹង៥០៣ ស្ថិតនៅក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេនសាន ខេត្តស្ទឹងត្រែង។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកសាំងយ៉ុង ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2Q.3923 ដឹកអ្នកដំណើរ ចេញពីខេត្តស្ទឹងត្រែង ក្នុងងគោដៅ ទៅខេត្តរតនគីរី ដោយផ្ទុកមនុស្ស ចំនួន១៣នាក់ ស្រី៦ មកដល់ចំណុចកើតហេតុ ក៍មានម៉ូតូ១គ្រឿង ម៉ាកស្មាក់ ពណ៍ក្រហមគ្មានស្លាកលេខ បើកបរដោយមន្ត្រីប៉ូលីស ក្នុងទិសដៅស្របទិសគ្នា ហើយបានបត់បម្រុងឆ្លងផ្លូវ ស្របពេលរថយន្តកំពុងតែលឿន ជាន់ហ្វ្រាំងមិនទាន់ ក៍បុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯរថយន្តក្រឡាប់ធ្លាក់ប្រឡាយ បណ្ដាលឲ្យអ្នកបើកបរស្លាប់ នឹងជិះក្នុងរថយន្ត ជាស្ត្រី១នាក់ នឹងរង របួសធ្ងន់ស្រាលជាច្រើនផងដែរ។

លោកលោក ឡត ម៉ារ៉ន មេប៉ុស្តិ៍ក្បាលរមាស បានឱ្យដឹងថា ជនរងគ្រោះ ដែលបានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចណ៍ខាងលើ ទី១ មានឈ្មោះ សាវ ម៉ក់ ភេទ ប្រុស អាយុជាង៥០ឆ្នាំ អ្នកបើកបររថយន្ត មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ក្រុងខេត្តស្ទឹងត្រែង ទី២ ឈ្មោះ លឿង ណាវី ភេទស្រី អាយុ៥២ឆ្នាំ ជាអ្នកដំណើជិះក្នុងរថយន្ត មានទីលំនៅ ភូមិអូរតាតិល ឃុំ ស្រុក ខេត្តរតណគីរី ទី៣ អ្នកបើកបរម៉ូតូ ឈ្មោះ ព្រំ ម៉ាញ ភេទ ប្រុសអាយុ៥៣ ឆ្នាំ ជាមន្ត្រីប៉ូលីស ប្រចាំការនៅភូមិក្បាលរមាស ក្នុងស្រុកសេសាន។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ក្បាលរមាស បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកម៉ូតូ និងរថយន្តមកកាន់ ការិយាល័យចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ រងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

1485182775300 IMG-20170123-WA0163

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author