[image_slider]
[image_items link=”LINK_IMAGE” source=”IMAGE_SOURCE”] Description [/image_items]
[image_items link=”LINK_IMAGE” source=”IMAGE_SOURCE”] Description [/image_items]
[image_items link=”LINK_IMAGE” source=”IMAGE_SOURCE”] Description [/image_items]
[/image_slider]ចេញផ្សាយដោយ ៖ អង្គភាព CSN
មណ្ឌលគិរី ៖ ជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ចំនួន៦២នាក់ ត្រូវបានសមត្ថកិច្ចបម្រុះ ធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ កន្លងមកថ្មៗនេះ នៅចំណុចអង់តែន០១២ទឹកខួប ស្ថិតក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈពួកគេកំពុងមេខ្យល់ នាំរកកន្លែងលាក់ខ្លួន រង់ចាំវិលទៅស្រុកកំណើតវិញ ដើម្បីចូលឆ្នាំប្រពៃណីចិនយួនខាងមុខនេះ។
ក្រោយពីធ្វើការឃាត់ ភ្លាមៗនោះ សមត្ថកិច្ចបានបញ្ជូនជនជាតិវៀតណាមទាំង៦២នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ ទៅកាន់អធិការដ្ឋាន នគរបាលស្រុកកែវសីមា ដើម្បីត្រួតពិនិត្យមើល លិខិតឆ្លងដែន ប៉ុន្តែជនជាតិវៀត
ណាមទាំង៦២នាក់នោះ មានលិខិតឆ្លងដែន តែ០៣នាក់ប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋ នឹងអាជ្ញាធរមូលដ្ឋាន រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីម៉ា បានឲ្យដឹងថា ជនជាតិវៀតណាមទាំងអស់នេះ ចូលមកក្នុងទឹកដី នៃខេត្តមណ្ឌល
គិរី ធ្វើរ៉ែមាសនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ដែរជារបស់ នាយទាហានម្នាក់ ឈ្មោះ តែ គឹមសាន យូរខែមកហើយ ជនជាតិវៀតណាមទាំងនេះ សង្ស័យចូលមកតាមច្រកឡាបាខេ ដែជាច្រកធ្វេភាគ្គី មានមន្ត្រីប៉ូលីស អន្តោ
ប្រវេសន៍ផងដែរ នឹងមានការដឹកនាំ ពីមេខ្យល់ ទើបអាចចូលមកបាន យ៉ាងរលូនបែបនេះ ។
ពាក់ព័ន្ធករណីជនអន្តោប្រវេសន៍ វៀតណាមឆ្លងដែនខុសច្បាប់ខាងលើ ប្រជាពលរដ្ឋរស់នៅឃុំចុងផ្លាស់ បានដាក់កំហុសទៅលើ អាជ្ញាធរនឹងសមត្ថកិច្ចមូលដ្ឋាន ផងដែរថា ក្នុងរឿងនេះ អាជ្ញាធរនឹងសមត្ថកិច្ចមូលដ្ឋាន មិនគួររួមគំនិតគ្នាបិទបាំង ដោយទទួលយក ជនជាតិវៀតណាមទាំងនោះ មកធ្វើជាកម្មកររស៉ែមាស ជាពិសេសគឺ លោកមេឃុំចុងផ្លាស់ ស្រុកកែវសីមា ក៍មានធ្វើអាជីវកម្មរ៉ែមាស នៅទីនោះផងដែរ ហើយក្នុងករណីរ៉ែមាស យ៉ាងគគ្រិកគគ្រេង នឹងអនាធិបតេយ្យនេះ លោក សានើ ដារិទ្ធ ប្រធានមន្ទីររ៉ែ នឹងថាមពលខេត្តមណ្ឌលគិរី បានដឹងដែរឬទេកន្លងមកនេះ ឬក៍លោកដឹងតែធ្វើមិនដឹងមិនឮ សម្ងំចាំទទួលផលប្រយោជន៍ ពីម្ចាស់អាជីវកម្ម រ៉ែមាសទាំងនោះ។
ប្រភពបានបន្តថា អ្វីគួរឲ្យពលរដ្ឋមានការងឿងឆ្ងល់នោះគឺ នៅពេលឃាត់ខ្លួនជនជាតិវៀតណាមនោះភ្លាម គេសង្កេតឃើញលោក តែ គឹមសាន បានមកអះអាង សម្របសម្រួល ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ដោយប្រើពាក្យសម្ដីថា៖ បងចង់សួរពីអី ខ្ញុំស្គាល់ទាំងអស់ តើទើសអ្នកណា ត្រង់ណា សុទ្ធតែគ្នាយើងទេ សម្រួលគ្នាយើងទៅ នេះជាពាក្យសម្ដីរបស់ លោក តែ គឹម សាន។ មិនតែប៉ុណ្ណោះ គេបានឃើញលោក តែ គឹមសាន ទូរស័ព្ទជាប់រហូត មិនដឹងថា ខលទៅខាងណា បន្ទាប់មក គេបានឃើញ មានការ និយាយ ជាមួយអធិការស្រុកកែវសីមា យ៉ាងសម្ងាត់ៗ ប្រហែលដូចពាក្យ លោក តែ គឹមសាន និយាយថា ខ្ញុំស្គាល់ទាំងអស់ មិនខុសមែន។
ករណីឃាត់ខ្លួន ជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ខាងលើ លោក ទៀង សៅរ័ត្ន ស្នងការរង ទទួលបន្ទុកជនអន្តោប្រវេសន៍ បានប្រាប់អង្គភាព CSN ឲ្យដឹងថា ជនជាតិវៀតណាម ទាំង៦២នាក់ខាងលើ ត្រូវបាន បញ្ជូនមកដល់ច្រកឡាបាខេហើយ កំពុងបំពេញទៅតាមនិតិវិធី នឹងធ្វើការបណ្ដេញចេញ ពីទឹកដីកម្ពុជា ឲ្យទៅ ប្រទេសរបស់ខ្លួនវិញ ពួកគាត់ចូលមកខុសច្បាប់បែបនេះ បើតាមច្បាប់ ពួកគាត់ត្រូវមានទោស ជាប់ពន្ធធានាគា ចាប់ពី៣ខែ ទៅ៦ខែ តែដោយយោងតាមកិច្ចសហប្រត្តិបត្តិការ រវាងប្រទេស នឹងប្រទេសនោះ ពេលនេះ លោកបានបញ្ជូន ជនវៀតណាមទាំង៦២នាក់ ទៅអោយខាងភាគី នៃប្រទេសវៀមណាម ឲ្យធ្វើការអប់រំ ដោយរាយការណ៍ ដល់អគ្គអន្តោប្រវេសន៍ ព្រមទាំងស្ថានប័នឯយការផងដែរ។
ទោះយ៉ាងណាមតិមហាជន នៅតែនាំគ្នាលើកឡើងថា នៅក្នុងរឿងនេះ គ្រាន់តែជាការបកស្រាយ ឡប់ប៊ីតែប៉ុណ្ណោះ តែការពិតមានការឃុបឃិត នឹងត្រូវរ៉ូវគ្នា ជាប្រព័ន្ធ ដោយមានការសម្របសម្រួល នឹងអន្តរាគមន៍ ពីលោក តែ គឹមសាន ទើបមានការបញ្ជូនជនអន្តោប្រវេសន៍ជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ ទាំងនោះទៅវិញ យ៉ាងរលូន គ្មានការដាក់ទោស អ្វីទៅតាមច្បាប់អន្តោប្រវេសន៍ឡើយ។
យោងតាមការបកស្រាយបំភ្លឺ ពីលោក ហ៊ន គាសេង នាយប៉ុស្តិ៍ ប៉ូលីសអន្តោប្រវេសន៍ ច្រកទ្វារធ្វេភាគ្គី ឡាបាខេ តាមរយៈទូរស័ព្ទ មកកាន់អង្គភាព CSN កាលពីថ្ងៃទី២៣ ខែមករា នេះថា ករណីជនអន្តោប្រវេសន៍ វៀតណាម សមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៨ ឈានចូល១៩ ខែមករា កន្លងមកនោះ ហើយបញ្ជូនមកកាន់ ច្រករបស់លោក គឺមានតែ៥៨នាក់ទេ ហើយលោកក៍បានធ្វើការសាកសួរ ទៅលើជនជាតិវៀតណាមទាំងនោះ ម្ដងម្នាកផងដែរ់ ដោយពួកគេទាំងនោះ បានប្រាប់លោកថា ពួកគេបានមកតាមគេបបួល មករកការងារធ្វើនៅស្រុកខ្មែរ ដោយជិះឡាន មកដល់ជាយដែនក៍ជិះម៉ូតូឌុបបន្ត ឆ្លងដែនចូលមកកម្ពុជា ហើយបានជិះឡានបន្តទៅកន្លែងធ្វើការ តែមិនដឹងថា ចូលតាមច្រកមួយណានោះទេ ព្រោះមកដល់ព្រុំដែន យប់ទៅហើយ ពួកគេមិនដឹងថាច្រកនោះ គេហៅច្រកអ្វីទេ ហើយលោកបញ្ជាក់ថា ជនជាតិវៀតណាមទាំងនេះ មិនបានចូលមកតាមច្រករបស់លោកទេ។
ពាាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយបំភ្លឺ ពីលោក តែ គឹមសាន នឹងលោកមេឃុំចុងផ្លាស់បានទេ ដោយគ្មានលេខធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺនៅពេលក្រោយ៕ដោយអ្នកប្រមាញ់ 097 777 6000