ពលរដ្ឋប្រមាណ៦០នាក់នាំគ្នាមកសាលាខេត្ត ជួបលោកអភបាលខេត្តដើម្បីសុំជួយអន្តរាគមន៍ លើកលែងការកោះហៅតំណាងប្រជាពលរដ្ឋ៣នាក់

ខេត្តមណ្ឌលគីរី ៖ ពលរដ្ឋប្រមាណ៦០នាក់ មកពីភូមិអង្ទ្រង ឃុំពូជ្រៃ ស្រុកពេជជ្រេដា ខេត្តមណ្ឌលគិរី បានមកជួបជុំគ្នា នៅចំណុចគោព្រៃ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ហើយឆ្ពោះទៅសាលាខេត្ត ក្នុងបំណងចូលជួប លោកអភិបាលខេត្ត ដើម្បីសុំជួយអន្តរាគមន៍ ឲ្យមានកាលើកលែង ដល់តំណាងពលរដ្ឋចំនួន០៣រូប ដែលជាប់ពាក្សព័ន្ធ ទៅលើដេកាកោះរបស់ ចៅក្រមសើបស៊ួកន្លងមក ។

បើតាមសម្ដីបងប្រុសម្នាក់ មានឈ្មោះ សុខ តឿ បានប្រាបឲ្យដឹងថា កាលពីខែ១០ ឆ្នាំ២០១៤ មានករណីចម្រូងចម្រាស់ រវាងក្រុមហ៊ុន ដាយណាម នឹងប្រជាពលរដ្ឋ ដែលបានចាប់ឃាត់គ្រឿងចក្រ មានដេការកោះហៅ របស់លោក ឃុន សុភាង ព្រះរាជ្ញា បានកោះហៅតំណាងប្រជាពលរដ្ឋចំនួន០៣រូប ទី១ ឈ្មោះ គ្រឿន ប៊ុនធឿន មេភូមិចាស់ បច្ចប្បន្ននេះ ស្លាប់ហើយ ទី២ ឈ្មោះ សុខ តឿ ទី៣ ឈ្មោះ ញ៉ែម ថា ជាប្រពលរដ្ឋ រស់នៅភូមិឃុំខាងលើ មកបំភ្លឺរូចរាល់ហើយ។

ប្រភពបានបន្តថា ក្រោយមានកាបំភ្លឺរូចនោះ ក៍មានលោក អេង ប៊ុនហៀង អភិបាលេខត្តចាស់ នឹងលោក សុខ សារ៉ា អភិបាលខេត្តរង បានសន្យាថា ភាគគីខាងក្រុមហ៊ុន នឹងតំណាងប្រជាពលរដ្ឋទាំងបីរូប ត្រូវបញ្ចប់រឿងពីរថ្ងៃ ខែ ឆ្នាំ២០១៤ មកម្លេះ តែដល់បច្ចុប្បន្ននេះស្រាបតែមាន ដេកាកោះរស់លោក ស៊ុន ពិសិដ្ឋ ចៅក្រមសើបស៊ួរ ជាថ្មីទៀត ដូច្នេះទើបប្រជាពលរដ្ឋ មាននាំគ្នា ឡើងមកសាលាខេត្ត ដើម្បីស្នើសុំកុំឲ្យមានកោះហៅ ជាថ្មី៕

 

IMG_20170124_163926 IMG_20170124_164051 IMG_20170124_164029 IMG_20170124_164013

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author