ពលរដ្ឋមានការភ្ញាក់ផ្អើលទាំងថ្ងៃ ខណៈសមត្ថកិច្ចស្រុកគងពិសី ចុះបង្ក្រាបសង្វៀងជល់មាន់ របស់មន្ត្រីនគរបាលក្រុងភ្នំពេញ

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តកំពង់ស្ពឺ ៖ ទីតាំងសង្វៀន បញ្ជល់មាន់មួយកន្លែង ស្ថិតនៅក្នុង ភូមិដើមក្រសាំងជីមែក ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបាន កម្លាំងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាប កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នករស់នៅជិតខាង ខណៈប៉ះចំម្ចាស់សង្វៀន មានខ្នងបង្អែកជាអ្នកធំគ្រាក់ៗកាងពីក្រោ ក៍មានការផ្ទះអាវុធ ជាច្រើនគ្រាប់ តែមិនមានបង្ករបួសស្នាម ដល់ពលរដ្ឋ ឬសមត្ថកិច្ចណាម្នាក់នោះទេ។

ក្នុងការបង្ក្រាបទីតាំង សង្វៀនបញ្ជល់មាន់ខាងលើ លោក ទុយ ថេន អធិការរងនគរបាល ស្រុកគងពិសី បានឲ្យដឹងថា ក្រោយពីលោក បានទទួលព័ត៌មាន ពីមេភូមិ លោកបាននាំកម្លាំង ចុះបង្ក្រាបទីតាំងខាងលើដោយដកហូតបានអាគក ចំនួន៤ក្បាល រថយន្ត២គ្រឿង និងម៉ូតូ៩គ្រឿង ស៊ុំក្រុងមាន់ចំនួន១០ តង់បិតបាំងសង្វៀនចំនួន២ និងមនុស្ស២នាក់ ក្នុងនោះ ប្រុសម្នាក់ និងស្រីម្នាក់ យកមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ។

លោកបានបន្តទៀតថា៖ ក្នុងការរបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ខាងលើ ដែរជារបស់ មន្ត្រីនគរបាលក្រុងភ្នំពេញម្នាក់ មានខ្នងជាអ្នកធំ ដែរមានមុខតំណែងជា ប្រធានការិយាល័យព្រហ្មទណ្ឌ ក្រុងភ្នំពេញ ធ្វើឲ្យគាត់ដេកភ័យរហូត ហើយក៍ត្រូវបាន លោកស្នងការខេត្តកំពង់ស្ពឺ ហៅលោក មកបញ្ឈរជើង នៅខេត្តចំនួន១ថ្ងៃ ក្រោយពីគាត់បង្ក្រាប។ រីឯវត្ថុតាង ឃើញមានតែម៉ូតូប៉ុណ្ណោះ ចំណែងរថយន្ត២គ្រឿង មាន់គក នឹងមនុស្ស ព្រមទាំងសម្ភារៈ មួយចំនួនទៀតអត់ឃើញទេ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា ការបង្ក្រាបសង្វៀន ពីសំណាក់នគរបាល ស្រុកគងពិសីនោះ គឺមានការផ្ទុះអាវុធផងដែរ ដោយសារតែម្ចាស់សង្វៀននោះ ជាមន្ត្រីនគរបាលក្រុងភ្នំពេញ ហើយត្រូវជាមិត្តភក្តិ របស់លោក
ស្នងការ នគរបាលខេត្តកំពង់ស្ពឺ ថែមទៀតផង។

ពាក់ព័ន្ធនឹងការបង្ក្រាប សង្វៀនមាន់ជល់ខាងលើ នឹងមានការផ្ទុះអាវុធផងនោះ លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងផងដែរថា ការបង្ក្រាបមានពិតមែន តែមិនបានឃាត់ម្ចាស់ទីតាំងនោះទេ ហើយលោក បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូង រួចរាល់អស់ហើយ។

ពាក់ព័ករណីនេះផងដែរ ប្រជាពលរដ្ឋជាច្រើន រង់ចាំមើលថា តើចំណាត់ការ របស់តុលាការខេត្តកំពង់ស្ពឺ ចាត់ការយ៉ាងណា? បើនគរបាលស្រុក ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ហើយលោកស្នងការ នគរបាលខេត្ត ប្រាប់អ្នកកាសែតថា មិនមានឃាត់ខ្លួនមនុស្សទេ៕ ដោយអ្នកប្រមាញ់ 097 777 6000

 

IMG_20170127_073901 IMG_20170127_073716 IMG_20170127_073809 IMG_20170127_073634

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author