បុរសវ័យ៤៩ឆ្នាំដឹកឈើតាមម៉ូតូដួលស្លាប់ មហាជនសង្ស័យមានសមត្ថកិច្ចដេញពីក្រោយ

ក្រចេះ ៖ មានសេចក្ដីរាយការណ៍ ពីស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បុរសម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង ខណៈបើកម៉ូតូដឹកឈើប្រណិត យកទៅលក់ឲ្យឈ្មួញ ហេតុការណ៍នេះ បាសនកើតឡើងកាល ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចចន្លោះ គីឡូម៉ែត្រ លេខ១១ នឹង១២ ស្ថិតនៅក្នុងភូមិច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

តាមប្រភពព័ត៌មាន ពីអ្នករកស៊ី ដឹងឈើតាមម៉ូតូដូចគ្នា បាននិយាយឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ព្រាប ចេក ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូម៉ាកវេវ ពណ៍ខ្មៅ គ្មានស្លាកលេខ ១គ្រឿង ដឹកឈើពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ សង្ស័យមានសមត្ថកិច្ច ដេញហៅពីក្រោយផង បណ្ដាលឲ្យជនរងគ្រោះភ័យ បើកម៉ូតូគេចបណ្ដាលឲ្យដួលស្លាប់ នៅនឹងកន្លែងកើតហេតុតែម្ដង។/

 

IMG_20170127_101800

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author