សែនចិនស្រវិងខ្មែរបើកម៉ូតូរ៉ូម៉កកងង់បីបញ្ច្រាសទិស ទៅគៀររថយន្តសេរីទំនើបឧកញ៉ាឌួងឆាយ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់

ចេញផ្សាយដោយ ៖ អង្គាព CSN

ភ្នំពេញ ៖ រថយន្តសេរីទំនើប របស់លោក ឌួង ឆាយ ត្រូវបាន ម៉ូតូរ៉ូម៉កកង់បី បើកគារ បណ្ដាលឲ្យខូចខាង ហើយត្រូវបាន អ្នកបើកបរម៉ូតូរ៉ូម៉កកង់បីរករឿង បង្កកាភ្ញាក់ផ្អើលទាំងយប់ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ នឹង៣៥នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូរ៉ូម៉កកងបី ស្រវឹងស្រាជោគ បើកតាមបណ្ដោយផ្លូវ២៧១ បណ្តោយផ្លូវ២៧១ ឋិតក្នុងផ្លូវបញ្ច្រាស់ទិសចរាចរណ៍ តាំងពីស្តុប Nokia ក្នុងទិសដៅពីជើងទៅត្បូង ចំនែកឯរថយន្តរបស់លោក ឌួង ឆាយ ម៉ាក Roll Royceបើកទិសដៅពីត្បូងទៅជើង រួមដំណើរជាមួយភរិយាលោក ខណៈមកដល់ចំណុចកើតហេតុ រ៉ឺម៉កបានបើកបត់ចូលខារ៉ាអូខេ ឌីយ៉ាម៉ង់ បណ្ដាលឲ្យគារ ជាមួយនឹងរថយន្តលោក ឌួង ឆាយ បណ្តាលអោយឆ្កូតបន្តិច ភ្លាមនោះលោក បានបើកកញ្ចក់រថយន្ត ស្រែកប្រាប់ទៅបុរស ស្រវឹងជោគជាំ បើកម៉ូតូរ៉ូម៉កកង់បីថា បើកស្រវឹងហើយបញ្ច្រាស់ទិសទៀត ។

បុរសបើករ៉ឺម៉កកង់បី ស្រវឹងជោគជាំម្នាក់ បើកបរក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ ហើយបានរ៉េទៅកៀរ និងរថយន្តស៊េរីទំនើបរបស់លោកឧកញ៉ា ឌួង ឆាយ បណ្តាលអោយខូចខាតហើយ ថែមទាំងរករឿងលោកឧកញ៉ាទៀត។

ប្រភពខាងលើបានបន្តថា ក្រោពីលោក ឌួង ឆាយ បានស្រែកថាឲ្យ ស្រាប់តែម្ចាស់កង់បី បានទុកកង់បីចោលហើយដើរមកសំដៅរកលោក ឌួង ឆាយ រករឿងនិងចង់វាយលោក ឌួង ឆាយ ទាំងខ្លួនស្រវឹង តែលោក ឌួង ឆាយ មិនបានតបតទៅវិញនោះទេ ហើយក៏ត្រូវបានសន្តិសុខ ក៏ដូចជាអាវុធហត្ថ ដែលយាមនៅខារ៉ាអូខេក្បែរនោះ ចេញមកជួយឃាត់ ។

ក្រោយកើតហេតុ ជាងមួយម៉ោងដោយម្ចាស់កង់បីទំនង
ស្វាងស្រាល ដឹងកំហុងបានសំពះអង្វរ លោក ឌួង ឆាយ ២ទៅ៣ដង តែទោះជាយ៉ាងណា លោក លោក ឌួង ឆាយ ម្ចាស់រថយន្ត គាត់មិនទទួលយកការអង្វរនោះទេ លោកបានប្រគល់ ទៅឲ្យ ជំនាញចរាចរណ៍ខណ្ឌទួលគោក ធ្វើការវាស់វែង យករថយន្តគាត់ និងរ៉ឺម៉កកង់បីយកទៅរក្សាទុក នៅអធិការដ្ធាននគរបាលខណ្ឌទួល
គោក ដើម្បីធ្វើការដោះស្រាយ នៅពេលក្រោយ៕

 

IMG_20170128_071431

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author