ចេញផ្សាយដោយ ៖ អង្គភាព CSN
បាត់ដំបង ៖ មានសេចក្ដីរាយការណ៍ ពីប្រជាសពលរដ្ឋ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង បានឲ្យដឹងផងដែរថា បច្ចុប្បន្ន ពួកគាត់រស់នៅទាំងក្ដីព្រួយបារម្ភ នឹងភ័យខ្លាច ជារៀងរាល់ថ្ងៃ បញ្ហាភូមិឃុំគ្មានសុវត្ថិភាព ដោយកើតមានល្បែងស៊ីសងគ្រប់ប្រភេទ ស្ទើគ្រប់ទីកន្លែង នៅក្រុងបាត់ដំបង ជាពិសេស សង្វៀនមានជុល មានបៀរ អាប៉ោង បើកលេងយ៉ាងគគ្រិកគគ្រេង ស្ថិតក្នុងភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ពុំដែលឃើញសមត្ថកុច្ច បង្ក្រាបម្ដងណាសោះឡើយ។
ប្រភពព័ត៌មាន ពីជាពលរដ្ឋ នឹងក្រុមអ្នកញៀនល្បែង បានឲ្យដឹងថា៖ សង្វៀនជុលមាន មួយកន្លែងនៅចំណុចភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែនេះ ជារបស់ម្ចាស់ឈ្មោះ វែន អឿន ជាអ្នកបើកសង្វៀននេះ ដោយម្ចាស់សង្វៀនមាន ហើយបានប្រាប់ អ្នកដែរមានមាន់ យកទៅជុលថា៖ លេងទៅមិនចាំបាច់ខ្លាចទេ រូបគេបានរត់ការទំនាក់ទំនង ដល់ស្នងការ នឹងខេត្តរួចអស់ហើយ? សូម្បីអាចក់អាចែមខាងក្រោមៗ ក៍រៀបចំសែនឲ្យរួចរាល់ដែរ? មិនចាំបាច់ខ្លាចទេ ឲ្យតែមានលុយអាចប្រើខ្មោច កិនក៍ម្សៅបាន ។
ប្រភពខាងលើបានបន្ត ឲ្យដឹងទៀតថា ការអួងអាង ពីម្ចាស់សង្វៀន ជុលមាន់ខាងលើ ប្រហែលជាអញ្ចិងមែន ដូចម្ចាស់សង្វៀនបានអះអាងថា រៀបចំពីក្រោមដល់លើ សង្ស័យ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត មិនបានដឹង ឬក៍ដឹងតែធ្វើមិនដឹង? បានជាគ្មានការបង្ក្រាប ព្រោះឯឧត្តម ក្នុងនាមជាគណបញ្ជាការឯកភាពខេត្ត ក្នុងការបង្ក្រាបបទល្មើស បែជាបណ្ដោយឲ្យកើតមាន ល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងទឹកដីខេត្តបាត់ដំបង កើតមានរីកដូចផ្សិត ជាក់ស្ដែងនៅផ្ទះម្ចាស់ឈ្មោះ ថៃ បើកលេងបៀរអាប៉ោង យ៉ាងអនាធិបតេយ្យ ជាយូឆ្នាំមកហើនៅភូមិស្វាយកង់ ឃុំអន្លុងវិល ស្រុកសង្កែខេត្តបាត់
ដំបង ចាញ់រាប់សិបលានម្នាក់ៗ ក្នុង១ថ្ងៃៗមិនដែលឃើញសមត្ថកិច្ចណា ទៅរំខានផង ប្រហែលជាចានរបស់មេៗ ហើយមើលទៅ បានជាបើកលេងបានសុខស្រួលបែបនេះ។
ពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើ ដោយគ្មានសមត្ថកិច្ចធ្វើការបង្ក្រាប ត្រូវបានមតិមហាជន លើកឡើងថា ដោយសាតែល្បែងស៊ីសងទាំងនេះហើយ ដែលធ្វើឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារ កើតមានចោរលួច ឆក់ប្លន់ ខ្លះអស់ផ្ទះ ខ្លះអស់ដី ខ្លះទៀតសម្រេចចិត្តរត់ចោលស្រុក ធ្វើការចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ ។ល។ ក៍ដោយសារ តែសមត្ថកិច្ច នឹងអាជ្ញាធរ មូលដ្ឋានមិនយកចិត្តទុកដាក់ផងដែរ បែជានាំគ្នាឃុបឃិត ឲ្យកើតមានបទល្មើសល្បែងស៊ីសង ប្រឆាំងបញបញ្ជា សម្ដេច ក្រឡាហោម ស ខេង ដែលទើបតែដាក់បទបញ្ជា ថ្មីៗ កន្លងមកនេះ។
ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសង ប្រជល់មាន់ នឹងបៀរអាប៉ោងខាលើនេះផងដែរ លោក ប៉ែន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាល រដ្ឋបាលកំពង់ព្រៀង បានប្រាប់អ្នកសារព័ត៌មានយើង កាលពីសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះថា ពាក់ព័ន្ធករណីនេះកំសួមកខ្ញុំ ខ្ញុំមិនដឹងប្រាប់ថាមិចទេ បើអស់លោកអ្នកកាសែតចង់ដឹង ទាល់តែសួរទៅលោកអធិការ ស្រុកសង្កែទៅទើបដឹង ខ្ញុំគ្រាន់តែជាកូនចៅគេទេ។
ចំណែកលោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសងប្រជល់មាន់និងល្បែងស៊ីសងអាប៉ោងបៀរ ខាងលើនេះ លោកបានប្រាប់តាមទូរស័ព្ទ នៅរសៀលថ្ងៃនេះផងដែរថា៖ កុំទាន់អាលធ្វើអោយបែក លោកបានត្រៀមកម្លាំង បំរុងចុះទៅបង្ក្រាបហើយ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងប្រជល់មាន់ខាងលើ បើតាមប្រភពពីអាជ្ញាធរមូលដ្ឋានម្នាក់បានប្រាប់អ្នកយកព័ត័មានយើងថា លោកធ្លាប់បានរាយការណ៍ជូនលោកអធិការស្រុក ប៉ុន្មានដងមកហើយប៉ុន្តែមិនមានការបង្ក្រាបទាល់តែសោះ។ដោយអ្នកប្រមាញ់ 097 777 6000