ពលរដ្ឋស្រុកជីក្រែងមានការត្អូញត្អែរ​ពិបាកក្នុងការរស់នៅដោយធូលីដីហុយខ្លាំងបង្កមកពីរថយន្តដឹកដីនឹងដឹកថ្ម

ចេញផ្សាយដោយ ៖ អង្គភាព CSN

សៀមរាប ៖ ប្រជាពលរដ្ឋរស់តាមបណ្ដោយផ្លូវលំ គ្រួសក្រហមមួយខ្សែរ ចេញពីស្រុកជីក្រែង ទៅទល់ឃុំខ្វាវ មានប្រវែង៤០គីឡូម៉ែត្រ កំពុងរងការប៉ះពាល់ ទៅលើសុខភាពយ៉ាងខ្លាំង ដោយសារតែធូលីដីហុយខ្លាំង នៅក្នុងរដូវប្រាំងនេះ ដោយរថយន្តធុនធំៗ របស់ឯកជន រួមនឹងក្រុមហ៊ុនចិន សៀងហៃ ដឹកដីនឹងដឹកថ្ម ធ្វើការបើកបរលឿនៗ ហើយពុំដែល មានស្រោចទឹកម្ដងណាទេ
ទើបបណ្ដាលឲ្យហុយបែបនេះ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅតាមបណ្ដោយផ្លូវខាងលើ បានសម្ដែងនូវការមិនពេញចិត្ត ដោយសារដីហុយ ដែលធ្វើឲ្យរំខានដល់ការរស់នៅ របស់ពួកគាត់ ប្រជាពលរដ្ឋ ក៍បានធ្វើការស្នើសុំ ឲ្យអាជ្ញាធរមូលដ្ឋាន ជួយយកចិត្តទុកដាក់ នឹងដោះស្រាយយ៉ាងណា ដើម្បីកាត់បន្ថយ បញ្ហាដីហុយ នៅក្នុងតំបន់ពួកគាត់រស់នៅ។

ពាក់ព័ន្ធការហុយនេះផងដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា ជារៀងរាល់ថ្ងៃ ពួកគាត់មានអារម្មណ៍ មិនសូវល្អទេ នៅពេលដែលធូលីដី ហុយចូលក្នុងផ្ទះ នៅពេលសម្រាក ជាពិសេសនៅពេលហូបបាយ សូម្បីតែអង្គុយ ក៍អង្គុយមិនស្រៃួលដែល គីរងប៉ះពាល់ដោយសារដីហុយ មករំខានគ្រប់ពេលវេលា។

ពលរដ្ឋបានបញ្ជាក់ផងដែលថា ស្ថានភាពហុយបែបនេះ កាលពីឆ្នាំ២០១៦ កន្លងមកនេះ បង្កឲ្យស្លាប់ម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនឹងម៉ូតូបុកគ្នាដោយដីហុយមើលអ្វីមិនឃើញ ដោយមានរឿងនេះកើតឡើង ប្រជាពលរដ្ឋជាសច្រើភូមិ បាននាំគ្នាបិទផ្លូវលំមួយខ្សែនេះ មិនឲ្យរថយន្តដឹកដីនឹងដឹកថ្ម បើកឆ្លងកាត់ ក៍ប៉ុន្តែ មិនបានយូប៉ុន្មានផង ក៍បានបើកឲ្យរថយន្តធ្វើចរាចរណ៍ ឡើងវិញ បន្ទាប់ពីក្រុមហ៊ុនបានធានាថា នឹងធ្វើការស្រោចទឹក លើផ្លូវមិនឲ្យមានហុយទៀត។

លោក គង់ ហ៊ត មេឃុំខ្វាវ បានមានប្រសាសន៍ ឲ្យអង្គភាព CSN ដឹងថា បច្ចុប្បន្ន ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ ដែលរងការប៉ះពាល់ ជាង១០០០គ្រួសារ គឺមានឃុំខ្វាវ ឃុំពង្រលើ ឃុំពង្រក្រោម ស្រុកជីក្រែងបញ្ហាដីហុយនេះ លោកក៍មិនដឹង ធ្វើយ៉ាងណាដែរទេ លោកក៍មានកង្វល់ដូចប្រជាពលរដ្ឋដែរ ពីព្រោះផ្ទះលោក ក៍ទទួលរងការប៉ះពាល់ ដោយសាដីហុយដូចគ្នា លោកបានបញ្ជាក់ថា ចាំមើលលោកប្រជុំក្រុមប្រឹក្សាស្អែក លោកនឹងលើយកមកពិភាក្សា ថាតើគួដាក់វិធានកាបែបណា ក្នុងការទប់ស្កាត់ ធូលីដីហុយនេះ។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានសុំឲ្យប្រជាពលរដ្ឋ មានការអត់ធ្មត់សិន ដោយសាគម្រោងសាងសង់ផ្លូវនោះ ជិតបញ្ចប់ហើយ។ លោកអភិបាលស្រុកជីក្រែង មានប្រសាសន៍បន្តថា ផ្លូវលំនោះគឺកងវិស្វកម្ម ក្រសួងការពារជាតិ កំពុងឈានទៅដល់ការចាក់កៅស៊ូ ប៉ុន្តែដំណាក់កាលនេះ គឺទើបបានចាក់គ្រួសកហរហមនីឡើយ ទើបបណ្ដាលឲ្យហុយបែបនេះ។

លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា លោកក៍ទទួលស្គាល់ថា ផ្លូវ១ខ្សែនេះ វាមានការហុយពិតមែន តែមិនដឹងធ្វើយ៉ាងមិច ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនធ្វើផ្លូវ ក៍បានប្រើឡានទឹក បាញ់ស្រោចដីដែរ ក៍ប៉ុន្តែមិនអាច ទប់ស្កាត់បានទេ ពីព្រោះវាជារដូវប្រាំង ធ្វើឲ្យដីឆាប់ស្ងួតលឿន ហើយយើងក៍បានណែនាំ ឲ្យក្រុមហ៊ុនធ្វើផ្លូវ ឲ្យស្រោចទឹកលើផ្លូវ ក្នុងមួយថ្ងៃ ៣ដងផងដែរ ដើម្បីកាត់បន្ថយហុយ។

លោកបានបន្តថា ផ្លូវលំក្រាលក្រួសក្រហម ពីស្រុកជីក្រែង ទៅឃុំខ្វាវ មានប្រវែងជាង ៤០គីឡូម៉ែត្រនេះ គ្រោងឲ្យហើយរួចរាល់ នៅក្នុងឆ្នាំ២០១៨ ចេញថវិកាចាក់កៅស៊ូ ដោយក្រសួង សាធារណការ និងដឹកជញ្ជូន នឹងធ្វើឡើងជាជំហានៗ៕

 

IMG_20170202_070152

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author