លោកកែវស៊ុនលីមេយោធាសឹករងស្រុកមង្គលបុរីព្រោះតែស្រវឹងស្រាបៀរគ្រប់គ្រងខ្លួនមិនបានយកកាំភ្លើងអាកាគំរាមបាញ់ម្ចាស់ហាងខារ៉ាអូខេ

ចេញផ្សាយដោយ ៖ អង្គភាព CSN

បន្ទាយមានជ័យ ៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថាកាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈមេយោធារសឹករង១រូប បានស្ពាយកាំភ្លើងអាការ១ដើម ព្រមទាំងគ្រាប់១ទុសៀរ ទៅគំរាមរកបាញ់ នៅមុខភោជនីដ្ឋាន នឹងខារ៉ាអូខេ ហេង គង់ ស្ថិតក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

យោងតាមសម្ដី ប្រពន្ធម្ចាស់ភោជនីយ៍ដ្ឋាន និងខារ៉ាអូរខេ ហេង គង់ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ឈ្មោះ កែវ ស៊ុនលី មានតួនាទីជាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ស្រុកមង្គលបុរី បានស្ពាយកាំភ្លើងអាការ និងមានពាក់ទុសៀរ មកជេរប្រមាត និងរកបាញ់ម្ចាស់ហាង ឈ្មោះ ហេង គង់ និងស្រីបំរើរការ ក្នុងហាងរត់ចែកជើងគ្នាព្រាត។

ប្រភពខាងលើបានបន្តថា នៅម៉ោងប្រមាណ ៦ជាងឈ្មោះ កែវ ស៊ុនលី បាននាំប្រពន្ធ និងសាច់ញាតិ និងមិត្តភក្តិមានគ្នាចំនួន៦នាក់ ក្នុងស្ថានភាពស្រវឹង ពីណាមិនដឹង បានចូលច្រៀងខារ៉ាអូរ ដោយមានស្រីម្នាក់ ជាអ្នកចាក់បទចម្រៀង ហើយឈ្មោះ កែវ ស៊ុនលី បានហៅស្ត្រីចាក់ខារ៉ាអូខេ មកច្រៀងជាមួយ តែស្ត្រីនោះមិនចេះច្រៀង ទើបបណ្ដាលឲ្យឈ្មោះ កែវ ស៊ុនលី ខិងយកកែវមានស្រាចាក់ដាក់ក្បាលមេក្រូ ហើយស្ត្រីបំរើការក្នុង បន្ទប់ប្រាប់ថាបើពូយកកែមានស្រា ចាក់ដាក់ក្បាលមេក្រូន ខូចថៅកែគាត់គឹតលុយហើយ។

ក្រោយពេលច្រៀងហើយ លោក កែវ ស៊ុនលី អោយគឹតលុយទាំងថ្លៃម៉ោងខារ៉ាអូរខេ និងថ្លៃម្ហូបក្លែម ព្រមទាំងថ្លៃម៉ៃក្រូហ្វូនចំនួន២ និងដោះក្បាលអំភ្លី ម៉ៃក្រូហ្វូន សរុបទាំងអស់ អស់ជាង ១លានរៀល លោក កែវ ស៊ុនលី បានអោយ៣០០ដុល្លា ហើយអាប់លុយអោយវិញ ៥០ដុល្លា ។ ហើយក៍បានប្រគល់អំភ្លី និងម៉ៃក្រូហ្វូនអោយទៅឈ្មោះ កែវ ស៊ុនលី បានទទួលយកទៅដាក់ក្នុងរថយន្តហើយ ស្រាប់តែទាញចេញពីឡាន យកមកបោកកំទិចចោលមុខហាងតែម្ដង។

ប្រពន្ធម្ចាស់ហាង ហេង គង់ បានបញ្ជាក់ប្រាប់ថា៖ក្រោយ ពេលដែលឈ្មោះ កែវ ស៊ុនលី ចេញពីហាងរយះពេលជិតកន្លះម៉ោង ស្រាប់តែឃើញជិះរថយន្តធុនបាឡែន មកវិញចតមុខហាង ហើយដោះអាវពាក់ខោពណ៌ទាហ៊ាន ដោយមានកាន់កាំភ្លើងអាការ ពាក់ទុស៊ៀ ដាក់គ្រាប់ពេញ ចុះពីរថយន្តអាមេកាំភ្លើង សូរច្រកបេះសោប៉េះ និយាយខ្លាំងៗថា៖ អាញមកបាញម្ចាស់ហាងអាហេងគង់ និងមីស្រីបំរើក្នុងខារ៉ាអូរខេចោល បង់លុយអោយអស់២០ លានរៀល ត្រូវឆ្នោតថ្ងៃមិញអស់ប៉ុន្មានលុយ។ ក្រោយពេលនិយាយបណ្តើរ ជេរបន្តិចបណ្តើ រកបាញ់ម្ចាស់ហាង ហេងគង់ និងអ្នកបម្រើក្នុងហាងរត់
បាតជើងសព្រាត ចូលព្រៃក្រោយអស់ ហើយមានអ្នកស្គាល់គ្នាម្នាក់ អង្គុយផឹកស៊ីក្នុងហាង បានចូលមកហាមនិងឃាត់សុំអោយត្រឡប់ទៅផ្ទះវិញ។

ទាក់ទិនករណីខាងលើ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយបំភ្លឺពី លោក កែវ ស៊ុនលី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ស្រុកមង្គលបូរី បានទេ ដោយគ្មានលេខទូរស័ព្ធ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំការបងស្រាយ បំភ្លឺពីលោក កែវ ស៊ុនលី នៅពេលក្រោយ រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់ 097 777 6000

 

IMG_20170202_122240

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author