ចេញផ្សាយដោយ ៖ អង្គភាព CSN
កំពង់ធំ ៖ យោងតាមសេចក្ដីរាយការណ៍ នឹងការលើឡើង ពីប្រជាពលរដ្ឋ រស់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា៖ ព្រៃឡង់នាពេលបច្ចុប្បន្ន កំពុងបញ្ឈមនឹងការវិនាសហិនហោច ជាបណ្ដើៗ ក្រោមស្នាដៃមេឈ្មួញតូចធំ ឃុបឃិតជាមួយស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងសម្រុក ចូលកាប់នឹងដឹកជញ្ជូន យកទៅលក់នៅ
ស្រុកយួន ក្នុងចំណោមឈ្មួញឈើទាំងនោះ គេសង្កេតឃើញ នឹងគេស្គាល់យ៉ាងច្បាស់ អ្នកស្រី ប្រាក់ គឹមហេង ដែរជាមេឈ្មួញធំជាងគេនៅខេត្តកំពង់ធំ អាចនិយាយបានថា៖ ជាឧក្រិដ្ឋកម្ម បំផ្លាញព្រៃឈើនៅព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ប្រភពខាងលើបានបន្តថា ក្នុងរយៈការ២០១៦-២០១៧ អ្នកស្រី ប្រាក់ គឹមហេង មេឈ្មួញឈើស្រី ដ៍ល្បីឈ្មោះបានរៀបចំជាក្រុមៗ មានរទះគោ ក្របី គោយន្តកន្ត្រៃ នឹងរថយន្តកែឆ្នៃ ចូលព្រៃកាប់ អាជ្រៀក ដឹកចេញពីតំបន់ព្រៃឡង់ ទី១ ស្ថិតក្នុងភូមិចាស់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្ត្តកំពង់ធំ ទី២ ចេញពីភូមិស្រែព្រីង ឃុំសុចិត្រ ស្រុកសណ្ដាន់ ទី៣ ចេញពីភូមិស្នងអន ( ស្រែគរ ) ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ប្រភពព័ត៌មាន ពីមន្ត្រីសាលាខេត្តកំពង់ធំ មួយរូបដែលសូមមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់ អង្គភាព CSN ឲ្យដឹងថា៖ កន្លងមកនឹងបច្ចុប្បន្ន មេឈ្មួញឈើខាងលើ ឈ្មោះ អ្នកស្រី ប្រាក់ គឹមហេង បានយកតួនាទី ជាសមាជិកសាខា កាកបាទក្រហម មកប្រើសម្រាប់បិទបាំង ក្នុងការកស៊ីដឹងឈើ ក្រោមលេសថា ដឹកយកទៅធ្វើផ្ទះជូនដល់ ពលរដ្ឋក្រីក្រគ្មានលំនៅដ្ឋាន ធាតុពិតគឺ ដឹកជញ្ជូនយកទៅលក់ សម្រាប់ផលប្រយោជន៍ខ្លួនឯង នឹឹងបក្ខពួករបស់ខ្លួនមួយចំនួនសោះ ។
ប្រភពបានបន្តថា កន្លងមក គេឃើញ អ្នកស្រី ប្រាក់ គឹមហេង ក៍មានការរាប់អាន ស្និទ្ធជាមួយលោក អ៊ុតឆៃ អេម ដែរជាបងប្រុសបង្កើត របស់លោក អ៊ុត សំអន ចៅហ្វាយខេត្តចាស់ ដែរទើបបានផ្លាស់ប្ដូរ តំណែងចេញ ពីអភិបាលខេត្ត កំពង់ធំថ្មីៗនេះ ក៍សង្ស័យដោយសារ មកពីមានការពាក់ព័ន្ធ ក្នុងរឿងបទល្មើសឈើនេះផងដែរ។
ប្រភពដដែរបានបន្តថា៖ មកទល់បច្ចុប្បន្ននេះ អ្នកស្រី ប្រាក់ គឹមហេង មេឈ្មួញឈើ រកស៊ីបានយ៉ាងរលូន ប្រហែលគេខ្លាចអំណាចអ្នកស្រី ដោយសារអ្នកស្រី ប្រាក់ គឺមហេង ជាមិត្តភ័ក្ដិ ជាមួយ ជំទាវ ឯកឧត្តម ងួន ញិល អនុប្រធានទី២ រដ្ឋសភា នាពេលបច្ចុប្បន្ន នឹង កន្លងមកអាចមានការស្និទ្ធ នឹងឃុបឃិតបើកដៃ ពីលោក តឹប ញាត្តា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ ផងដែរហើយ ទើបអ្នកស្រី ប្រាក់ គឹមហេង រកស៊ីដឹកជញ្ជូនឈើ ពីស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទៅលក់ នឹងចែកចាយបន្តយ៉ាងរលូន បន្តដឹកឆ្លងកាត់ខេត្តកំពង់ចាម នឹងខេត្តត្បូងឃ្មុំ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមទៀតផង។
ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ ខេត្តកំពងង់ធំ បាននាំគ្នាលើកឡើង នឹងរិះគុណ ទៅលើលោក រឹប ញាត្តា នាយខណ្ឌរដ្ឋបាលព្រៃើ ខេត្តផងដែរថា៖ ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតបើកដៃឲ្យឈ្មួញឈើ ឈ្មោះអ្នកស្រី ប្រាក់ គឹមហេង កាប់នឹងដឹកជញ្ជូនឈើពីព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ តាមរថយន្តយីឌុប បន្តទៅលក់នៅស្រុកយួន សង្ស័យលោក តឹប ញាត្តា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មិនដឹង ឬក៍ដឹង តែធ្វើមិនដឹង ធ្វើមិនឮ ដើម្បីផលប្រយោជន៍ នឹងលាភសក្ការៈ ពីឈ្មួញឈើក្រោមតុ ដោយភ្លេចគិតថា ខ្លួនមានតួនាទីក្នុងការទប់ស្កាត់ នឹងបង្ក្រាបបទល្មើសព្រៃឈើ ដែលសម្ដេចតេជោ ហ៊ុន សែន តែងតែ ដាក់បទបញ្ជាដាច់ខាត ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ក្នុងការបង្ក្រាប នឹងទប់ស្កាត់ឲ្យខាងតែបាន រាល់បទល្មើសជំនួញឈើខុសច្បាប់ ផ្ទុយទៅវិញបែជានាំគ្នាផ្គើន ទៅនឹងបទបញ្ជា សម្ដេចតេជោ ហ៊ុន សែន ឃុបឃិតគ្នា ឲ្យកើតមានបទល្មើសព្រៃឈើ ដោយគេសង្កេតឃើញ កើតមានយ៉ាងពេញបន្ទុក គឺពោលពេញទៅដោយ មេឈ្មួញធំៗ សុទ្ធសឹងតែអ្នកមានអំណាច នៅខេត្តកំពង់ធំទៀតផង។
ពាក់ព័ន្ធការរិះគន់ នឹងចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ នឹងមន្ត្រីរាជការខាងលើ ឯកត្តម សុខ លូ អភិបាល នៃគណអភិបាល ខេត្តកំពង់ធំ បានប្រាប់អង្គភាព CSN តាមទូរស័ព្ទ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះយ៉ាងខ្លីថា ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ឯកឧត្តម តែងតែចុះជាប់នឹងបញ្ជា ឲ្យសមត្ថកិច្ចនឹងជំនាញ ធ្វើការទប់ស្កាត់នឹងបង្ក្រាប ជាបន្តបន្ទាប់ទៅតាមបទបញ្ជា របស់ថ្នាក់លើរហូត។ តែត្រង់ថា អ្នកណាយកឈ្មោះ កាកបាទក្រហម ទៅប្រើសម្រាប់ក្នុងការរកស៊ីនោះ ឯកឧត្តមមិនបានដឹងទេ បើអ្នកណាហ៊ាន យកឈ្មោះកាកបាទក្រហមទៅប្រើ ក្នុងការប្រព្រឹត្តបទល្មើសខុសច្បាប់ ឯកឧត្តម ក៍មិនលើកលែងឲ្យដែរ អ្នកនោះ ត្រូវតែទទួលខុសត្រូវមុខច្បាប់ ដែលខ្លួនបានប្រព្រឹត្ត។
ដោយឡែង លោក តិប ញាត្តា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៍បានប្រាប់ តាមទូស័ព្ទ នៅថ្ងៃទី០១ ខែកុម្ភៈ ផងដែរថា ពាក់ព័ន្ធបទល្មើសខាងលើ លោកក៍កំពុង ធ្វើការបង្ក្រាបជាបន្តបន្ទាប់ នឹងជារៀងរាល់ថ្ងៃផងដែរ ដោយចាប់ឃាត់បានរថយន្តដឹកបទ
ល្មើសជាច្រើនគ្រឿង នឹងរថយន្តយីឌុបចំនួន២គ្រឿងផងដែរ តែមិនមានអ្នកណាមួយ ចេញមុខមកអះអាងថា ជាម្ចាស់ទាល់តែសោះ។ ហើយលោកក៍បានបញ្ជាក់ផងដែរថា រឿងថាអ្នកស្រី ប្រាក់ គឹមហេង ជាឈ្មួញឈើនោះ លោកមិិនបានដឹងទេ តែកន្លងមកអ្នកស្រី ផ្លាប់ជួយដល់កាកបាទក្រហម ដោយមានសុំច្បាប់ពីខេត្ត ធ្វើការដឹកជញ្ជូនឈើ ធ្វើផ្ទះជូនពលរដ្ឋក្រីក្រ មានពិតមែន ឬក៍អ្នកស្រី ប្រាក់ គឹមហេង ធ្វើដោយប្រយោលណាមួយនោះ លោកក៍មឹនដឹងដែរ បើចេញមុខចេញមាត់ ជាឈ្មួញនោះ គឺលោកមិនដឹងទេ។
ពាក់ព័ន្ធអ្នកស្រី ប្រាក់ គឹមហេង យកឈ្មោះកាកបាទក្រហម ទៅបិទបាំងក្នុងការរកស៊ី ជំនួញឈើ ខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លីពីអ្នកស្រី ប្រាក់ គឹមហេង បានទេ ដោយគ្មានលេខទូស័ព្ធ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ បកស្រាយបំភ្លឺ ពីអ្នកស្រី ប្រាក់ គឹមហេង នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ បើគ្មានកាបកស្រាយបំភ្លឺ ពីអ្នកស្រី ប្រាក់ គឹមហេង ទេ អង្គភាពយើងនឹងដាក់ការស្រាវជ្រាវ រកអ្នកនៅពីក្រោយ ពាក់ព័ន្ធក្នុងរឿងនេះ យកមកធ្វើការចេផ្សាយ ជាសបន្តបន្ទាសប់ទៀត។/ ដោយអ្នកប្រមាញ់ 097 777 6000