ស្នងការនគរបាលខេត្តកណ្ដាលនឹងខេត្តតាកែវ ដឹកនាំកម្លាំងចូលរួមកិច្ចប្រជុំនៅអានយ៉ាង ប្រទេសវៀតណាម

ចេញផ្សាយដោយ ៖ CSN

កណ្ដាល ៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្នងការរដ្ឋាននគរបាល ខេត្តអានយ៉ាង មានកិច្ចប្រជំុបូកសរុបសភាពការណ៍ លទ្ធផល នឹងទិសដៅសហប្រតិបត្តិការទ្វេភាគី រវាងនគរបាលខេត្តទាំង៣ ខេត្តតាកែវ.ខេត្តកណ្តាល ( កម្ពុជាព) នឹង ខេត្តអានយ៉ាង (វៀតណាម)។

ក្នុងកិច្ចប្រជុំបូកសរុប សភាពការណ៍ លទ្ធផល និងទិសដៅសហប្រតិបត្តិការទ្វេភាគី រវាងនគរបាលខេត្តទាំង៣ តាកែវ-កណ្តាល (កម្ពុជា)និង អានយ៉ាង (វៀតណាម) និងកិច្ចប្រជុំកាលកំណត់ រវាងការិយាល័យ BLO ខេត្តអាយ៉ាន និងការិយាល័យ BLO ខេត្តកណ្តាល ដែលមានសមាសភាពចូលរូម៖ ១.ភាគីស្នងការដ្ឋាននគរបាលខេត្តតាកែវ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវព្រមទាំងសមាជិកទាំងអស់ នៃគណប្រតិភូខេត្តតាកែវ។

២.ភាគីស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល មន្ត្រីការិយាល័យ BLO ខេត្តកណ្តាល ព្រមទាំងសមាជិកទាំងអស់ នៃគណប្រតិភូខេត្តកណ្តាល។

៣.ភាគីស្នងការដ្ឋាននគរបាល ខេត្តអានយ៉ាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀង មិនខា អគ្គនាយករង នៃអគ្គនាយកដ្ឋានសន្តិសុខ របស់ក្រសួងនគរបាលវៀតណាម លោក ឧត្តមសេនីយ៍ត្រី ប៊ូយ ប៊ែទឺ ស្នងការនគរបាលខេត្តអានយ៉ាង លោកវរសេនីយ៍ឯក លេវ៉ាំងតៀន ស្នងការរងនគរបាល ខេត្តអានយ៉ាង និងជាប្រធានការិយាល័យ BLO ខេត្តអានយ៉ាង ព្រមទាំងសមាជិកទាំងអស់ នៃគណប្រតិភូខេត្តអានយ៉ាង។

កិច្ចប្រជុំ សំដៅវាយតម្លៃសភាពការណ៍ សហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព នៅខ្សែបន្ទាត់ព្រំដែនរវាងស្នងការដ្ឋាននគរបាល ខេត្តអានយ៉ាង -តាកែវ-កណ្តាល កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពត៌មាន រវាងនគរបាលខេត្តទាំងបី រួមចំណែកលើកកម្ពស ប្រសិទ្ធភាព យាមល្បាតត្រួតពិនិត្យ បណ្តាភូមិសាស្ត្រ តំបន់
សំខាន់ៗ ប្រយុទ្ធប្រឆាំងបទល្មើស ព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស រក្សារបៀបរាបរយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម លើតំបន់ព្រំដែនផងដែរ។/

 

1486165330178 IMG-20170203-WA0066

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author