ព្រៃអភិរក្សជីវៈចម្រុះជម្រកសត្វព្រៃស្រុកកែវសីមា នឹងស្រុកអូររាំងរងការកាប់បំផ្លាញពីសំណាក់ឈ្មួញ ឃុបឃិតជាមួយស្ថាប័នពាក់ព័ន្ធ

ចេញផ្សាយដោយ ៖ CSN

ខេត្តមណ្ឌលគិរី ៖ ប្រជាសហគមន៍ ស្រុកកែវសីមា នឹងស្រុកអូររាំង បាននាំគ្នាធ្វើការលើកឡើងថា ទោះបីមានបទបញ្ជា ពីសម្ដេចតេជោ ហ៊ុន សែន នឹងសម្ដេចក្រឡាហោម ស ខេង ឲ្យខេត្តនិមួយៗ ទទួលខុសត្រូវក្នុងការ ទប់ស្កាត់រាល់បទល្មើសព្រៃឈើ យ៉ាងណាក៍ដោយ ក៍ពួកគេនៅតែសង្កេតឃើញ សកម្មភាពកាប់ទន្ទ្រានព្រៃឈើ ក្នុងតំបន់បរិស្ថាន អភិរក្សជីវៈចម្រុះ ជម្រកសត្វព្រៃ ក្នុងស្រុកអូរាំង នឹងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពីសំណាក់មេឈ្មួញមានលុយ មានអំណាចគ្រាក់ៗ នៅក្នុងខេត្ត ឃុបឃិតគ្នាជាប្រព័ន្ធ ផ្គើនទៅនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល បានដាក់ចេញកន្លងមក នឹងនាពេលថ្មីៗនេះ។

ប្រភពខាងលើ បានបន្តថា បច្ចុប្បន្ន មេឈ្មួញធំៗ បានយកលុយជួលប្រជាពលរដ្ឋ ឲ្យចូលកាប់នឹងដឹកជញ្ជូនឈើខុសច្បាប់ ពីតំបនព្រៃនានា ជាពិសេសតំបន់ព្រៃបរិស្ថាន អភិរៈជីវចម្រុះ ជម្រកសត្វព្រៃស្រុកកែវសីមា នឹងស្រុកអូររាំង កំពង់តែប្រឈម ឈានទៅរកក្នុងការវិនាសហិនហោច ក្នុងពេលដ៍ខ្លី ខាងមុខនេះមិនខានប្រសិនបើ អស់លោកស្ថាប័ន្ធពាក់ព័ន្ធ នឹងលោកចៅហ្វាយខេត្ត មានតួនាទីបង្ក្រាប បែជាធ្វើមិនដឹង ធ្វើមិនឮ បណ្ដោយឲ្យឈ្មួញ ធ្វើតាមតែអំពើចិត្ត ដឹកជញ្ជូនឈើប្រណិត តាមរថយន្តគ្រប់ប្រភេទ ឆ្លងកាត់ខេត្ត ទៅលក់នៅប្រទេសយួន បានយ៉ាងរលូន មិនខ្វល់អ្វីទាំងអស់។

ពាក់ព័ន្ធបទល្មើសព្រៃឈើ កើតឡើងយ៉ាងគគ្រឹកគគ្រេង នឹងយ៉ាងអនាធិបតេយ្យ នៅស្រុកកែវសីមា នឹងស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រជាសហគមន៍ រស់នៅក្នុងតំបន់នោះ នឹងមហាជន ដែលធ្វើដំណើរ ឆ្លងកាត់តាមតំបន់នោះ បានធ្វើការរិះគន់ចំៗថា៖ នៅតំបន់នោះ គេសង្កេតឃើឃមាន មន្ត្រីជំនាញគ្រប់ស្ថាប័នមានដូចជា ជំនាយរដ្ឋបាលព្រៃឈើ មានអង្គការ ការពារព្រៃឈើ នឹងអភិរក្សជីវៈចម្រុះ មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថផ្ទៃប្រទេស ប៉ូលីសសេដ្ឋកិច្ចខេត្ត ប៉ូលីសសេដ្ឋកិច្ចក្រសួង ដែលជាកម្លាំងការពារ នឹងបង្ក្រាបបទល្មើស បែជានាំគ្នាចងអង្រឹង ដេកចាំយកលុយ? នេះកន្ទេលធំនាំគ្នាបន្លំដេក យ៉ាងពិតប្រាកដមែន?។

ប្រភពដដែរ បានបន្តថា៖? មកពីមានការបើកដៃ ពីមន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធ នឹងកម្លាំសមត្ថកិច្ចខាងលើ? យ៉ាងគឃ្លើន ទើបការកាប់បំផ្លិចផ្លាញ នឹងដឹកជញ្ជូនឈើខុសច្បាប់ ចេញពីតំបន់ខាងលើ ធ្វើទៅបានយ៉ាងរតលូន? ទាំងថ្ងៃទាំងយប់ រថយន្តគ្រប់ប្រភេទ មានដូនជា រថយន្ដឡង់គ្រីស័រ ៤៧០ រថយន្ដឡង់គ្រីស័រ៤៥០រថយន្តធុនត្រា កាមរីស្វិត កាមរីហើម សាំយ៉ុង ធ្វើសកម្មភាពដឹងជញ្ជូនឈើ ចេញពីតំបន់បរិស្ថាន អភិរក្សជីវៈចំម្រុះ ជម្រកសត្វ ស្រុកកែវសីមា និងស្រុកអូររាំង តាមបណ្ដោយផ្លូវជាតិ លេខ៧៦A ទៅស្រុកកែសីមា ដោយឆ្លងកាត់មុខស្នាក់ការ ខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី នឹង ខេត្តក្រចេះ ដោយរលូន បន្តចេញទៅតាមច្រកធ្វេភាគ្គីឡាប៉ាខេ ទៅលក់នៅប្រទេសវៀតណាម?។

បើតាមសម្ដីពីក្រុមឈ្មួញរកស៊ីឈើ ដឹកតាមឡានកាមរីី ឡានសាំងយ៉ុង ដោយសូមមិនបញ្ចេញឈ្មោះ ខ្លាចខានរកស៊ីនៅតំបន់នេះតទៅទៀត បានលួចខ្សិប ឲ្យ CSN ដឹងថា៖ ពួកគេបានបង់ ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងមួយឡាន ១៥ម៉ឺនរៀល?ទៅ២០ម៉ឺនរៀល? នឹងមន្ត្រីបរិស្ថាន១៥មុឺនរៀល? ទៅ២០មុឺនរៀលដូចគ្នា? ហើយមិនមែនមានតែមួយ ឬពីរគ្រឿងទេ ក្នុងមួយយប់ៗ មានឡានជាច្រើនគ្រឿង បានសម្រុកចូលទៅដឹកឈើនៅក្នុងតំបន់នោះ? ហើយក្នុងនោះ ក៍មានមន្ត្រីអាវុធហត្ថម្នាក់ ដែលគេស្គាល់ថា៖ ឈ្មោះ សួ សុវណ្ណធី ក៍រកស៊ីឈើដូចពួកគេដែរ? ដោយប្រើកូនចៅធ្វើសកម្មភាព ដឹកជញ្ជូនឈើ ពីស្រុកអូររាំង ទៅស្រុកកែវសីមា តែគ្មានសមត្ថកិច្ចណា ហ៊ានបង្រ្កាបទេ? និងនៅមានឈ្មួញ ជាច្រើនទៀត ដូចជាឈ្មោះ ហា , ឈ្មោះ រិទ្ធ ដែលជាអតីត មន្រ្តីអាវុធហត្ថ ក៍ជាឈ្មួញឈើ ដ៍សកម្មផងដែរ ក្នុងការជំនួញឈើទៅលក់ស្រុកយួន?។

ករណីបទល្មើសខាងលើ ប្រជាពលរដ្ឋស្នើឲ្យរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ នឹងនេសាទ នឹងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេត្តាពិនិត្យមើលជាបន្ទាន់ផង ទៅលើមន្ត្រីក្រោមឱវាទ ពីភាពអសកម្ម និងអសមត្ថភាព មិនធ្វើការបង្ក្រាបបទល្មើស ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងករណីនេះ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺ ពីមន្ត្រីស្ថាប័ន្ធពាក់ព័ន ណាមួយខាងលើបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រង់ចាំការបកស្រាយបំភ្លឺ ពីអង្គភាព នឹងស្ថាប័ន្ធពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់ 097 777 6000

 

1486257421828 IMG_20170205_080217 IMG_20170205_080248

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author