បែកធ្លាយ ស៊ិន បូ ភ្នាក់ងារកាសែត កោះសន្តិភាព កាងឡានដឹកឈើ

ចេញផ្សាយដោយ ៖ CSN

ភ្នំពេញ ៖ មតិពីក្រុមអ្នកកាសែតក្នុងស្រុក នឹងក្លិបអ្នកកាសែតមួយចំនួន បាននាំគ្នាធ្វើការ លើកឡើងផងដែលថា បន្ទាប់ពីសម្ដេច ហ៊ុន សែន បានប្រកាសវាយខ្នោះអ្នកកាសែតណាដាក់កុងត្រូល ក៍មានកាសែតយកប៉េ ឬហៅថាកាសែតអែបអប មិនដែលហ៊ានផ្សាយពីបទល្មើ បែជាចេញផ្សាយ រិះគន់ វាយប្រហា ទៅលើអ្នកកាសែតដូចគ្នា ដោយសសេរដាក់ចំណងជើងថា អ្នកកាសែតត្បាញអាយ កំពុងផ្គើនលើសដើម ហើយក្នុងការរៀបរាប់របស់គេ នៅលើទំព័រកាសែតនោះ ថាអ្នកកាសែតប្រមាណ២រយនាក់ កំពុងបង្កភាពរញ៉េរញ៉ៃ តាមដងផ្លូវ ចាំប្រដេញ នឹងកាក់ឡានដឹកឈើ យកលុយ។

ពាក់ព័ន្ធការចេញផ្សាយបែបនេះ ធ្វើប៉ះពាល់ដល់ភាពថ្លៃថ្នូរទៅលើអ្នកកាសែតផ្សេងៗទៀត ដែលពួកគេធ្វើទៅតាមតួនាទី គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានពិតប្រាកត់ ធ្វើឲ្យក្រុមអ្នកកាសែត ទូទាំងក្រុង/រាជធានី ខេត្ត មានការប្រតិកម្មយ៉ាងខ្លាំង ក្នុងការចេញផ្សាយ វាយប្រហាបែបនេះ ដោយសួថា៖ ខ្លួនឯងជាអ្វី លានគូទខ្លួនឯងមិនស្អាតផង ចង់មកលាងគូទឲ្យគេ។

បើតាមការលើកឡើង ពីអង្កាការពារព្រៃឈើ នឹងក្រុមអ្នកកាសែត ប្រចាំខេត្តរតនគិរី ជាច្រើនបានឲ្យដឹងថា៖ បច្ចុប្បន្ន នៅខេត្តរតនគិរី ក្រៅពីសមត្ថកិច្ច នឹងស្ថាប័នពាក់ព័ន្ធ ឃុបឃិតជាមួយឈ្មួញ រកស៊ីឈើ ក៍មានអ្នកកាសែត កោះសន្តិភាព មួយរូបមានឈ្មោះ ស៊ិន បូ ដែលតែងតែ ដើរអួតថាខ្លួនកាសែតធំ? ពួកគាត់មិនបានបង្កភាពរញ៉េរញ៉ៃ តាមប្រមាញ់យករូប នឹងយកព័ត៌មាន បទល្មើសព្រៃឈើ ដូចក្រុមអ្នកកាសែតប្រមាណ ២រយនាក់នោះទេ គឺគាត់គាំទ្រ នឹងកាងឲ្យឈ្មួញ បទល្មើសព្រៃឈើ យ៉ាងពេញទំហឹង ដោយមិតខ្លាចញញើតច្បាប់ បន្តិចណាសោះ តើទង្វើបែងនេះ គួរវាយខ្នោះដែរឬទេ? ហើយប្រធានអង្គភាព ជាចាងហ្វាងកាសែត មានវិធាន
ការបែបណា ទៅលើបុគ្គល ជាភ្នាក់ងារយកព័ត៌មាន កាងឈ្មួញបទល្មើសព្រៃឈើ មិនធ្វើទៅតាម ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានបែបនេះ?។

ប្រភពដដែល បានបន្តឲ្យដឹងថា ភ្នាក់ងារ របស់កាសែត កោះសន្តិភាព ប្រចាំខេត្តរតនគិរី គឺឈ្មោះ ស៊ិន បូ ចេញមុខកាងឡានឈ្មួញ ដឹកបទល្មើសព្រៃឈើ ដោយចំហ ដោយបើករថយន្តរបស់ខ្លួន ម៉ាក Toyota Camaryពាក្យស្លាកលេខ ភ្នំពេញ 2A.3385 មួយគ្រឿង ព្យាយាម រៀលរាំង មកបាំងមុខរថយន្ដ របសក្រុមកាងារ
អង្ការការពាព្រៃឈើ ខណៈបើករថយន្តឃ្លាំមើល នឹងថត សកម្មភាព រថយន្តដឹកឈើខុសច្បាប់ របស់មេឈ្មួញឈើដុះស្លែរម្នាក់ ក្នុងស្រុកវ៉ើនសៃ ខេត្តរតនៈគិរី ។

គួបញ្ជាក់ផងដែរថា ក្នុងការចេញផ្សាយនេះ អង្គភាព CSN មិនមានបំណងណាមួយ វាយប្រហាទៅលើអង្គភាព កាសែតដូចគ្នាទេ គឺចង់ឲ្យបុគ្គលប្រព្រឹត្តិ ចេះកែកំហុសខ្លួន ហើយក៍គ្មាន កាសែតតូច កាសែតធំដែរ គឺឯឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ចេញលិខិតអនុញ្ញាត ក្នុងការចេញផ្សាយប៉ុនតែគ្នាទេ គួតែបញ្ឈប់ទៅពាក្យនេះ យើងនៅក្រោមដំបូតែមួយ ធ្វើអ្វីក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន ចុះផ្យាយព័ត៌មានពិត ដើម្បីរួមចំណែកជួយដល់សង្គម។/ដោយអ្នកប្រមាញ់ 097 777 6000

 

2017-02-06_13.35.58

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author