លោកលីប៉ុន អេង ( ហៅធី ) ទំនងអាងយាយភូ ដកកាំភ្លើងខ្លីបាញ់គំរាមនឹងវ៉ៃសន្តិសុខ ក្រុមហ៊ុនព្រះខ័នរាជ២នាក់ទាំងគំរ

ចេញផ្សាយដោយ ៖ CSN

ភ្នំពេញ ៖ សន្តិសុខឯកជន២នាក់ របស់ក្រុមហ៊ុន ព្រះខ័នរាជ ត្រូវបានជនមានអំណាច ដោយគេស្គាល់ថា ត្រូវជាក្មួយ លោកស្រី ជឹង សុភាព ( ហៅយាយភូ ) បង្កហឹង្សា វាយទាត់ធាក់ នឹងប្រើកាំភ្លើងខ្លីម៉ាកឡុក បាញ់គំរាមអាយុជីវិត សន្តិសុខទាំង២ បង្កការភ្ញាក់ផ្អើល នឹងភ័យខ្លាចគ្រប់ៗគ្នា កាលវេលាម៉ោង៨ នឹង៣៥នាទីយប់ ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ចំណុចការដ្ឋានបុរីបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើ ដែលត្រូវបានជនសង្ស័យ ប្រើអំពើហឹង្សា នឹងបាញ់គំរាមនោះ ទី១ មានឈ្មោះ ហុិន សុខខេង ភេទប្រុសអាយុ២៤ឆ្នាំ មុខរបជាសន្តិសុខ ស្នាក់នៅក្រុមហ៊ុនសន្តិសុខ ព្រះខ័នរាជ មានស្រុកកំណើត នៅភូមិកោះ ឃុំលលកស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ជនរងគ្រោះទី២ ដែលត្រូវជនសង្ស័យវាយ ហើយនឹងបាញ់មួយគ្រាប់ មានឈ្មោះ គង់ សាវិត ភេទប្រុស ស្នាក់នៅក្រុមហ៊ុន សន្តិសុខព្រះខ័នរាជ មានស្រុកកំណើតនៅភូមិភ្នំដែក ឃុំរម្យណី ស្រុករវៀង ខេត្តព្រះវិហារ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅម្តុំកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញសន្តិសុខ ម្នាក់ឈ្មោះ ហុិន សុខខេង កំពុងតែយាមដូចសព្វដង នៅចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ ជាជនដៃដល់ ឈ្មោះ លីប៊ុនអេង ( ហៅធី ) អាយុប្រហែលជាង៣០ឆ្នាំ បានបើករថយន្តមួយគ្រឿង ម៉ាកម៉ាស្តា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z. 3578 មកដល់កន្លែងកើតហេតុ រួចចុះដើរមកនិយាយជាមួយជនរងគ្រោះ ឲ្យហៅកម្មករ៤នាក់ រត់ចូលទៅក្នុង អោយចេញមកក្រៅ ពេលនោះសន្តិសុខដែលជាជនរងគ្រោះ គាត់បានប្រាប់ថា អត់ហ៊ានទៅចោល គោលដៅការពារទេ ពេលនោះជនរងគ្រោះ បានរត់ទៅប្រាប់មេសន្តិសុខរបស់ខ្លួន ស្រាប់តែជនដៃដល់បានហៅជនរងគ្រោះមកវិញ ហើយវាយមួយដៃភ្លាមៗទាំងកំហឹង ដែលជនរងគ្រោះ បានរត់ទៅប្រាប់សន្តិសុខម្នាក់ទៀត មានឈ្មោះ គង់ សាវិត ផងដែរ។

ប្រភពបានបន្តថា នៅពេលបានទទួលព័ត៌មាន ពីសកម្មភាពអំពើឃោឃៅបែបនេះ ឈ្មោះ គង់សាវិត ក៍បានដើរចូលទៅសួរជនដៃដល់ថា៖ ម៉េចបានជាវៃសន្តិសុខគ្នាគាត់ចឹង ភ្លាមនោះជនដៃដល់ ខឹងបានដកកាំភ្លើងខ្លីម៉ាក់ឡុក មកវាយដោយស្នាប់កាំភ្លើងទៅលើជនរងគ្រោះ យ៉ាងចាស់ដៃ ហើយបាញ់មួយគ្រាប់សំណាងល្អ មិនមានអ្នករងរបួស ធ្ងន់ធ្ងរនោះឡើយ ក្រោយកើតហេតុ ជនសង្ស័យ បានបើករថយន្តចេញទៅបាត់ស្រមោល។ ប្រភពពីសាក្សីខ្លះ អះអាងថា៖ ជនបង្កមានគ្នា៤នាក់ និងកាំភ្លើងគ្រប់ដៃ អាចទើបចេញមកពីហាងផឹកសុី ហើយមានការ ស្រវឹងទៀតផង។

តាមសម្ដីជនរងគ្រោះ បានប្រាប់សមត្ថកិច្ច ឲ្យដឹងថា នៅពេលល្ងាច ម៉ោងប្រហែលជា៦ល្ងាច គឺជនសង្ស័យ បានបាញ់នៅមុខបុរីនេះ ចំនួន២ គ្រាប់ម្តងមកហើយ ដោយភ្លាមនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមនឹង លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាល ខណ្ឌដូនពេញ បានចុះមកដល់កន្លែងកើតហេតុ នឹងបានស្រាវ
ជ្រាវ រកឃើញសំបកគ្រាប់ ចំនួន ១គ្រាប់ ម៉ាកឡុកដើម្បីផងដែរ ធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់នោះយកមកដាក់ទោសតាមនីតិវិធី។

ករណីនេះ ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យសមត្ថកិច្ចនឹងអគ្គស្នងការនគរបាលជាតិ ចាត់វិធានការណ៍ ទៅលើជនដៃដល់ ដែលជាមន្ត្រីនគរបាល ដែលបានប្រើអំណាច វ៉ៃនឹងបាញ់គំរាមទៅលើសន្តិសុខ នឹងបាញ់បោះសេរី តាមទីសាធារណៈខាងលើ ដើម្បីផ្តល់យុត្តិធម៍ ដល់ជនរងគ្រោះ ។

ពួកគាត់បន្តថា៖ ជនបង្កជានគរបាល មានតួនាទីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងចូលរួមអនុវត្ត គោលនយោបាយ ភូមិឃុុំ/សង្កាត់ មានសុវត្ថិភាព បែរជាមកប្រព្រឹត្ត បំពានច្បាប់ទៅវិញ? ដូច្នេះគួរតែសមត្ថកិច្ច នឹងអគ្គស្នងការនគរបាលជាតិ មិនគួយោគយល់ នឹងលើកលែង ឲ្យជនប្រព្រឹត្ត ផ្ទុយពីច្បាប់នេះឡើយ។

យោងតាមអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងកន្លងមកថា ទោះជាជននោះ មានអំណាច ប៉ិនណា ឬមានខ្នងបង្អែក បុិនមេឃក៍ដោយ មិនថាពាក់ ស័ក្ដិ ឬពាក់ផ្កាយនោះទេ ទោះពាក់លោកខែ ក៍ទទួលទោសដែរ ឲ្យតែជននោះបានប្រព្រឹត្ត ហើយត្រូវបានតុលាការរកឃើញ ថាមានកំហុសមិនមែន។

ពាក់ព័ន្ធករណីប្រើអំពើហឹង្សា នឹងបាញ់គំរាមសន្តិសុខខាងលើ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយបំភ្លឺ ពីឈ្មោះលី ប៉ុនអេង ( ហៅធី ) បានទេដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោយធ្វើការ៕ ដោយអ្នកប្រមាញ់ 097 777 6000

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author