លោកស្រី ស៊ុយ សុផាន កំពូលល្បីខាងរំលោភយកដី ប្រជាពលរដ្ឋដល់ពេលចូលខ្លួនដោះស្រាយហើយ

ដោយ៖ ស ជាតិ ថ្ងៃត្រង
ចេញផ្សាយដោយ ៖ CSN

ភ្នំពេញ ៖ ថ្មីៗនេះរដ្ឋាភិបាលកម្ពុជា បានចេញលិខិតឲ្យលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិចចូលខ្លួនមកដោះស្រាយ បញ្ហាជម្លោះដីធ្លី ជាមួយប្រជាពលរដ្ឋ និងជាមួយអាជ្ញាធរពាក់ព័ន្ធ តាមសំណើរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

តាមក្នុងលិខិតនៅថៃ្ងទី២ ខែកុម្ហៈ ទីសី្ដការគណៈរដ្ឋមន្រី្តបានតម្រូវឲ្យលោកស្រី ស៊ុយ សុផាន តម្រូវអោយចូល រួមដោះស្រាយ ជាមួយប្រជាពលរដ្ឋ និងជាមួយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធដោយសុឆន្ទៈ បញ្ចប់វិវាទនិងស្មារតីទទួលខុសត្រូវ។

យោងនៅក្នុងលិខិតនេះដដែល បានបញ្ជាក់ថា ៖ រដ្ឋបាល សុរិយាដី ផ្អាកការចុះបញ្ជី ឬធើ្វការផ្ទេរដី ដែលមិនទាន់បានដោះស្រាយរួច ចៀសវាងធើ្វឲ្យវិវាទកាន់តែរីករាលដាលតទៅទៀត។ ហើយក្រសួងបញ្ជាក់ថាប្រជាពលរដ្ឋចំនួន៥៥៦គ្រួសារ សិ្ថតនៅក្នុងខណ្ឌច្បារអំពៅ និងស្រុកពញាឮ ខេត្តកណ្តាល ដែលមានជំលោះដីធី្ល ជាមួយលោកស្រី ស៊ុយ សុផាន ជាច្រើលើក នឹង ជាច្រើនឆ្នាំមកហើយ។ ហើយដែលកន្លងមកលោកឧកញ៉ា ស្រី ស៊ុយ សុផាន បានប្រើអំណាច ធ្វើអោយប្រជាពលរដ្ឋរងទុក្ខ ដូចជា« ម្ចាស់ដីកម្មសិទ្ធ ប្រជាពលរដ្ឋ ពិតប្រាកដជាប់គុគ» ព្រមទាំងប្រើអំណាច«យក
ឈ្មោះអ្នកធំមកប្រើ » ជាអាទ៏«គំរាម,នឹង បន្លាច មន្ត្រី សមត្ថកិច្ច ប្រជាពលរដ្ឋ នឹង អាជ្ញាធរ មិនអោយលូកដៃការពារកម្មសិទ្ធិដីធ្លីជួយប្រជាពលរដ្ឋ។

ជាក់ស្តែង ដូចករណីមានពាក្យបណ្ដឹង របស់ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងឃុំព្រែកថ្មី និង ឃុំ វាលស្បូវ   ក្នុង ស្រុកកៀនស្វាយ អតីតះ ខេត្តកណ្ដាល នោះ។កន្លងមកដែល យាយ ផាន អ៊ី ម៉ិច នេះបានប្រើប្រាស់យកអំណាច ថ្នាក់ដឹកនាំកំពូលៗ មករំលោភទិញដីរបស់ប្រជាពលរដ្ឋចោះៗ ហើយឃុបឃិតអោយភូមិបាល ចេញប្លង់កម្មសិទ្ធ រំលោភព័ទ្ធយកដីធ្លីរបស់ប្រជាពលរដ្ឋ យ៉ាងអនាធិបតេយ្យបំផុត។

ជាងនេះទៅទៀត នូវមានការរំលោភប្រើប្រាស់ អំណាចថ្នាក់លើយ៉ាងកម្រោល ថែមទៀតលើក្រុមអាជ្ញាធរមួយចំនួន ដែលអំណាចលុយ ទាំងព្រមរបស់គាត់បានធ្វើអោយ មេភូមិបាល និង ចៅហ្វាយស្រុក ចៅហ្វាយខេត្ត និង រងជាច្រើនរូប ត្រូវបានរបូត តំណែង ជាបន្ត បន្ទាប់ ដោយសារតែមិនព្រមធ្វើតាម មហិច្ឆតារំលោភយកដីធ្លីរបស់យាយផាននោះ។

ដោយឡែក ព័ត៌មានពឹស្ដារ នៃការប្រើអំណាចទៅកាងរំលោភយកដីធ្លី របស់ប្រជាពលរដ្ឋ រហូតដល់ក្រីក្រព្រាត់ប្រាស នឹងត្រូវរងគ្រោះ ត្រូវជាប់គុគ ដោយសារតែកម្មសិទ្ធិដីធ្លី របស់ខ្លួនបែបនេះ លេខក្រោយយើងនឹងលើកយកមកចុះផ្សាយទាំងស្រុង៕

 

IMG_20170207_154900

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author