បុរសរត់កង់បីម្នាក់បានស្លាប់បន្ទាប់ពីកោសខ្យល់ហើយ

ភ្នំពេញ ៖ បុរសរត់កង់បីម្នាក់ ត្រូវបានគេសង្ស័យថាខ្យល់គរ បណ្ដាោឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៦នឹង១០នាទីល្ងេច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៦៨ ខាងជើងផ្សាររាត្រី ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសម្ដីអ្នករត់កង់បី បានឲ្យដឹងថា ជនរងគ្រោះមាន
ឈ្មោះ កុសល មុខរបរត់កង់បី មានទីលំនៅ សង្កាត់ព្រែកព្នៅ មុនពេលកើតហេតុ ជនរងគ្រោះបាននិយាយប្រាប់គេថា វិលមុខ ភ្លាមៗនោះប្រជាពលរដ្ឋ នៅទីនោះបានជួយកោសខ្យល់ឲ្យជនរងគ្រោះផងដែរ ក្រោយពីកោសរួចបានប្រហែលកន្លះម៉ោង ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ នៅកន្លែងកើតហេតុតែម្ដង។/ ដោយ អាន វិសាល

 

BlurImage(8-2-2017_6-33-22) BlurImage(8-2-2017_6-32-2)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author