ថៅកែលក់គ្រឿងសង្ហារឹមអ្នកនាង សឿន ចំរើន ( ហៅចោមខ្វាន់ ) បងស្រីបង្កើតកញ្ញាសិចស៊ីដេនីខ្វាន់ សមត្ថកិច្ចឃាត់ខ្លួនពីបទឆបោក

ចេញផ្សាយដោយ ៖ អង្គភាព CSN

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលកាន់តែខ្លាំង នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក បន្ទាប់ពីមានលេចចេញនូវព័ត៌មានថា បងស្រីបង្កើតរបស់តារាសម្តែងសិចស៊ី ដេនីខ្វាន់ គឺអ្នកនាងសឿន ចំរើន ( ហៅចោមខ្វាន់ ) ត្រូវបានមន្ត្រីនគរបាល បានធ្វើការចាប់ឃាត់ខ្លួនក្នុងករណីឆបោក ។

ប្រភពលើកឡើងថា ការចាប់ឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខក្រសួងការពាជាតិ ផ្លូវសហព័ន្ធរុស្ស៊ី ។ ការចាប់ខ្លួនអ្នកនាង សឿន ចំរើន (ហៅចោមខ្វាន់) តាមដីការនាំខ្លួនរបស់សាលាតំបូងរាជធានីភ្នំពេញ លេខ៩៥៧ ដ ច ន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្នុងសំណុំរឿងលេខ៣៤៧៤ ចុះថ្ងៃទី២២ ខែក្កដា ឆ្នាំ២០១៦ ដើម្បីប្រគល់អោយសាលាតំបូងចាត់ការតាមនិតិវិធី បន្ទាប់មកបញ្ជូនទៅមណ្ឌលកែប្រែម២ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក។

គួរបញ្ជាក់ដែរថា អ្នកនាង សឿន ចំរើន (ហៅចោមខ្វាន់) ភេទស្រីអាយុ៣៧ឆ្នាំ គឺជាបងស្រីបង្កើត របស់តារាសិចស៊ីដេនីខ្វាន់ ហើយក៏ជាអ្នកលេងហ្វេសប៊ុក លេចធ្លោរជាមួយនឹងរូបថតសិចស៊ីជាច្រើន ពិសេសនាងត្រូវបានគេស្គាល់តាមរយៈឃ្លីបវីដេអូខ្លីៗ ជាច្រើនបន្តបន្ទាប់ ជាមួយនឹងតារាសម្តែង ដេនីខ្វាន់ និងធ្លាប់បានធ្វើការរិះគន់ និងជេរមិនសំច្ចៃមាត់ ទៅកាន់អ្នកលេងហ្វេសប៊ុកដូចគ្នាដែរ ។

គួរំលិកផងដែរថា អ្នកនាង សឿន ចំរើន ( ហៅចោមខ្វាន់ ) បងស្រី ដារ៉ាស៊ិចស៊ី ដេនីខ្វាន់ ពាក់ព័ន្ធមុខជំនួញគ្រឿងសង្ហារឹម ក៍ធ្លាប់មានការចោទប្រកាន់ ពីប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង ថាបានឆបោក យកលុយ១ម៉ឺន ដុល្លារ ដាក់គ្រឿងសង្ហារឹម មិនគ្រប់ផងដែរ នឹងមិនគោរព ទៅតាមកិច្ចសន្យារបស់ខ្លួនថែមទៀត នេះជាករណីទី២ហើយ ដែលបែកធ្លាយរឿងឆបោក របស់នាង សឿន ចំរើន ( ហៅចោមខ្វាន់ ) បងស្រីបង្កើត កញ្ញាឯក ខាងស៊ិចស៊ិ ខុសពីនារីខ្មែរ ដែរមានទីលំនៅផ្ទះលេខ 2293 D ផ្លូវណតប្រ៊ីត សង្កាត់ទឹកថ្លា ខ័ណសែនសុខរាជធានីភ្នំពេញ។

ពាក់ព័ន្ធករណីឃាត់ខ្លួន អ្នកនាង សឿន ចំរើន អ្គភាព CSN មិនអាចទំនាក់ទំនង សុំការបំភ្លឺពីអ្នកស្រីបានទេ ដោយទូរស័ព្ទទៅ ទូរសព្ទអ្នកស្រីជាប់រវល់ អង្គភាពយើងរង់ចាំការបំភ្លឺ ពីក្រុមគ្រួសាអក្នស្រីនៅពេលក្រោយ រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់ 097 777 6000

 

1486513039270 IMG_20170208_074937

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author