ចេញផ្សាយដោយ ៖ អង្គភាព CSN
ប៉ោយប៉ែត ៖ បច្ចុប្បន្នត្រីស្ទើគ្រប់ប្រភេទ បាននឹងកំពុង នាំចូលពីប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត សង្ស័យមានការបើកដៃ ពីមន្ត្រីកាំកុងត្រូល ទើបមានការដឹកជញ្ជូន តាមរទះធំៗរាប់សិបតោនក្នុង១ថ្ងៃៗ ពីសំណាក់ឈ្មួញមកក្រុងប៉ោយប៉ែត ហើយដឹកជញ្ជូនបន្ត តាមរថយន្តធំៗ ឆ្ពោះទៅចែកចាយតាមខេត្តនានា ដោយគ្មានឃើញជំនាញ ឬស្ថាប័នពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យឡើយ។
ដោយឡែក ប្រជាពលរដ្ឋ អ្នករកស៊ីដឹកត្រី បាននាំគ្នា រអ៊ូរទាំថា៖ លោក នូវ លាង នាយសង្កាត់រដ្ឋបាលជលផលប៉ោយប៉ែត កំពុងត្រូវប៉ាន់ តាមរបៀបពុករលួយ តាមរយៈ ជាន់ករហុតឈាម ពីឈ្មួញដឹកត្រី ដោយតម្រូវឲ្យបង់ថ្លៃក្បាលឡាន លើសពីច្បាប់បានកំណត់។
ពលរដ្ឋដឹកត្រីទាំងនោះ បានបន្តឲ្យដឹងថា៖ លោក នូវ លាង នាយសង្កាត់រដ្ឋបាលជលផល ក្រុងប៉ោយប៉ែត បានតម្រូវឲ្យពួកគេបង់ ក្នុង១ឡានកាមរី ចាប់ពី៤ម៉ឺនរៀល ទៅ៦ម៉ឺនរៀល បើឡាននីសាន់ត្រូវបង់ ១០ម៉ឺនរៀល ក្នុង១ឡាន បើឡានកូរ៉េ ឬហ៊ីយ៉ានដាយ ត្រូវបង់ថ្លៃលើសពីនេះទៅទៀត ប្រហែល២០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល ក្នុង១ឡាន។
ប្រភពខាងលើ បានលើកឡើងថា អ្វីដែលគួរឲ្យកត់សំគាល់ និង ការចាប់អារម្មណ៍វិញនោះ គឺពុំដែលឃើញ មន្ត្រីជំនាញ លោក នូវ លាង ចេញនូវវិក័យប័ត្រ ឬចុងសន្លឹកបង្កាន់ដៃ បង់ប្រាក់ឲ្យពួកគាត់ ម្តងណានោះទេ ដោយទង្វើបែបនេះ ប្រជាពលរដ្ធបាននាំគ្នា ដាក់ការ
សង្ស័យថា លោក នូវ លាង គឺ យកប្រាក់ទាំងនោះដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន និងសំរាប់ចែក ជាមួយមេលើ តែប៉ុណ្ណោះ ងាយស្រួលជាន់ករ យកលុយ ពីប្រជាពលរដ្ឋរកស៊ីដឹកត្រីបន្តទៅទៀត តែភ្លេចគិតថា ទង្វើបែបនេះ កំពុងតែបំផ្លាញ សន្លឹកឆ្នោត គណបក្ស ប្រជាជនកម្ពុជា ហើយ។
ក្រុមអ្នករកស៊ីដឹកត្រីខាងលើ បានបន្តឲ្យភ្នាក់ងារយកព័ត៌មាន CSN យើងដឹងទៀតថា ការដឹកជញ្ជូនត្រីរបស់ពួកគាត់ ក្នុងមួយជើង ពីក្រុងប៉ោយប៉ែត រហូតដល់ក្រុង ភ្នំពេញ ពួកគាត់ត្រូវចំណាយប្រាក់ សរុបអស់ ១៥ម៉ឺនរៀល ទៅ២០ម៉ឺនរៀល សម្រាប់រថយន្តធុនតូច ។
ប្រភពដដែល បានលើកឡើងទៀតថា៖ មន្ត្រីជំនាញដែលពូកែខាងដើរទារលុយ ពីពួកគាត់ប្រចាំថ្ងៃនោះ ត្រូវបានគេស្គាល់ថា ឈ្មោះ នូវ លាង ជានាយសង្កាត់រដ្ឋបាលជលផល ក្រុងប៉ោយប៉ែត ចំណុចដែរត្រូវបាន ក្រុមមន្ត្រីជំនាញ ដើរប្រមូលលុយពីឈ្មួញដឹកត្រី នៅក្រុងប៉ោយប៉ែត រួមមាន ប្លុកផ្សាររ៉ាថ្មី ផ្សារមង្គល ផ្ទះសំណាក់ លីហួត និងក្រោយផ្កាយបី ក្នុង១ថ្ងៃៗ លុយដែលមន្ត្រីខាងលើ ដើប្រមូល ពីពួកគាត់ សរុបមិនក្រោមពី៧០ម៉ឺនរៀលទេ បើគិតក្នុង១ខែ មន្ត្រីរូបនេះ អាចរកចំណូលបាន គិតជាធម្យមភាគគឺ ស្មើទៅនិងជាង២១លានរៀល? សម្រាប់ លោក នូវ លាង យកដាក់ហោប៉ៅ ចាយយ៉ាងរីកថ្លើម។
ប្រភពផ្ទៃក្នុង បានបង្ហើបឲ្យដឹកថា លុយចំណូបានពីឈ្មួញដឹកត្រី ក្នុង១ខែៗរាប់លាន ត្រូវបាន លោក នូវ លាង ជាអ្នករៀបចំចាត់ចែង ដោះស្រាយថ្លៃជួលផ្ទះធ្វើស្នាក់ការ ក្នុង១ខែ ៦០រៀល សល់ប៉ុន្មានពួកគេ ចែកគ្នាដាក់ហោប៉ៅ ហើយត្រូវបាន លោក នូវ លាង ប្រាប់មន្ត្រីក្រោមឱវាទថា ចំនួន ៤២០០០០០រៀល ( បួនលាន ពីរសែនរៀល ) គឺសម្រាប់បង់ឲ្យទៅមេលើ ប្រចាំខែ តែពួកមន្ត្រីទាំងអស់នោះ ធ្វើក្បាលតែងីងើគ្រប់ៗគ្នា នេះជាល្បិចស៊ីដាច់កូនចៅ មិនដឹងថាមេលើនោះ មេថ្នាក់ណាទេ ។
បើដូចការចោទប្រកាន់ ពីប្រជាពលរដ្ឋ រកស៊ីដឹកត្រី ដែលថា លោក នូវ លាង នាយសង្កាត់ រដ្ឋបាលជលផល ក្រុងប៉ោយប៉ែត ប្រព្រឹត្តអំពើពុករលួយ ជាន់ក គាបជំរិតយកលុយ តាមតែអំពើចិត្តមែននោះ ទង្វើបែបនេះ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ មិនគួមើលរំលងឡើយ គួតែដាក់ការអង្កេតទៅលើលោក នូវ លាង នាយសង្កាត់ រដ្ឋបាលជលផល ក្រុងប៉ោយប៉ែត នឹងបក្ខពួក ជាបន្ទាន់ផង ជាងវាងកន្លេធំបន្លំដេកតទៅទៀត។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោក នូវ លាង នាយសង្កាត់រដ្ឋបាលជលផល ក្រុងប៉ោយប៉ែតបានទេ គ្មានលេខទូរស័ព្ទធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។/ដោយអ្នកប្រមាញ់ 097 777 6000