ឧកញ៉ា លី ឈុនអ៊ូ ( ហៅ ឧកញ៉ា អ៊ូ ) ដឹកជញ្ជូនឈើទៅលក់នៅស្រុកយួន តាមច្រកម៉ឺនជ័យខេត្តព្រៃវែងយ៉ាងរលូន ដោយមានការឃុបឃិតពីមន្ត្រីជំនាញ នឹងសមត្ថកិច្ចប្រចាំច្រក

ចេញផ្សាយដោយ ៖ អង្គភាព CSN

ព្រៃវែង៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា ឧកញ៉ា លី ឈុនអ៊ូ អតីតឈ្មួញជួញដូរឈើប្រណីត ដ៏ល្បីល្បាញ ដែលបានផ្អាកសកម្មភាព មួយរយៈពេលនោះ បច្ចុប្បន្ន ឈ្មួញរូបនេះ កំពុងចាប់ផ្តើម មុខរបរចាស់ឡើងវិញហើយ បានធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកម៉ឺនជ័យ ខេត្តព្រៃវែង ដោយមានការសម្របសម្រួល នឹងឃុបឃិត ពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។

ប្រភពបានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ រថយន្តយីឌុប២គ្រឿង របស់ ឧកញ៉ា លី ឈុនអ៊ូ បានដឹកជញ្ជូនឈើប្រភេទសុក្រំ ចេញទៅស្រុកយួនតាមច្រកម៉ឺនជ័យ ខេត្តព្រៃវែង យ៉ាងរលូន ដោយមានការត្រូវរ៉ូវ ជាមួយសមត្ថកិច្ច ប្រចាំច្រកនោះ។

ប្រភពពីសមត្ថកិច្ច នឹងមន្ត្រីរាជការ នៅខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា មេឈ្មួញ លី ឈុនអ៊ូ បាន ដឹកជញ្ជូនឈើពីខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ចូលទៅ ខេត្តព្រៃវែង ហើយចេញទៅស្រុកយួន តាមច្រកម៉ឺនជ័យ យ៉ាងរលូន គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានរំខានឡើយ ។ រាល់ក្បួនរថយន្ត ឧកញ៉ា លី ឈុនអ៊ូ ធ្វើសកម្មភាព ដឹកជញ្ជូនឈើម្ដងៗ គេសង្កេតឃើញនាយរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៍ដូចជានាយរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងនាយរដ្ឋបាលព្រៃឈើខេត្តព្រៃវែង ត្រូវបានសម្ងំស្ងៀម មិនហ៊ានបើកភ្នែកមើលទេ មិនដឹេងថា បានទទួលផលប្រយោជន៍ ពីឧកញ៉ា លី ឈុនអ៊ូ ជាកញ្ចប់ប្រចាំខែ ប៉ុន្មានពាន់ ប៉ុន្មានម៉ឹនដុល្លាទេ ទើបពួកគេ មិនចាត់វិធានការបង្ក្រាបបែបនេះ ។

ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ គួរពិនិត្យមើលខ្លះផង ព្រោះបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ទៅលក់នៅស្រុកយួន កំពុងរាលដាលឡើងវិញហើយ។

ពាក់ព័ន្ធករណីបទល្មើសព្រៃឈើ កើតមានយ៉ាងអនាធិបតេយ្យ ពីសំណាក់ ឈ្មួញជាឧកញ៉ាៗ ឃុបឃិត ជាមួយមន្ត្រីជំនាញ នឹងថ្នាក់ដឹកនាំខេត្តកំពូលៗ ត្រូវបានមជ្ឈដ្ឋាននានា បានកត់សម្គាល់ថា បទបញ្ជារបសសម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើស បំផ្លាញព្រៃឈើ និងបទល្មើស រត់ពន្ធឈើប្រណីតទៅស្រុកយួន កំពុងបរាជ័យទាំងស្រុង ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ មិនអនុវត្តន៍ តាមបទបញ្ជា នោះទេ។

ដូច្នេះហើយទើបមានការអំពាវនាវ ពីប្រជាពលរដ្ឋ ឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ ពិនិត្យមើលបញ្ហានេះផង ព្រោះមេឈ្មួញ លី ឈុនអ៊ូ ដែលធ្លាប់ត្រូវបានសមត្ថកិច្ចបង្ក្រាប និង ចាប់ខ្លួន នៅខេត្តសៀមរាប ពាក់ព័ន្ធជំនួញឈើគ្រញូងខុសច្បាប់នោះ បច្ចុប្បន្នវិលត្រឡប់ ទៅរកមុខរបរចាស់វិញហើយ។

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចរកការបំភ្លឺពី លោក ឧកញ៉ា លី ឈុនអ៊ូ នឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ៕ដោយអ្នកប្រមាញ់ 097 777 6000

 

IMG_20170209_070039

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author