ចេញផ្សាយដោយ ៖ អង្គភាព CSN
បាត់ដំបង ៖ ប្រជាពលរដ្ឋក្រុងបាត់ដំបង នឹងមហាជន បានធ្វើការរិះគន់ យ៉ាងខ្លាំង ហើយចំៗ ទៅលើលោក ច័ន្ទ សុផល អភិបាលខេត្ត នឹងលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងថា៖ ចៅហ្វាយខេត្ត ក្នុងនាមជា គណបញ្ជាការឯកភាព នឹងស្នងការ ក្នុងការបង្ក្រាបបទល្មើស បែជារក្សាទុកល្បែងស៊ីសង? បៀរអាសប៉ោង នឹងល្បែងផ្សេងៗទៀត? នៅចំណុចចំការក្រូច វាស្រែមួយពាន់ ស្ថិតក្នុងភូមិចំការសំរោង សង្កាត់សំរោង ក្រុងបាត់ដំបង មិនខ្វល់ ពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព តាមការណែនាំ នឹងបទបញ្ជា របស់សម្ដេចក្រឡាហោម ស ខេង ឡើយ?។
ប្រភពពីអាជ្ញាធរ បានឲ្យដឹងថា៖ សមត្ថកិច្ចនៅទីនោះកំពុងឃុបឃិត? ជាមួយម្ចាស់អាជីវកម្ម បើកល្បែងបៀរ អាប៉ោង ល្បែងផ្សេងៗ ដែលគេស្គាល់ថា ឈ្មោះ តាល់ ជាប៉េអឹម? តែគេមិនដឹងថា ប៉េអឹមខេត្តឬក្រុងទេ ដោយមានឈ្មោះ តា ត្នោតជុំ ជាមេការមើលខុសត្រូវ នៅទីនោះ ហើយបើកលេងនេះ មានចំណែកភាគហ៊ុនបីចូលរួម សុទ្ធតែអ្នកមានអំណាចធំៗ នៅទីនោះ?។
កាលពីពេលថ្មីៗនេះ ប្រភពបានឲ្យដឹងថា ដោយមានការចេញផ្សាយ ពីកាសែត នឹងគេហទំព័រ ក្នុងស្រុកជាបន្តបន្ទាប់ ពាក់ព័ន្ធល្បែងស៊ីសង ក្នុងខេត្តបាត់ដំបង ត្រូវបានស្នងការខេត្ត ចេញបញ្ជា ឲ្យកូនចៅចុះបង្ក្រាប ល្បែងនៅជុំវិញខេត្ត ក្រុងជិតអស់ហើយ ដោយឡែកល្បែងនៅចំការក្រូច វាលស្រែមួយពាន់ មិនឃើញ ឯក
ឧត្តម ស ថេត ចេញបញ្ជា ឲ្យកូនចៅចុះបង្រ្កាប ទីតាំងនោះនៅឡើយ សង្ស័យមានភាគហ៊ុន ក្នុងនោះដែលហើយមើលទៅ? បានជាមិនមានសកម្មភាពបង្ក្រាប?។
ប្រភពខ្សឹបខ្សៀវបានឲ្យដឹងថា មូលហេតុមិនមានវិធានការណ៍បង្ក្រាប ប្រហែល លោក ស ថេត ស្នងការនគរបាលខេត្ត កំពុងរវល់គិតគូរកកន្លែងថ្មី ព្រោះជិតនឹងប្ដូរផ្លាស់ ពីខេត្តបាត់ដំបងហើយ? រីឯ លោក ច័ន្ទ សុផល ចៅហ្វាយខេត្ត ក៍នឹងជិតចូលនិវត្តផងដែរ? ។
ពាក់ព័ន្ធល្បែកស៊ីសងខាងលើ កន្លងមកអ្នកយកព័ត៌មានយើង ក៍ធ្លាប់បានផ្ដល់ព័ត៌មាន ឲ្យលោក ប៉ាង ហៀង អធិការក្រុងបាត់ដំបង ម្ដងរួចមកហើយ ដោយលោកបានឆ្លើយតប នឹងអ្នកសារព័ត៌មានថា អគុណណាស់ ដែលអ្នកសារព័ត៌មាន ចេះផ្ដល់ព័ត៌មាន និងសហការណ៍ ជាមួយសមត្ថកិច្ច ចាំខ្ញុំចាត់កម្លាំង ចុះទៅទីនោះ តែការចាំ គឺចាំមែន ចាំរហូត ។
មតិមហាជនបានលើកឡើងថា មួយថ្ងៃៗ គេសង្កេតឃើញ ក្រុមអ្នកញៀនល្បែង ទៅលេងនៅទីនោះ សុទ្ធតែជិះរថយន្ដ សេរីទំនើបៗ ដាក់ត្រៀបត្រា នៅមុខផ្ទះអ្នកភូមិ ក្បែរចំការក្រូចនោះ ដោយមិនមានការខ្លាចញញើច្បាប់សោះ ចំពោះកន្លែងផ្សេងៗ ជុំវិញក្រុងបាត់ដំបងឃើញថាសមត្ថកិច្ច បានចុះបង្រ្កាប ទីតាំងល្បែជាច្រើន កន្លែង ដោយឃើញថា ទីតាំងទាំងនោះ មិនហ៊ានលេងទៀតទេ។ ដោយឡែក ល្បែងស៊ីសង នៅចំណុចទីតាំងខាងលើ ពុំដែលឃើញ សមត្ថកិច្ច ព្រមទាំងចៅសង្កាត់ លោកមេប៉ុស្តិ៍ លោក អធិការក្រុង និងមន្រ្ដីពាក់ព័ន្ធ ហ៊ានចុះទៅបង្រ្កាបឡើយ?។
កន្លងមក ឧត្តមសេនីយ៏ទោ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺលោក ស ថេត ធ្លាប់មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា ការងារនេះ លោកនឹងធ្វើឲ្យអស់ គឺលោកបាន ចាត់ចែងកម្លាំងរួចហើយ ឲ្យតែមានពេលទំនេរ។ ហើយលោក ក៍បានប្រជុំ ជុំរុញឲ្យកម្លាំងនគរបាលប៉ុស្តិ៍ អធិការដ្ឋាន តាមគោលដៅនិមួយៗ ត្រូវយកចិត្តទុកដាក់ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទផងដែរ។
ពាក់ព័ន្ធករណីល្បែងស៊ីសង បៀរអាប៉ោង នឹងល្បែងផ្សេងៗទៀតខាងលើ អង្គភាព CSN មិនអាចរកការបំភ្លឺពីលោក តាល់ ម្ចាស់អាជីវកម្ម បើកបៀរអាប៉ោងបានទេថ្ងៃនេះ អង្គភាពយើង រង់ចាំការបំភ្លឺ នៅពេលក្រោយ។ ដោយឡែក ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត អង្គភាពយើង បានធ្វើការទំនាក់ទំនង តាមទូរស័ព្ទ នៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង១១ នឹង០០នាទី ចូលលើកទី១ គ្មានអ្នកលើក ចូលលើកទី២ លើកទទួលដោយឯឧត្តម តែក្រោយពីឮថា អ្នកព័ត៌មាន ទូរស័ព្ទត្រូវបានបិទទៅវិញ មិនអាចសំការបំភ្លឺ ពីឯឧត្តមបានទេ៕ដោយអ្នកប្រមាញ់ 097 777 6000