មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ស្រី សុខុន នាយវរ:៨១៧ នឹងលោក យ៉ មឿន មេបញ្ជាការវរ:៥០៦ បើកដៃឲ្យឈ្មោះ អុល នឹងឈ្មោះ ម៉ីសឹង សហការគ្នាលួចបើកច្ររបៀង ចេញចូលទំនឹញគេចពន្ធ នឹងឃុបឃិតបើកដៃ ឲ្យឈ្មួញជីករ៉ែមាស

ចេញផ្សាយដោយ ៖ អង្គភាព CSN

បាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅ ស្រុកភ្នំព្រឹក បានខ្សឹបខ្សៀវ នឹងនិយាយតៗគ្នាថា៖ មកទល់ពេលនេះ គេនៅមិនទាន់ដឹងទេថា៖ លោក ស្រី សុខុន នាយនគរបាលការពារព្រុំដែន វរះ៨១៧ នឹងលោក យ៉ មឿន មេបញ្ជការការពារព្រុំដែន វរះ៥០៦ កំពុងត្រូវប៉ាន់ បានប៉ុន្មានពាន់ប៉ុន្មានម៉ឺន ដុល្លាទេ ក្នុង១ខែៗ? ក្នុងការបើកដៃ ឲ្យកូនចៅក្រោមឱវាទ លួចបើកច្រករបៀង ក្បែច្រកភ្នំព្រឹក នៅចំណុចភ្នំ៥៣ ក្នុងភូមិសាស្ត្រ ភូមិអូរចោទ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពពីប្រជាពល រស់នៅក្បែរតំបន់នោះ បានឲ្យដឹងថា៖ ច្រករបៀងមួយនេះ ក្រោយពីប៉ូលីស ឈ្មោះ អុល នាយប៉ុស្តិ៍ភ្នំព្រឹក ក្រោមការគ្រប់គ្រង របស់លោក ស្រី សុខុន មេវរ:ការពារព្រុំដែននឹងលោក ម៉ីសឹង ជាទាហាន ក្រោមការគ្រប់គ្រង របស់លោក យ៉ មឿន មេបញ្ជាការវរ: សហការណ៍គ្នា លួចបើកច្រក? បានរយ:ពេលជាង១ខែ គេសង្កេតឃើញ មានរថយន្តខ្មែរ-ថៃ ដឹកទំនិញគេចពន្ធ ចេញចូលទាំងថ្ងៃទាំងយប់ ដោយមានការឃុបឃិត ធ្វើឲ្យបាត់បង់ថវិកា ចំណូលជាតិរាប់សិបម៉ឺនដុល្លារ ក្នុង១ខែៗ? គឺធ្លាក់ទៅលើដៃឈ្មួញ នឹងបក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ ក៍មានសេចក្ដីរាយការណ៍ ពីប្រភពប្រជាពលរដ្ឋ នឹងអាជ្ញាធរមូលដ្ឋាន បានឲ្យអង្គភាព CSN ដឹងថា៖ សព្វថ្ងៃចំណុចភូមិសាស្ត្រ ក្នុងដែនស៊ិតទ័រ តាមក្រវ៉ាត់អូរព្រុំដែន ត្រូវបានប៉ូលីសឈ្មោះ អុល ក្រោមការដឹកនាំ របស់លោក ស្រី សុខុន នឹងទាហានឈ្មោះ ម៉ីសឹង ក្រោមការដឹកនាំ របស់លោក យ៉ មឿន សព្វថ្ងៃគេសង្កេតឃើញ ធ្វើអ្វីតាមតែអំពើចិត្ត? ដូចជារ៉ែមាសឋិតនៅភូមិអូរចោទ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ត្រូវបានក្រុមឈ្មួញ ជីកកកាយ ជារៀងរាល់ថ្ងៃ ដោយមានការបើកដៃ នឹងឃុបឃិត ពីសំណាក់ប៉ូលីស នឹងទាហាន នៅទីនោះ? គ្មានសមត្ថកិច្ច ឬ ស្ថាប័នពាក់ព័ន្ធណា ហ៊ានទប់ស្កាត់ នឹងបង្ក្រាបឡើយ។

បញ្ហាប៉ូលីសនឹងទាហាន ឃុបឃិយបើកដៃ ឲ្យក្រុមឈ្មួញ ជីកកកាយរ៉ែមាសខាងលើ ប្រជាពលរដ្ឋរស់នៅ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សម្ដែងការ ព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចបាត់អូរព្រុំដែន ដែរត្រូវបានក្រុមឈ្មួញទាំងនោះ ជីកកកាយលុប ស្ទើអស់ទៅហើយ ពួកគាត់បានបញ្ជាក់ ផងដែរថា រវាងប្រទេសយើងទាំងពីរ កម្ពុជា-ថៃ គឺសម្គាល់ទៅលើអូរ ជាព្រុំដែន ឥឡូវត្រូវបានជីកកកាយលុបបាត់អូរចាស់ មកកើតអូរថ្មី នៅក្នុងទឹកដីយើង ដោយក្រុមឈ្មួញជីករ៉ែមាសបែបនេះ តើថ្ងៃក្រោយ ទៅជាយ៉ាងណា បើនៅតែមានការឃុបឃិត នឹងបើកដៃពីសំណាក់អ្នមានអំណាច ដូចជាលោក ស្រី សុខុន នឹងលោក យ៉ មឿន បន្តទៅទៀត? ហើបើគ្មានមន្ទីរក្រសួងពាក់ព័ន្ធ ក៍ដូចលោក អភិបាលខេត្ត ធ្វើការទប់ស្កាត់ សកម្មភាព ជីកកកាយរ៉ែមាសខាងលើនេះ ទាន់ពេលវេលាទេ បញ្ហានេះ ច្បាស់ជាធ្ងន់ធ្ងរ ជាងនេះទៅទៀតមិនខាន។

ពាក់ព័ន្ធនឹងការលើកឡើង របស់ប្រជាពលរដ្ឋខាងលើអង្គភាព CSN មិនអាចស្វែងរកការបំភ្លឺ ពីលោក ស្រី សុខុម នឹងលោក យ៉ មឿន បានទេថ្ងៃនេះ ព្រមទាំងលោក អុល នឹងលោក ម៉ីសឹង ផងដែរ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ បកស្រាយបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។/ ដោយអ្នកប្រមាញ់ 097 777 6000

 

2017-02-10_10.08.18 2017-02-10_10.21.05 2017-02-10_10.19.52 2017-02-10_10.18.19


 

Share on Facebook