បុរសម្នាក់ត្រូវរថយន្តសាំងយុងបុកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍គ្ហរោះថ្នាកចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្តសាំយ៉ុង មួយគ្រឿងបានបើកបុកយ៉ាងពេញទំហឹង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ នឹង១៥នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៩៣ និងលេខ៩៤ ត្រង់ចំណុចផ្លូវកោង ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

យោងតាមប្រភពព័ត៌មាន នៅកន្លឍែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូរបស់ខ្លួន ដោយមានសណ្តោងរ៉ឺម៉កពីក្រោយ ក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើ ដែលបើកក្នុងទិសដៅ បញ្ច្រាសទិសគ្នា បានបើកជែងរថយន្តនៅខាងមុខ ក៏ជ្រុលចង្កូត ទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាល
អោយសា្លប់ នៅនឹងកន្លែងហហេតុតែម្តង ចំណែកឯអ្នកបើកបររថយន្ត បានបើកគេចខ្លួនបាត់ស្រមោល ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ងន ចាន់ឌៀរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកយ៉ាម៉ាហា ស៊ីព្រុស គ្មានស្លាកលេខ រីឯរថយន្តបង្ក ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0271 ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក រត់គេចខ្លួនបាត់ស្រមោល។

សពជនរងគ្រោះ ក្រោយពីសមត្ថកិ ធ្វើការវាស់វែងរួច បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែយរថយន្តបង្ក នឹងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ដើម្បីដោះស្រាយទៅតាមនីតិវិធី៕

 

IMG_20170210_144222 IMG_20170210_144155

សូមជួយស៊ែរព័ត៌មាននេះផង: