ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តតាកែវ ៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកគីរីវង់ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បើកកិច្ចប្រត្តិបត្តការ កាប់ដកដុតបំផ្លាញចោល ដើមកញ្ឆា ចំនួន២២,៤១៨ដើម ដែរពលរដ្ឋលួចដាំខុសច្បាប់ បាន០៤ចំណុច ទី១ នៅចំណុច ខ្នងបន្ទាយចាស់ ទី២ ជ្រោះឃ្លៃ ទី៣ គុហារចិន និង ទី៤ ទឹកជ្រៃ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ់។
លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ដោយមានការណែនាំ និងបញ្ជាផ្ទាល់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោអ៊ុក សំណាង ស្នងការនគរបាល ខេត្តតាកែវ ជាបន្ត
បន្ទាប់ ដូចភ្លៀងរលឹម នូវយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងមូលដ្ឋានខេត្ត ។
នៅថ្ងៃទី១០ ខែគុម្ភ ឆ្នាំ២០១៧ វេលាម៉ោង៨,០០នាទី លោកវរសេនីយ៍ឯក សូ ភី ស្នងការរងទទួលការងារព្រំដែន និងជាប្រធានក្រុមការងារ ចុះពង្រឹងស្រុកគិរីវង់ និង លោកអធិការផ្ទាល់ បានដឹកនាំបញ្ជាកម្លាំងជំនាញរបស់ អធិការដ្ឋាន នគរបាលស្រុកគីរីវង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះបាទជាន់ជុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង១១ កម្លាំងវរសេនាតូច ការពារព្រំដែន លេខ៦០៣ សហការជាមួយកម្លាំងផ្នែកសឹករងស្រុក ចុះបង្រ្កាបការដាំដើមកញ្ឆាខុសច្បាប់ ទាំង៤ចំណុច ខាងលើបានចំនួន ៧២ទីតាំង ស្មើនឹង២២.៤១៨ដើម ។
លោកអធិការ បានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រត្តិបត្តការបង្ក្រាបករណីនេះ កម្លាំងយើងបានដក កាប់កំទេច និងប្រមូលដុតបំផ្លាញចោល នូវដើមកញ្ឆាទាំងនោះ តាមទីតាំងនិមួយៗ ផងដែរ៕