ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងរថភ្លើង

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តតាកែវ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង ជាមួយម៉ូតូ C125 បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៦ នឹង២០នាទី ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ចន្លោះគីឡូម៉ែត្រ លេខ៥៦ នឹង៥៧ ស្ថិតក្នុងភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកាវ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាក C125 ១គ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពត 1H 1670 ឌុបគ្នា ពីកើតទៅលិច ឆ្លងកាត់ផ្លូវរថភ្លើង ស្របពេលរថភ្លើង ធ្វើដំណើរពីត្បូង ទៅជើង ( ពីតាកែវ ទៅភ្នំពេញ ) ក៍បានបុកបណ្ដាល ឲ្យអ្នកបើកបរម៉ូតូ ស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែងអ្នករួមដំណើរជាមួយ រងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តតាកែវ ។

ហេតុការណ៍ខាងលើ លោកវរសេនីយ៍ទោ មឿង សារុន អធិការនគរបាល ស្រុកសំរោង បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សួង ឃន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាឡុង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ (ស្លាប់នៅនិងកន្លែងកើតហេតុ) ។  និងអ្នករួមដំណើរ ឈ្មោះ កន ណាឡែន ភេទស្រី អាយុ
២០ឆ្នាំ រងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។

លោកអធិការ បានបន្តថា ចំណែកសព សមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការបន្ត។/

 

1486897226243 10534601_305231416307833_3055632440219905748_n

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author