ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ មានការរីកចម្រើនគួរឲ្យកត់សំគាល់

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តតាកែវ ៖ អគារសាលប្រជុំមួយខ្នង របស់ស្នងការដ្នាននគរបាលខេត្តតាកែវ បានចាប់ផ្តើមសាងសង់ឡើងវិញហើយ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ នេះក្រោយពីបានផ្អាក ការសាងសង់មួយរយ:ពេលមក ។

តាមកសរឲ្យដឹង ពីមន្ត្រីប៉ូលីស ស្នងការថា ការផ្អាកសាងសង់មួយរយះនេះ គឺដោយសារ តម្រូវការចាំបាច់ ដកយកក្រុមការងារ ជាងសាងសង់ ទៅសាងសង់ និងជួសជុល អគារអធិការដ្ឋាន នគរបាល ស្រុកត្រាំកក់ដែលជាអំណោយ ដ៍ថ្លៃថ្លាររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជាមុនសិន។

ចំពោះអគារ អធិការដ្ឋាននគរបាល ស្រុកត្រាំកក់នេះ ដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានជួយឧបត្ថម្ភ ថវិកាចំនួន ២មុឺនដុល្លារ សហរដ្ឋអាមេរិក តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ រួមជាមួយថវិកា របស់ស្នងការដ្ឋាន បានសាងសង់ និងជួសជុលរួចរាល់ ជាស្ថាពរហើយ។

គួររំលឹកផងដែរថា អង្គភាពស្នងការដ្ឋាន នគរបាលខេត្តតាកែវ ក្រោមការដឹកនាំ របស់ ឯកឧត្តម ឧត្តសេនីយ៍ទោ អ៊ុកសំណាង ស្នងការនគរបាលខេត្តតាកែវ បានធ្វើឱ្យមានការ រីកចម្រើន គួរកត់សំគាល់ ដូចជាការសាងសង់ថ្មីៗមកនេះ មាន អគារកន្លែងធ្វើការ អគារកន្លែងស្នាក់នៅ របស់កងកម្លាំង អន្តរាគមន៍ និងការជួសជុលអគារចាស់ៗ ដែលជួបបញ្ហាលំបាក ទ្រុឌទ្រោម បន្ទប់ការិយាល័យធ្វើការនានា និងឈូសឆាយ ចាក់ដី ចាក់សាបក្នុងបរិវេណស្នងការដ្ឋាន ជាដើម។ល។

ទាំងនេះគឺស្នាដៃ នៃការកែលំអរ ឲ្យមានសោភ័ណ្ឌភាពសមស្រប និងប្រតិបត្តិការការងារ ប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលខេត្តតាកែវ។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមបណ្តា អធិការដ្ឋាននគរបាលស្រុក-ក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទីបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែន លេខ៦០៣ ប៉ុស្តិ៍នគរបាលការពារព្រំដែន ក៍ ឯកឧត្តម ស្នងការតែងតែបានយកចិត្តទុកដាក់គិតគូរគ្រប់ជ្រុងជ្រោយ នូវបណ្តាអង្គភាពនីមួយៗ ក៏ដូចជាស្ថានភាពជីវភាព របស់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ជាប្រចាំផងដែរ។

តាមប្រសាសន៍បញ្ជាក់ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ ការសាងសង់អគារសាលប្រជុំ ដែលមានទំហំ១៥ម៉ែត្រx២៥ម៉ែត្រនេះ គ្រោងនឹងសាងសង់ ឲ្យហើយរួចរាល់ក្រោយពេលចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខ៕

 

1486901490174 1486901638192

សូមជួយស៊ែរព័ត៌មាននេះផង: