សាន សុម៉ាលី មាន​បុរស​បបួល​ឆាត​វីដេអូសិច​ឲ្យ​ថ្លៃ​១​ម៉ឺន​ដុល្លារ (មានវីដេអូ)

ភ្នំពេញ: តារាសម្តែង​ស្រី​ដែល​និយម​សម្ញែង​ដើមទ្រូង​សិចស៊ី​នាង សាន សុម៉ាលី បាន​កាត់​សារ​សន្ទនា​ចេញ​ពី​ទូរស័ព្ទ​ដៃ​របស់​នាង​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក ដែល​បង្ហាញ​ពី​ការ​ឆ្លើយឆ្លង​ជាមួយ​បុរស​ម្នាក់​ស្នើ​សុំ​ឆាត​វីដេអូសិច​ជាមួយ​នាង​ជា​ថ្នូរ​ទឹកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​។

អម​ជាមួយ​រូបភាព​ផ្ញើសារ​ជាមួយ​បុរស​ម្នាក់​ដែល​ប្រើ​ឈ្មោះ​ក្នុង David Long នោះ​នាង សាន សុម៉ាលី បាន​សរសេរ​ក្នុង​ចេតនា​ក្រើន​រំឭក​មិត្តស្រីៗ​កុំ​ឲ្យ​ឆាត​ជាមួយ​ឈ្មោះ David Long ដោយ​នាង​សរសេរ​ថា៖ «ប្រយ័ត្ន​មិត្តស្រី​ទាំងអស់​គ្នា អាមួយ​ហ្នឹង​រោគចិត្ត​ហើយ វា​ម៉េសសេក​មក​អង់គ្លេស​អាង​ឯង​អត់​ចេះ​មើល វា​សរសេរ​ខ្មែរ​មក​ចប់​ប៉ារោយ អារោគ​ចិត្ត​អស់​នៅ​អាម៉ាកៗ​នឹង​»​។

20141009_22b

បុរស​ដែល​ប្រើ​ឈ្មោះ David Long ឆាត​ឆ្លើយឆ្លង​ជាមួយ​តារាសម្តែង​ស្រី ដែល​ងាក​មក​បង្ហាញ​សម្រស់​ដើមទ្រូង​សិចស៊ី ក្នុង​ហ្វេសប៊ុក ជាង​ការ​សម្តែង​មុខ​កាមេរ៉ា នាង​សាន សុម៉ាលី ហើយ​នាង​កាត់​មក​បង្ហោះ​នោះ​សរសេរ​ថា៖ «បើ​ស្តាប់​ញ៉ុម ញ៉ុម​វេរ​លុយ​ឲ្យ​១០០០០​ដុល្លារ ហើយ​ខ្ញុំ​វេរ​លុយ​ឲ្យ​២០០០​ដុល្លារ​រាល់​ខែ​»។

តប​នឹង​សារ​ប្រកាស​ពី​ការ​ចំណាយ​ដុំ​ដុល្លារ​ទាំង​ដុំៗ​ពី​បុរស​ម្នាក់​នោះ តារាសម្តែង​ដែល​មហាជននិយម​ហៅ​ឈ្មោះ​នាង កាកីៗ បាន​សរសេរ​សារ​តប​ដោយ​ទទូច​ថា៖ «រឿង​អី និយាយ​មើល​»។ ចម្លើយ​ដែល សាន សុម៉ាលី ចាំអ៊ុត​ដោយ​អារម្មណ៍​អន្ទះសា​នោះ​បាន​ធ្វើឲ្យ​ស្រីស្រស់ សុម៉ាលី ខកចិត្ត​យ៉ាងខ្លាំង នឹង​កប់​យោបល់​គ្មាន​អ្វី​តប​ទៅវិញ​ក្រៅពី​ពាក្យ​អសុរោះ​ដ៏ខ្លី​ថា៖ «អាឡប់​ហ៊ាន​»។

បុរស​នោះ​សរសេរ​តប​ថា៖ «ញ៉ុម​ចង់​លេង​វីដេអូសិច​ឆាត​ជាមួយ មិន​ចាំបាច់​ឃើញ​ក៏​បាន​ដែរ តែ​យើង​»។

មុន​ផ្ទុះ​រឿង​បុរស​តថ្លៃ​សិច​តាម​ហ្វេសប៊ុក​នេះ នាង សាន សុម៉ាលី ក៏​ត្រូវ​បាន​បុរស​ម្នាក់​ជេរ​ប្រមាថ​តាម​ហ្វេសប៊ុក​ថា នាង​មុខ​ដូច​ស្រី​ខូច និង​រង​ការ​រិះគន់ ពី​ការ​តុបតែង​ខ្លួន​បង្ហាញ​សាច់​ដើមទ្រូង​ដូច​មិនមែន​ជា​ស្រី​ខ្មែរ​ជាដើម​។

ដូច​គ្នា​នោះ​ដែរ នៅក្នុង​រូបភាព​កាត់ ពី​ទូរស័ព្ទ​បង្ហោះ​ក្នុង​ហ្វេសប៊ុក របស់​នាង​ក៏​មាន​ជាប់​ការ​បញ្ចេញ​យោបល់​ពី​ប្រិយមិត្ត​មួយ​ដោយ​សរសេរ​ថា៖ «តារា​ស្រី​ខ្មែរ​យើង​ខ្លះ សុំ​ឈ្មោះ​ជា​តារា តែ​ធាតុពិត​លក់​ខ្លួន​កាលីប​លើ»។

តប​នឹង​សារ​ថ្មី​នោះ សាន សុម៉ាលី បាន​ព្រមាន​ថា៖ «និយាយ​អី​ចេះ​គួរសម​ផង អ៊ីចឹង​បាន​ថា ខ្មែរ​ស្រឡាញ់​ខ្មែរ​មែន បើ​ចូល​មក​និយាយ​ឆ្កួត កុំ​សរសរ​មក​ស្អប់​ណាស់ អា​មនុស្ស​អ៊ីចឹង»​។

បើ​ទោះ​ជា​ត្រូវ​បាន​គេ​បៀតបៀន​កេរ្តិ៍ខ្មាស​យ៉ាង​ដូច្នេះ​ក្តី ក្រៅពី​សម្តែង​ប្រតិកម្ម​តាម​ហ្វេសប៊ុក​នោះ នាង​ក៏​អះអាង​ថា ស្គាល់​អត្តសញ្ញាណ​ខាង​ក្រៅ​របស់​បុរសៗ​ទាំងនោះ​ដែរ តែ​នាង​មិន​ចង់​ស្វែងរក​យុតិ្តធម៌​អ្វី​វែងឆ្ងាយ​ទេ។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​សម្ដី​ទន់ភ្លន់​នោះ នាង​បាន​ឲ្យ​ដឹង​ថា៖ «មិនមាន​គម្រោង ប្តឹង​បុគ្គល​នោះ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ តែ​គិត​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ​នៅ​តាម​ហ្វេសប៊ុក​នោះ បុរស​ម្នាក់​នោះ​វា​បាក់​មុខ​ណាស់​ទៅ​ហើយ​»។

នាង​បាន​បញ្ជាក់​ប្រាប់​ថា៖ «រឿង​នោះ​កើតឡើង​យូរ​ហើយ មិនមែន​ទើប​តែ​ថ្មីៗ​នេះ​ទេ តែ​ខ្ញុំ​ទើប​តែ​បង្ហោះ​វា»៕

សូមនារីៗទាំងអស់ប្រយ័ត្នជួបបញ្ហាដូច វីដេអូខាងក្រោមនេះ ដើម្បីយល់ហេតុផលឲ្យកាន់តែច្បាស់នោះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Postkhmer

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author