ពលរដ្ឋប្រទះឃើញសពក្នុងព្រៃត្រែង ក្រោយពីពិនិត្យនឹងធ្វើកោសល្យវិច័យ ទើបដឹងថាជាមន្ត្រីប៉េអឹមក្រុងភ្នំពេញ

ភ្នំពេញ ៖ ពលរដ្ឋប្រទះឃើញ បុរសម្នាក់ដេកស្លាប់ ក្នុងព្រៃត្រែង បង្កការភ្ញាក់ផ្អើលទាំងថ្ងៃ ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧វេលាម៉ោង១ នឹង៣០នាទី នៅចំណុចក្នុងព្រៃត្រែង ដីលីយ៉ុង ផាត់ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេត ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍នេះបានភ្ញាក់ផ្អើល ដោយមានប្រជាពលរដ្ឋ៣-៤នាក់ ជាកម្មករឡានដឹកអុស ធ្វើដំណើរតាមផ្លូវ លី យ៉ុងផាត់ បានឈប់ឡាននាំគ្នាចូលបទជើង នៅក្នុងព្រៃនោះ ហើយបានប្រទះឃើញសព នៅចំណុចកើតហេតុខាងលើ បានខលរាយការណ៍ ឲ្យទៅសមត្ថកិច្ច ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ បានឲ្យកម្លាំងជំនាញ មកពិនិត្យ នឹងធ្វើកោសល្យវិច័យ ចង់ដឹងថា ជាករណីអត្តឃាត ឬករណីឃាតកម្ម។

ក្រោយមកសមត្ថកិច្ចជំនាញ បានមកការពិនិត្យ នឹងធ្វើកោសល្យវិច័យ ទៅលើកន្លែងកើតហេតុ នឹងលើសព ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ឃុត សាវុធ អាយុ ៣៧ឆ្នាំ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ ពាក់សកិ្ត២ មានទីលំនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូ
ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ក្រោយពីសមត្ថកិច្ច ធ្វើកោសល្យវិចិយ បានសន្និដ្ឋានថា ជនរងគ្រោះខាងលើ គឺពិតជាធ្វើអត្តឃាតខ្លួនឯង ដោយយកកាំភ្លើងខ្លី បាញ់ក្បាលសម្លាប់ខ្លួនឯងតែម្តង។

សមត្ថកិច្ច បានរងឃើញ នៅលើសពជនរងគ្រោះមានកាំភ្លើងខ្លីម៉ាក K59 ដើម នៅក្បែលខ្លួនសពជនរងគ្រោះដែលមានលេខ៤០២៨ មានគ្រាប់ក្នុងបង់ចំនួន៥គ្រាប់ មានទូរស័ព្ទដៃ១គ្រឿង ក្របូបលុយចំនួន១ ក្នុងនោះមាន លុយ៦ដុល្លារ លុយខ្មែរ ចំនួន៣០០០ រៀល នឹង ឯកសារមួយចំនួន នឹងក្រដាស់បង្កាន់ដៃបញ្ចាំ ទូរស័ព្ទម៉ាកអាយហ្វូន ចំនួន១សន្លឹកផងដែរ។

សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ច ធ្វើកោសល្យវិច័យរួច បានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

dav
dav
dav
dav
dav
dav
dav
dav
sdr
sdr

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author