រថយន្តប្រធានការិយាល័យគយនឹងរដ្ឋាករច្រកព្រុំ ព្រលះជាមួយរថយន្តធុនធំដឹងម៉ៃខូង ស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តប៉ៃលិន ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនឹងរថយន្ត ព្រលះគ្នាលាន់ឮដូចរន្ទះ ទាំងកណ្ដាលយប់ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះ បានកើតឡើង កាល ពីវេលាម៉ោង១១ នឹង៤៥នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរថក្រោះឆេះ ខេត្តប៉ៃលិន។

សមត្ថកិច្ចខេត្តប៉ៃលិន បានឲ្យដឹឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត Masda ពណ៌ស បុកជាមួយនឹងរថយន្តធុនធំដឹកម៉ៃខូង បណ្តាលអោយ ស្លាប់មនុស្ស១នាក់ ឈ្មោះ រ៉ិច គង់ ( ហៅ វិត ) ភេទ
ប្រុស មុខរបរប្រធានការិយាល័យគយ នឹងរដដ្ឋាករច្រកព្រំ រស់នៅភូមិប៉ាហីុត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បច្ចុប្បន្នសព ជនរងគ្រោះ ត្រូវបានបងប្អូនយក ទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរក្សា ទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំការដោះស្រាយ ទៅតានិតិវិធីច្បាប់នៅពេក្រោយ៕

 

1486957230626 IMG_20170213_103231

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author