លោក នូវ លាង នាយសង្កាត់រដ្ឋបាលជលផល ក្រុងប៉ោយប៉ែត នៅតែផ្គើនបន្តពុករលួយ ដើរយកលុយពីអ្នករកស៊ីដឹកត្រី

ដោយ: រ៉ម សាវី អង្គភាព CSN

ប៉ោយប៉ែត ៖ មកទល់ពេលនេះ អង្គភាព CSN យើងនៅតែ ទទួលបាននូវសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត ក៍ដូចក្រុមអ្នករកស៊ីដឹកត្រី តាមរថយន្តតូចធំ ពីក្រុងប៉ោយប៉ែត យកបន្តទៅចែកចាយតាមបណ្ដាលខេត្តនានា នឹងក្រុងភ្នំពេញថា៖ បច្ចុប្បន្ន លោក នូវ លាង រឹតតែផ្គើន មិនខ្វល់ពីការរតិះគន់ឡើយ តែងតែយកអំណាច ដើរអួតអាងថា ខ្លួនជានាយសង្កាត់រដ្ឋបាលជលផល ក្រុងប៉ោយប៉ែត ធំជាងគេនៅទីនេះ ក្រុមអ្នករកស៊ីដឹកត្រី បើចង់បានសុខ ត្រូវតែនាំគ្នាបង់លុយ ទៅតាមអ្វើដែលខ្លួនបានកំណត់ជាដាច់ខាត។

ប្រភពពីប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត បានបន្តឲ្យដឹងថា ចាប់តាំងពីខាងជលផល មកជួលផ្ទះដាក់ស្នាក់ការនៅទីនេះ គឺមានការរអ៊ូរទាំយ៉ាងខ្លាំង ពីក្រុមអ្នករកស៊ីដឹកត្រី ថាមានមន្ត្រីជលផលម្នាក់ ដែលគេស្គាល់ថា ឈ្មោះ នូវ លាង ដែលតែងតែដើរយកលុយ ពីក្រុមអ្នករកស៊ីដឹកត្រី គ្រប់ទីកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ជារៀងរាល់ថ្ងៃ ក្នុង១ថ្ងៃៗ មិនក្រោយពី១លានទេ តែក្នុងការដើរយកលុយនេះ មិនដែលឃើញ ឈ្មោះ នូវ លាង ចេញចុងសន្លឹកបង្កាន់ដៃបង់លុយ ឲ្យទៅក្រុមអ្នកដឹកត្រីម្ដងណាទេ ឃើញតែយកលុយដាក់ហោប៉ៅតែប៉ុណ្ណោះ។

តាមប្រភព ពីក្រុមអ្នករកស៊ីដឹកត្រីតូចធំ បានឲ្យដឹងថា៖ លោក នូវ លាង កំពុងយកតួនាទី ជានាយសង្កាត់រដ្ឋបាលជលផល ប្រព្រឹត្តអំពើពុករលួយ ដើរច្របាច់ករ ពីអ្នករកស៊ីដឹកត្រី យកលុយតាមអំពើចិត្ត ក្នុង១ឡានកាមរី ចាប់ពី ៤មុឺនរៀល ទៅ ៦មុឺនរៀល និងប្រភេទឡាននីសាន់ ត្រូវបង់ចាប់ពី ៨ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល បើរថយន្តធុនធំ ឬឡានកូរ៉េចាប់ ពី១០មុឺនរៀល ទៅ ២០មុឺនរៀល រងូតដល់ ៤០ម៉ឺនរៀល ទៅតាមត្រីតិចឬច្រើន។

ប្រភពផ្ទៃក្នុង ដែលមិនពេញចិត្ត នូវការដឹកនាំ នឹងង្វើរបស់ លោក នូវ លាង នាយសង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែត បានបង្ហើបឲ្យដឹកថា លុយចំណូបានពីដើរជំរឹត ពីក្រុមឈ្មួញដឹកត្រី ក្នុង១ខែៗរាប់សិបលានរៀល ត្រូវបាន លោក នូវ លាង ក្ដោបយកម្នាក់ឯងទាំង
អស់ គ្រាន់តែនិយាយថា លុយនេះ សសម្រាប់ដោះស្រាយបង់ថ្លៃស្នាក់ការ នឹងបង់ទៅឲ្យមេលើតែប៉ុណ្ណោះ។

បើដូចការចោទប្រកាន់ ពីប្រជាពលរដ្ឋ នឹងអ្នករកស៊ីដឹកត្រី ដែលថា លោក នូវ លាង នាយសង្កាត់រដ្ឋបាលជលផល ក្រុងប៉ោយប៉ែត ប្រព្រឹត្តអំពើពុករលួយ ជាន់ករ គាបជំរិតយកលុយ តាមតែអំពើចិត្តមែននោះ ទង្វើបែបនេះ មិនគួរ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ មើលរំលងឡើយ គួតែដាក់ការអង្កេត ទៅលើលោក នូវ លាង នាយសង្កាត់រដ្ឋបាលជលផល ក្រុងប៉ោយប៉ែត នឹងបក្ខពួក ជាបន្ទាន់ផង ជាសវាងកន្លេធំបន្លំដេកតទៅទៀត។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោក នូវ លាង នាយសង្កាត់រដ្ឋបាលជលផល ក្រុងប៉ោយប៉ែតបានទេ គ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។/ដោយអ្នកប្រមាញ់ 097 777 6000

 

1487047767067 1487047866905

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author