នាយឧត្តមសេនីយ៍ សៅ សុខា នឹងអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ដឹកនាំកម្លាំងចុះពិនិត្យ នឹងទបស្កាត់បទល្មើសព្រៃឈើ នៅស្រុកវាលវែង

ចេញផ្សាយដោយ ៖ អង្គភាព CSN

ពោធិ៍សាត់ ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តស្រុកវាលវែង។

ក្នុងនោះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឲ្យកាន់តែមានប្រសិទ្ធភាព កាន់តែខ្លាំងឡើង ហើយត្រូវចាត់វិធានការ ចំពោះអ្នកឈរទិញ ត្រួត
ពិនិត្យដេប៉ូឈើ ឃ្លាំងស្តុកឈើ និងសិប្បកម្មកែច្នៃឈើខុសច្បាប់ផងដែរ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បាន ដាក់ចេញនូវវិធានការមួយចំនួនរួមមាន ទី១,ទប់ស្កាត់ការពារឈើនៅនឹងដើម ឈើឈរ ដោយត្រូវអប់រំប្រជាពលរដ្ឋ លើកមកនិយាយគ្រប់អង្គប្រជុំ ជាពិសេសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, NGOs និងទី២ អំពីផលប៉ះពាល់ នៃការបាត់បង់ធមនធានធម្មជាតិព្រៃឈើ ក្នុងនោះផ្តោតលើច្បាប់ និងបទបញ្ញត្តិ អំពីបទល្មើសព្រៃឈើ។

ក្រសួងបរិស្ថាន ក៏ដូចជា មន្ទីរបរិស្ថាន គឺជាជំនាញផ្ទាល់ ទប់ស្កាត់ឲ្យខាងតែបាន ដោយមានការសហការ ពីរដ្ឋបាលព្រៃឈើ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។ ការដឹកនាំនៅលើអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ រួមបញ្ជូលទាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ដោយមានការចូលរួមពីគ្រប់កងកម្លាំងទាំងអស់ ក្នុងការទប់ស្កាត់ និងបង្ក្រាប។ មេភូមិ-មេឃុំ ត្រូវតែចូលរួមយ៉ាងសកម្ម។

លោកបានលើកឡើងទៀតថា ធនធានធម្មជាតិនៅខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី គឺក្សត់ខ្សោយហើយ នៅមានតែខេត្តពោធិ៍សាត់ទេ ដែលនៅសេសសល់ព្រៃព្រហ្មចារីច្រើន បើធៀបនឹងកំពង់ គឺមានតែសមុទ្រនោះទេ។ជាមួយគ្នានេះ លោកបានចាប់អារម្មណ៍ តំបន់ទឹកធ្លាក់ នៅឃុំអូរសោម ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពីការកាប់ឈើ មកលក់ដូរ និងធ្វើកសិកម្មនៅតំបន់ទេសចរណ៍វិញ។ ធ្វើកិច្ចសន្យាចំពោះពលរដ្ឋស្លូតត្រង់ មិនសូវដឹងច្បាស់ពីច្បាប់ ធ្វើការអប់រំ បើមានលើកទី២ និងត្រូវចាត់ការតាមច្បាប់។

នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា «ត្រូវចាត់ការអ្នកឈរទិញ ត្រួតពិនិត្យដេប៉ូឈើ ឃ្លាំងស្តុកឈើ និងសិប្បកម្មខុសច្បាប់។ តែបើដេប៉ូឈើ ឃ្លាំងស្តុកឈើ និងសិប្បកម្មដែលត្រូវច្បាប់ហើយ តែទទួលទិញឈើដែលខុសច្បាប់ ត្រូវត្រួតពិនិត្យឡើងវិញ និងដាក់វិធានការបង្ក្រាប។ រដ្ឋបាលព្រៃឈើត្រូវត្រួតពិនិត្យ ការដឹកជញ្ជូនផល និងអនុផលព្រៃឈើ មានច្បាប់ ឬគ្មានច្បាប់។ ត្រូវគិតពីទិដ្ឋភាពនយោបាយ ចំពោះជនដែលដឹករទះឈើប្រហោង ឬឈើពុក ដែលបានកាប់ពីចម្ការ»។

យ៉ាងណាក៏ដោយ សម្រាប់បេសកកម្មចុះពិនិត្យបទល្មើសព្រៃឈើនាថ្ងៃនេះ កម្លាំងប្រតិបត្តិការមិនបានចុះដ1487116694908 IMG_20170215_065356កហូតឈើ ឬចាប់ខ្លួនជន

 

ល្មើសនោះទេ គ្រាន់តែចុះពិនិត្យជាក់ស្តែង នៅតំបន់មួយចំនួនដែលរងការកាប់បំផ្លាញ តែសម្រាប់នៅខេត្តពោធិ៍សាត់ មាននៅឈើច្រើន ដូច្នេះត្រូវបន្តយ៉ាងប្រសិទ្ធភាព ក្នុងការការពារ និងទប់ស្កាត់នៃការកាប់បំផ្លាញ។នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឧបត្ថម្ភថវិកាចំនួន២០លានរៀន ជូនអភិបាលខេត្តពោធិ៍សាត់ផងដែរ ដើម្បីចំណាយលើប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសព្រៃឈើ៕

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author