កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាននាំគ្នាផ្អើលទៅមើលស្រ្តីម្នាក់ដែលគេអះអាងថា មានគ្រូចូល ហើយមានអាការៈឈឺពោះសម្រាលកូន តែបែរជាកើតបានចិញ្ចៀន២វង់ និងពងស៊ុតស១គ្រាប់ទៅវិញ ដែលរបស់ទាំងអស់នេះត្រូវបានគេជឿថាជាវត្ថុស័ក្តិសិទ្ធ ដែលកម្រនឹងជួបប្រទះ។
ហេតុការណ៍ដ៏សែនចម្លែកខាងលើនេះបានធ្វើអោយប្រជាពលរដ្ឋមានការ ភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលា ៨ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ពោលគឺចំថ្ងៃឧបោសថសីល និងថ្ងៃចេញព្រះវស្សាផង។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ស្រ្តីដែលមានអាការៈឈឺពោះសម្រាលកូនបានចិញ្ចៀន និង ស៊ុតនេះមានឈ្មោះ ជា អ៊ីត អាយុ៤២ឆ្នាំ និងប្តីឈ្មោះ ប៊ូ រ៉ុន អាយុ៥២ឆ្នាំ មានកូនប្រុសស្រីចំនួន៥នាក់ រស់នៅភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍។
ប្រជាពលរដ្ឋបានបន្តទៀតថា ក្នុងថ្ងៃកើតហេតុខាងលើស្រ្តី ជា អ៊ីត បានរៀបចំធ្វើម្ហូបដើម្បីយកចង្ហាន់ទៅវត្តក្នុងថ្ងៃចេញ ព្រះវស្សា។ ខណៈពេលដែលស្រ្តីរូបនេះកំពុងតែចិតបន្លែនោះ ក៏មានអាការៈប្លែកមួយ គឺអង្គុយស្រែកយំយ៉ាងខ្លាំង ថាយើងជាព្រះមាតា ចង់ទៅមើលសេនាពលនៅវត្តព្រះឥន្ទកោសី ហៅវត្តដំរីកូន ហើយអោយគេយកម៉ូតូមកដឹកទៅក៏មិនទៅដែរ បែរជាអោយគេនាំគ្នាប្រមូលគណកម្មការ អាចារ្យ យាយជី តាជីមកហែរហមយកទៅវត្ត និងត្រូវមានអីបាំងត្រឹមត្រួវផង។ ពេលនោះយាយជី តាជី និងអ្នកភូមិបានយកឆ័ត្រពីវត្តមកបាំង និងអោយជិះម៉ូតូ តែទោះជាយ៉ាងណាក៏ស្រ្តីរូបនោះនៅតែស្រែកយំ ឲ្យយកក្លោះមកបាំងវិញ ហើយនៅពេលដែលយកក្លោះមកបាំង ស្រ្តីជា អ៊ីត ក៏ដើរជាង១គីឡូម៉ែត្រសំដៅទៅវត្ត ដោយមានអ្នកហែរហមពីក្រោយផងដែរ។
ប្រជាពលរដ្ឋបានបន្ថែមទៀតថា ហេតុដ៏ចម្លែកមួយទៀតដែលពុំធ្លាប់ឃើញនោះ គឺនៅពេលដែលស្រ្តី ជា អ៊ីត ទៅដល់វត្តក៏ស្រែកថា ឈឺពោះខ្លាំងណាស់ ក្នុងពេលនោះស្រ្តីរូបនេះដែលពោះមានសភាពរាបស្មើសោះ ក៏ចាប់ប្រែក្លាយជាពោះធំមួយរំពេច ហើយននៀលខ្លួនរកកន្លែងសម្រាលកូនតែម្តង។ ដោយឃើញដូច្នេះ អ្នកភូមិយកទៅដាក់ក្នុងបន្ទប់សាលាឆទានមួយកន្លែង ហើយនាំគ្នាជួយមើលថែដូចជាឆ្មបបង្កើតកូន ទើបមួយសន្ទុះក្រោយមកក៏ប្រសូត្របានចិញ្ចៀន២វង់ក្រហមច្រាល ដែលស្រ្តីនោះហៅថាជាបុត្ររបស់ខ្លួន ហើយផ្ទៃពោះនោះ ក៏ប្រែជាធម្មតាវិញ ហើយសុដន់ឡើងខ្លាំង និងមានទឹកដោះដូចមនុស្សកូនខ្ចីអញ្ចឹង។
សូមរំលឹកផងដែរថា កាលពីជាង២ខែមុន ក្នុងពេលស្រ្តីនោះទៅកើបជីអាចម៍គោ ក៏មានអាការៈឈឺពោះ ហើយកើតបានពងសមួយផងដែរ ដែលមានទំហំប៉ុនពងសត្វក្ងានដែលស្រ្តីជា អ៊ីតប្រាប់គេឯងថាជាកែវប្រាំពីរពណ៌។
ក្រោយពីចិញ្ចៀន២វង់ និងពងសបានប្រសូត្រមកនៅពេលដែលវត្ថុនេះចង់បៅដោះ គឺធ្វើអោយដោះស្រ្តីរូបនោះមានសភាពស្រាវឡើង និងចេញទឹកដោះ ហើយគេយកចិញ្ចៀន និងពងស(កែវប្រាំពីរពណ៌) ដាក់លើជើងពានរួចយកមកបំបៅ។ លុះពេលបំបៅហើយ ដោះស្រ្តីនោះឈប់ចេញទឹកដោះរបៀបដូចមនុស្សកូនខ្ចីអីចឹង។ នៅពេលនេះស្រ្តីរូបនេះកំពុងតែស្នាក់នៅក្នុងវត្តខាងលើនេះ។ មានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅមើល និងអុជធូបបួងសួង សុំសេចក្តីសុខសប្បាយដល់អ្នកភូមិ និងសុំឲ្យជួយកសាងព្រះវិហារវត្តព្រះឥន្ទកោសី ហៅវត្តដំរីកូន អោយឆាប់រួចផងដែរ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ចម្លែកនេះ បាននិយាយអោយដឹងថាវាជាភាពអច្ឆរិយៈខ្លាំង ណាស់ ដែលកម្រដែលឃើញភាពអស្ចារ្យបែបនេះតាំងពីកើតមករហូតអាយុជាង៦០ នេះ ពុំដែលបានឃើញដូចនេះទេ។ នៅថ្ងៃ៩ ខែតុលា នេះប្រជាពលរដ្ឋដែលមកពីភូមិផ្សេងៗទើបដឹងដំណឹងនេះបាននាំគ្នា ផ្អើលសស្រាក់ស្រាំមកមើលហេតុការន៍នេះ និងអុចធូប ដាក់បច្ច័យបួងសួងសុំសេចក្តីសុខចំរើផងដែរ៕
ប្រភព៖ khmer79
អត្ថបទពេញនិយម
* គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត
* វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
* ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី
* នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
* ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)
* អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
* ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
* ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)
* រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា
វីដេអូពេញនិយម
ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)
ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)
សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)
វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)