ឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្ត ចុះពិនិត្យនឹងដោះស្រាយផ្ទាល់ ជូនពលរដ្ឋមានបញ្ហា ជាមួយក្រុមហ៊ុនចិន

ចេញផ្សាយដោយ ៖ អង្គភាព CSN

កំពង់ធំ ៖ នៅរសៀលថ្ងៃទី១៥ ខែកម្ភ: ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពងហ់ធំ បានដឹកនាំកម្លាំង ចុះពិនិត្យមើលផ្ទាល់ បន្ទាប់ពីទទួលបានព័ត៌មាន និងសំណូមពីប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហា ជាមួយក្រុមហ៊ុន ចិនអភិវឌ្ឋ្យន៍ សាង
សង់ផ្លូវ នៅតំបន់ដីនាគជ្រុំ ស្រុកសន្ទុក ដោយបានធ្វើការដោះស្រាយ ពន្យល់បន្ថែមជូនបងប្អូនប្រជាពលរដ្ឋថា ដីតំបន់នាគជ្រុំនេះ ស្ថិតនៅក្នុងឃុំកកោះ ស្រុកសន្ទុក ជាដីតំបន់ពីរ បងប្អូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ គឺអាចមានដីត្រឹមតែ ៥ហិចតាទេ គ្រួសារបងប្អូនទាំងអស់ អាស្រ័យផលបាន ប៉ុន្តែមិនមានប្លង់ធ្វើជាកម្មសិទ្ធបានទេ ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋ កុំឲ្យជឿពាក្យញុះញង់ របស់ជនមួយចំនួន ដែលតែងតែបោកបញ្ឆោតបងប្អូន នាំឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។

រីឯក្រុមហ៊ុនចិន ប៉ាវ ហ្វុង ក៏បានទទួលយកតាមការស្នើរបស់ ឯកឧត្តម អភិបាលខេត្ត ដោយការសាងសង់ផ្លូវរបស់ក្រុមហ៊ុននេះ ត្រូវពង្រីកទ្រូងផ្លូវ និងជើងទេអោយធំជាងមុន ងាយស្រួលដល់កសិករ ដឹកជញ្ជូនកសិផល។

ផ្លូវនេះក៏ត្រូវដាក់លូ និងធ្វើស្ពានមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់ផ្សេងៗផងដែរ ។ ក្រោយមានដំណោះស្រាយ របស់ភិបាលខេត្តខាងលើនេះ គេឃើញបងប្អូនប្រជាពលរដ្ឋ មានការសប្បាយចិត្តខ្លាំងណាស់ និងនាំគ្នាសំដែងការគាំទ្រ ចំពោះការដឹកនាំ ដោះស្រាយរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តផងដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះក្រុមហ៊ុនចិន ប៉ាវ ហ្វុង រងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានធ្វើការអភិវឌ្ឋ្យន៍ដោយ កំពុងសាងសង់ផ្លូវ នៅតំបន់នោះ ប្រវែង១២គីឡូម៉ែត្រ ហើយបានបំពាន់ លើដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ហើយម្យាងទៀត ផ្លូវសាងសង់នោះពុំមានដាក់លូនិងធ្វើស្ពានទេ។ ប៉ុន្តែតំណាងក្រុមហ៊ុនចិន បានរាយការណ៍ជូនអភិបាលខេត្ត ក្នុងពេលចុះពិនិត្យខាងនេះថា ការអភិវឌ្ឋ្យន៍របស់ក្រុមហ៊ុននេះ ពុំមានប៉ះពាល់ រំលោភលើដីប្រជាពលរដ្ឋនោះឡើយ។/

 

IMG_20170216_103323 IMG_20170216_103154

សូមជួយស៊ែរព័ត៌មាននេះផង: