ស្ត្រីខ្មែរ២នាក់ធ្វើការនៅប្រទេសថៃ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម

ចេញផ្សាយដោយ ៖ អង្គភាព CSN

ប្រទេសថៃ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅខេត្តច័ន្ទបុរីប្រទេសថៃ ខណ:ស្ត្រីជនជាតិខ្មែរ២នាក់ ទី១ ឈ្មោះ ហ៊ូ ស្រី ម៉ៅ ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅខេត្តតាកាវ ទី២ ឈ្មោះ លឹម ប៊ុន លី ភេទស្រី អាយុ ៣៦ឆ្នាំបានរងរបួសធ្ងន់ធ្ងរ ដោយជនសង្ស័យ ជាជនជាតិខ្មែរដូចគ្នា ចាក់នឹងកាំបិតដ៏មុតស្រួច បណ្ដាលឲ្យស្លាប់ យ៉ាងវេទនានៅក្នុងថ្លុកឈាម មកទល់ពេលនេះ នៅមិនទាន់ដឹងមូលហេតុនៅឡើយ។

យោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថៃ ករណីឃាតកម្ម យ៉ាងសាហាវនេះ បានបង្កកាភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ និង៣០ នាទីព្រឹក ថ្ងៃទី១៦  ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចក្បែស្ថានីយ៍តម្រួត ការពារព្រំដែនលេខ១១៥  ក្នុងស្រុក ពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ  ទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ និងបន្ទាប់ពីមានការភ្ញាក់ផ្អើលនេះរួចមក ជនសង្ស័យដែលជាមនុស្សប្រុស និងជាជនជាតិខ្មែរ បានរត់គេចខ្លួនចូលក្នុងព្រៃ តាមខ្សែបន្ទាត់ព្រំដែនបាត់ស្រមោល ដោយឡែក នៅត្រង់ទីតាំងកើតហេតុ គេសង្គេតឃើញមានស្ត្រីពីរនាក់ បានដេកស្លាប់ក្នុងថ្លុកឈាម ដោយស្នាមផ្លែកាំ
បិតជាច្រើនកន្លែង នៅលើរាងកាយ ។

ភ្លាមៗនោះដែរ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម  ក្រុមតម្រួតការពារព្រំដែន បានចេញប្រតិបត្តិការ ដើម្បីតាមប្រមាញ់ ទៅលើជនសង្ស័យ ក្នុងភូមិសាស្រ្តខាងលើ រហូតឈានចាប់ខ្លួន បានជនសង្ស័យម្នាក់ ឈ្មោះ សាន់ ទ្រឿន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅខេត្តតាកែវដូចគ្នា នឹងបានប្រគល់ទៅអោយកម្លាំងជំនាញស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ក្នុងការនាំខ្លួនយកទៅសាកសួរ អំពីដំណើររឿង និងមូលហេតុ ដែលឈានដល់ការ ចាក់សម្លាប់់ទៅលើស្ត្រីរងគ្រោះ ទាំង២នាក់ខាងលើ ហើយបច្ចុប្បន្នយើងនៅមិនទាន់ ទទួលបាន ចំលើយសារភាពពីជនសង្ស័យ និងមូលហេតុនោះ នៅឡើយទេ ៕

 

1487241895621 IMG-20170216-WA0102 IMG-20170216-WA0075 IMG-20170216-WA0072

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author